ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អញ្ជើញ​​​ជា​អធិបតី​​ក្នុង​​ពិធី​​បិ​ទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​ការ​ពារ​គីមី​សាស្រ្ត​ជំនាន់​ទី​ ៩
នាយកដ្ឋានព័ត៌មាន(៣)
173
1997 នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អញ្ជើញ​​​ជា​អធិបតី​​ក្នុង​​ពិធី​​បិ​ទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​ការ​ពារ​គីមី​សាស្រ្ត​ជំនាន់​ទី​ ៩

       នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​ការ​ពារ​គីមី​សាស្រ្ត​ជំនាន់​ទី​ ៩ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​វិ​ច្ឆិកា ​ឆ្នាំ ​២០២០​នេះ​ នៅ​សាលា​ហ្វឹ​ក​ហ្វឺន​ជំនាញ​ការ​ពារ​គីមី​សាស្រ្ត​ អគ្គបញ្ជាការ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ឃុំ​លង្វែក ​ស្រុក​កំពង់​ត្រឡាច ​ខេត្ត​កំពង់​ឆ្នាំង​។​ 

ឧត្ត​ម​សេនីយ៍​ឯ​ក ឈឹម ​សា​វុធ ​នាយ​រង​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​នាយក​ទីចាត់​ការ​ការ​ពារ​គីមី​សាស្រ្ត​ អគ្គ​បញ្ជាការ ​


        តាម​សេចក្តី​រាយ​ការណ៍​ពី​ ឧត្ត​ម​សេនីយ៍​ឯ​ក ឈឹម ​សា​វុធ ​នាយ​រង​សេនា​ធិការ​ចំរុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​នាយក​ទីចាត់​ការ​ការ​ពារ​គីមី​សាស្រ្ត​ អគ្គ​បញ្ជាការ ​បាន​បញ្ជាក់​ថា​៖ វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​​នាយ​​ទាហាន​​ជំនាញ​​ឯកទេស​​ការ​ពារ​​គី​​មី​សាស្រ្ត​ ​ជំនាន់​​​ទី​៩​នេះ ​បាន​​ចា​ប់​​ផ្ដើម​​ដំណើរ​ការ​​វគ្គ​​បណ្ដុះ​​បណ្ដាល​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មីនា ​ឆ្នាំ​២០២០​មក​ម្ល៉េះ ទៅ​​តាម​សច្ចា​ប័ន​របស់​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​មាន​សិក្ខា​កាម​មក​ពី​អង្គភាព​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ​កង​ពល​តូច​លេខ​ ៧០​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស​ ចូល​ហ្វឹក​ហ្វឺន​សរុប​១១​០​នាក់ ​ក្នុង​នោះ​មាន​យោធា​ចារ្យ​ចំនួន ​១០​នាក់​ គ្រូ​ជំនួយ ​០៧​នាក់​ និង​អ្ន​កបម្រើ​ការ​ចំនួន ​០៨​នាក់ ​ដោយ​ត្រូវ​ហ្វឹក​ហាត់​រយៈ​ពេល​ ៩ ​ខែ ​លើ​ខ្លឹម​សារ​មេរៀន​ មុខ​វិជ្ជា​សណ្ដាប់​ធ្នាប់​យោធា អប់រំ​ចិត្ត​សាស្ត្រ​ ឋានលេខា មុខ​វិជ្ជា​ឯក​ទេស​ការ​ពារ​គីមី​សាស្រ្ត​ ​ទ្រឹស្ដី​រួម និង​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​លើ​ទីលាន​។​ ក្រោយ​ពេល​បញ្ចប់​វគ្គ ​សិក្ខា​កាម​ទាំង ​១១០​នាក់​ទទួល​បាន​និទ្ទេស​ល្អ​ចំនួន ​២៣​នាក់​ និទ្ទេស​ល្អ​បង្គួរ ​៣៨​នាក់ និង​និទ្ទេស​មធ្យម​ចំនួន ​១៦​នាក់​។​ 

 នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​


       ថ្លែង​​​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ នាយ ​ពល​ទាហាន ​និង​សិក្ខា​កាម​ ក្នុង​ទី​ចាត់​ការ​ការ​ពារ​គីមី​សាស្រ្ត​នា​ពេល​នោះ ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​លើក​ឡើងថា​៖ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅតែ​ចាត់​ទុក​វិស័យ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​ជំនាញ​ឯកទេស ​គឺ​ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​របស់​ខ្លួន​ សំដៅ​ធ្វើ​ទំនើប​កម្ម​ និង​បង្កើន​សមត្ថ​ភាព​ជំនាញ ​វិជ្ជា​ជីវៈ​យោ​ធិន​ ដើម្បី​ធានា​កិច្ច​ការ​ពារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នូវ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ សន្តិភាព​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ បច្ចុប្បន្ន ​ការ​ងារ​ហ្វឹក​ហ្វឺន​បាន​ដើរ​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​ ក្នុង​ការ​ពង្រឹង​ខឿន​ការ​ពារ​ជាតិ​តាម​រយៈ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង ​និង​ចំណេះធ្វើ​​ពិត​ប្រាកដ​ឱ្យ​ដល់​កង​ទ័ព​ ជា​ពិសេស​យោធិន​ ដែល​មាន​វ័យ​ក្មេង​ ដែល​ជាអ្នក​បន្ត​វេន​ជំនាន់​ក្រោយ​។​ ក្នុង​ស្មារតី​នេះ​ការ​ងារ​ហ្វឹក​ហ្វឺន​ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ងារ​អាទិភាព​ចាំ​បាច់​បំផុត ​ដែល​ត្រូវ​ដំណើរ​ការ​បន្ត​បន្ទាប់​ជា​ប្រចាំ ​ដូច​ភ្លៀង​រលឹម ​ដើម្បី​ចូល​រួម​ចំ​ណែក​អនុវត្ត​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ ​និង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។

       នាយ​ឧត្ត​ម​សេនីយ៍​ វង្ស​ ពិ​សេន​ ជំនួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៍​បាន​កោត​ សរសើរ​ និ​ងវា​យតម្លៃ​ខ្ពស់​ ចំពោះ​ការ​អនុវត្ត​តួនាទី ​និង​ភារកិច្ច​យ៉ាង​សកម្ម​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូ​វ​ខ្ពស់​ និង​សូម​គាំទ្រ​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​ឈាន​ទៅសម្រេ​ចភារកិច្ច ​កាន់​តែ​ល្អ​ប្រសើរ​ជូន​ជាតិ​ មាតុ​ភូមិ ​និង​ប្រជាជន​នៃ​យើង​។ ជា​ពិសេស​ចំពោះ​ការ​ងារ​ហ្វឹ​ក​ហ្វឺន​ផ្ទាល់ ​ថ្នាក់​ដឹក​នាំ​ទីចាត់​ការ​ និង​សាលា​ហ្វឹក​ហ្វឺន​ការ​ពារ​គីមី​សាស្ត្រ​ ក៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណ​ភាព​ហ្វឹក​ហ្វឺន​ ដែល​ជា​ការ​ងារ​ស្នូល​ត្រូវ​ធ្វើ​ជា​ប្រចាំ ​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ គុណភា​ព ​បំរើ​ឲ្យ​ការ​ងារ​ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ ដល់​យោធិន​ ក្នុ​ង​នោះ​ត្រូវ​ពង្រឹង​ការ​ងារ​គ្រប់​គ្រង​ចំនួន​ទ័ព​ នៅ​ពេល​ហ្វឹ​ក​ហ្វឺន​ ធានា​សន្តិសុខ​ សុវត្ថិភាព​ ទាំង​មនុស្ស​ និង​សម្ភារៈ​គ្រឿង​បំពាក់ ​ឱ្យ​បាន​ល្អ​ប្រសើរ​ សំដៅ​លើក​កម្ពស់​ការ​កសាង​ធន់​ធាន​មនុស្ស ​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឱ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​ ទាំង​ក្នុ​ង​ដំណាក់​កាល​បច្ចុប្បន្ន ​ក៏​ដូច​ជាទៅ​អនាគត​​។​ ឯកឧត្តម​​ នា​យ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន ​បាន​គូស​បញ្ជាក់​ថា​៖ លទ្ធផល​ដែល​ទទួល​បាន​ទាំង​អស់​នៅ​ថ្ងៃ​នេះ​ គឺ​ពិតជា​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ ​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​គ្នា ​ជា​ពិសេស​ថ្នាក់​ដឹក​នាំ​ទី​ចាត់​ការ​ និង​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​ឯកទេស​ការ​ពារ​គីមី​សាស្រ្ត​អគ្គ​បញ្ជាការ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ស្រប​តាម​ផែន​ការ​ការ​ងារ​គ្រប់​កម្រិត​ដែល​បាន​កំណត់​។ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​បាន​បន្ត​ថា​៖ វគ្គហ្វឹក​ហ្វឺន​ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​បិទ​នា​ពេល​នេះ ​គឺ​ពិត​ជា​បាន​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវ​ការ​ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ជំនាញ​បំរើ​ឲ្យ​ការ​ងារប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ ​ឲ្យ​ដល់​យោធិន ​និង​ធ្វើ​ឱ្យ​យោធិន​យល់​ច្បាស់​អំពី​តួនាទី ​និង​ភារ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ ​ដោយ​​ស្មោះ​ត្រង់​ដាច់​ខាតជា​​មួយ ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ ក៏​ដូច​ជា​ការ​ធានា​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ នូវ​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​បញ្ជាការ​ នៃ ​ខ.ភ.ម ​ដែល​បាន​ដាក់​ចេញ​។ ​នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​ធ្វើ​ការ​ពន្យល់​ពី​គុណ​តម្លៃ​ ក៏​ដូច​ជា​សារៈ​សំខាន់​នៃ​សន្តិភាព ​សម្រាប់​ការ​កសាង ​និង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​ ព្រ​ម​ទាំង​ឧបាយកល​ទុច្ចរិត​ និង​សកម្ម​ភាព​ក្បត់​ជាតិ​ម្តង​​ហើយ​ម្តង​ទៀតរបស់ជនអគតិ ដែល​តែង​តែ​ប៉ុន​ប៉​ង​ធ្វើវិទ្ធង្សនា​ដល់​ការអភិវឌ្ឍ​ តាម​រយៈ​បំផុស​បំផុល ​មួល​បង្កាច់​ បង្ក​ចលាចល​តាម​គ្រប់​រូប​ភាព ​ដើម្បី​បង្ក​អស្ថិរ​ភាព​ដល់​សង្គម​កម្ពុជា​។​ នាយ​ឧត្ដម​សេនីយ៍ ​បាន​រម្លឹក​ដល់​នាយ​ ពល​ទាហាន​ទាំង​អស់​ ឲ្យ​បន្ត​លើក​កម្ពស់​មនសិការ​ស្នេហា​ជាតិ ​ស្មោះ​ត្រង់​ជា​មួយ​រាជរដ្ឋា​ភិបាល ​រួម​កម្លាំង​សាមគ្គី​ជាតិ​តែ​មួយ​ ការ​ពារ​សន្តិភាព​ ទប់​ស្កាត់ ​និង​បង្រ្កាប​​ទាន់​ពេល​វេលា​ ចំពោះ​ជន​អគតិ​ទាំង​ឡាយ​ណា ​ដែល​មាន​ឧបាយ​កល​ចង់​បំផ្លាញ​សុខ​សន្តិភាព​ និង​ បន្ត​ថែ​រក្សា​រាល់​សមិទ្ធ​ផល​នានា​ ដែល​ប្រសូត្រ​ចេញ​​ពី​នយោ​បាយ​ឈ្នះ-ឈ្នះ ​រប​ស់​មគ្គុទ្ទេសក៍​ឯក​សន្តិភាព​ សម្តេច​តេជោ ​ហ៊ុន​ សែន ​ដើម្បី​នាំ​មក​នូវ​វឌ្ឍន​ភាព​ និង​វិបុល​ភាព​ថែម​ទៀត​ សម្រាប់​ប្រជា​ជន​ និង​សង្គម​ជាតិ​។ បន្ថែម​ពី​នេះ ​នាយ​ឧត្ដម​សេនីយ៍ ​វង្ស​ ពិសេន ​ក៏​បាន​ថ្លែង​ការ​អរគុណ​ដល់​នាយ ​ពល​ទាហាន​ទាំង​អស់​ ដែល​បាន​ចូល​រួម​ក្នុ​ង​ការ​ងារ​ជួយ​សង្រ្គោះ​ប្រជាព​ល​រដ្ឋ​ ពី​គ្រោះ​មហន្តរាយ​ ដោយ​ជំនន់​ទឹក​ភ្លៀង​ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​។ ​ទន្ទឹម​នោះ​ នាយ​ឧត្ដ​មសេនីយ៍​ វង្ស​ ពិសេន ​ក៍​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់​ដឹក​នាំ​ទីចាត់​ការ​ សាលា ​និង​នាយ ​ពល​ទាហាន ​ទាំង​អស់ ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ងារ​ដក​ស្ទូង​ និង​ច្រូត​កាត់​ប្រមូល​ផល​ និង​រាល់​អ្វី​ដែល​ជា​កង្វល់​ និង​ការ​លំបា​ក​របស់​ប្រជា​ពលរដ្ឋ​ ក្រោយ​ភាព​រ​ង​គ្រោះ​ដោយ​គ្រោះ​ជំនន់​​ទឹក​​ភ្លៀង​​នេះ​​​។ ទន្ទឹម​នឹ​ងនោះ​នាយ ​ពល​ទាហាន​ក៏​ត្រូវ​​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​ មាតុ​ភូមិ ​និង​ប្រជាជន​,​ គោរព​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់​នូវ​រាល់​បទ​បញ្ជា ​និង​អនុសាសន៍​របស់សម្តេច​ ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ខឿន​ឯករាជ្យ​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ការ​ពារ​រាជរ​ដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ការ​ពារ​សមិទ្ធ​ផល​នានា​របស់​សង្គម​ជាតិ​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ ក៏បា​ន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន​ជា​សិក្ខាកាម​ ដែ​ល​ត្រូវ​បញ្ចប់​វគ្គ ​ទាំង​អស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំ​តស៊ូ ​អនុវត្ត​ឲ្យ​បាន​​ល្អ​ និង​ត្រូវ​បន្ត​ព្យាយាម​ប្រឹង​ប្រែ​ង​ហ្វឹក​ហ្វឺន​ នៅ​ទីនេះ ​និង​នៅ​តាម​អង្គភាព​ឲ្យបាន​កាន់​តែ​ប្រសើរ ​ដើម្បី​ពេល​អនាគត​អស់​លោក​ មាន​សមត្ថ​ភាព​គ្រប់​គ្រា​ន់ ក្លាយ​ជា​ថ្នាក់​ដឹ​កនាំ​ ក្លាយ​ជានាយ​ទាហាន​ប្រកប​ដោយ​សមត្ថភាព​ ក្នុង​ការ​ចូល​រួម​បម្រើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​របស់​យើង​ បាន​រឹង​មាំ​ ពិសេស​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និ​ង​ត្រូវ​គោរព​ អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជា​តិ អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​នាយ ​ពល​ទាហានទាំ​ង​អស់​ គាប្បី​ត្រូវ​យក​ចិត្ត​ទុកដាក់​បន្ត​ក្នុង​ការ​ថែ​រក្សា​សុខ​ភាព​ ពិសេ​ស​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​ឆ្លង​កូវីត ​១៩​ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ