ព័ត៌មាន

សិក្ខាសាលាស្តីពី ប្រ​តិប​ត្តិការ រ​ក្សាស​ន្តិភាព ក្នុង​ក្រ​ប​ខ័ណ្ឌ​កិច្ច​ប្រ​ជុំ រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ អាស៊ាន-បូក
នាយកដ្ឋានព័ត៌មាន(១)
502

កាល ​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ និង​ ក្រ​សួង​ការ​ពារ​ជាតិ​ សា​ធារ​ណ​រ​ដ្ឋ​កូ​រ៉េ​ បាន​រៀប​ចំ​សិក្ខា​សា​លា​ ស្តី​ពី​ប្រ​តិ​ប​ត្តិ​ការ​រ​ក្សា​ស​ន្តិ​ភាព​ ក្នុង​ក្រ​ប​ខ័ណ្ឌ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្រ្តី​ ការ​ពារ​ជាតិ​អាស៊ាន​-បូក​ ក្រោម​ប្រ​ធាន​ប​ទ​”​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ តាម​រ​យះ​ការ​ផ្លាស់​ប្តូរ​ ស​ម​ត្ថ​ភាព​ ក្នុង​បេស​ក​ក​ម្ម​ដោះ​មីន​ ដើម្បី​ម​នុស្ស​ធ​ម៌​”​ ។ សិក្ខា​សា​លា​នេះ​មាន​រ​យះ​ពេល​២​ថ្ងៃ​ ចាប់​តាំង​ ពី​ថ្ងៃ​ទី​២៥-២៦​ ខែ​មីនា​ ឆ្នាំ​២០១៥​ នៅ​ស​ណ្ឋា​គារ​អប្ស​រា​អង្គ​រ​ ខេត្ត​សៀម​រាប​ ។

 

            សិក្ខាសាលានេះ ចូល​រួម​ធ្វើជាស​ហ​ប្រ​ធាន​ដឹក​នាំដោយ ឧត្ត​ម​សេនីយ៍ទោ កែរ សាវឿន នាយ​ក នាយ​ក​ដ្ឋាន ទំនាក់ទំន​ង ស​ហ​ប្រ​តិប​ត្តិការ និង និតិក​ម្ម នៃម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព បោស​សំអាត​មីន និង កាក​សំណ​ល់ស​ង្រ្គាម និង លោក Lee Jooyung នាយ​ក នាយ​ក​ដ្ឋាន នៃក្រ​សួង​ការ​ពារ​ជាតិសាធារ​ណ​រ​ដ្ឋ​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​ពីម​ន្រ្តី នៃក្រ​សួង​ការ​ពារ ជាតិ និង​ស្ថាប័ន ជំនាញ​នានា ម​ក​ពីប្រ​ទេស​ជាស​មាជិកអាស៊ាន និង​ប​ណ្តាប្រ​ទេស​បូក ។

 

            សិក្ខា សាលាន មាន​គោល​បំណ​ង​សំខាន់ៗដើម្បីចែក​រំលែក នូវ​ប​ទ​ពិសោធ​ន៍ ក្នុង​ចំណោម ប​ណ្តាប្រ​ទេស​ជាស​មាជិកអាស៊ាន និង​ប​ណ្តាប្រ​ទេស​បូក ពាក់ព័ន្ធ​នឹង​ការ​បំពេញ​បេស​ក​ក​ម្ម​បោស សំអាត​មីន​ម​នុស្ស​ធ​ម៌ នៅក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ក្រោម​ក្រ​ប​ខ័ណ្ឌ​ស​ហ​ប្រ​ជាជាតិ ក៏ដូច​ជាដើម្បី រិះរ​ក​នូវ​វិធីសាស្រ្ត​និង​ម​ធ្យោបាយ​ថ្មីៗ ដើម្បីលើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ក្នុង​វិស័យ​បោស សំអាត​មីន ម​នុស្ស​ធ​ម៌ផ​ង​ដែរ ។

 

            នៅក្នុង​ស​ន្ទ​រ​ក​ថា ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ កែរ សាវឿន បាន លើក​ឡើងអំពីកិច្ច​ខិត​ខំ ប្រឹង​ប្រែង​រ​ប​ស់ក​ម្ពុជា ដែល​បានអភិវ​ឌ្ឍ​ន៍ខ្លួន​ពីប្រ​ទេស​មួយ ដែល​ទ​ទួល​រ​ង​នូវ​ភាព​ជូរ​ច​ត់ដោយ​សារ គ្រាប់មីន រ​ហូត​ក្លាយ​ជាប្រ​ទេស​មួយ ដែល​មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ ក្នុង​វិស័យ​បោស​សំអាត​មីន នេះ ។ ឯកឧត្ត​ម​ក៏បាន​លើក​ឡើង​ពីទ​ស្ស​នៈក​ម្ពុជា ក្នុង​ការ​ប​ង្កើតឪ្យ​មាន​ជាម​ជ្ឈ​ម​ណ្ឌ​ល ឧត្ត​ម​ភាព ថ្នាក់តំប​ន់ ស​ម្រាប់វិស័យ​បោស​សំអាត​មីន ម​នុស្ស​ធ​ម៌ ដើម្បីជាក​ន្លែង​មួយ ស​ម្រាប់ប​ណ្តាប្រ​ទេស ក្នុង​តំប​ន់អាច ចែក​រំលែក​ប​ទ​ពិសោធ​ន៍ និង​មេរៀន​ដែល​បាន​ជួប​ប្រ​ទះក្នុង​ការ​បំពេញ ប្រ​តិប​ត្តិការ​បោស សំអាត​មីន ក​ន្ល​ម​ក ក៏ដូច​ជាដើម្បីប​ណ្តុះប​ណ្តាល​ដ​ល់គ្រូប​ង្គោល និង​ក​ង​ក​ម្លាំង បោស​សំអាត​មីន​ក្នុង​តំប​ន់ ។

 

            នៅក្នុង សិក្ខាសាលានេះផ​ង​ដែរ ប្រ​ទេស​ជាស​មាជិកអាស៊ាន​មួយ​ចំនួន ក៏បាន​ធ្វើប​ទ​ប​ង្ហាញ អំពីប​ទ​ពិសោធ​ន៍ និង​មេរៀន ដែល​បាន​ជួប​ប្រ​ទៃក្នុង​ពេល​បំពេញ បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់ខ្លួន ក្រោម​ឆ័ត្រ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ