ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​អគារ​រដ្ឋបាល​ក្រសួង​ការ​ពារ​ជា​តិ​
នាយកដ្ឋានព័ត៌មាន(៣)
207
2041 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​អគារ​រដ្ឋបាល​ក្រសួង​ការ​ពារ​ជា​តិ​

       ក្នុ​ង​ឱកាស​ចូល​រួម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​សាកល​ ២០២១​ នៅ​ព្រឹក​ថ្ងៃទី​​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០២​០ នេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​ដំណើរ​ដោយ​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ ខភម ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិ​ការ​ចំរុះ ​ព្រម​ទាំ​ងឯកឧត្តម​ ​ជារដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​នាយក ​អគ្គនាយក​រង​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ក្នុង​ស្ថាបន័​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និង​ជូនពរ​ឆ្នាំ​ថ្មីដល់​ វិស្វករ​ ស្ថាបត្យករ​ កម្មករ​ កម្មការ​រីនី ​ដែល​កំពង់​សាង​ស​ង់អគារ​រដ្ឋបាល​ក្រសួង​ការ​ពារ​ជាតិ​​។

       ក្នុង​ពិធី​សំណេះ​សំណាល​នា​ឱកាស​នោះ​ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លៃអំណរគុណ​ចំពោះ​វិស្វករ​ស្ថាប្យក​រ ព្រ​មទាំង ​បុគ្គលិក​ កម្មក​រ កម្មកា​រិនី​ គ្រប់​ផ្នែក​គ្រប់​ជំនាញ​ទាំង​អស់​ ដែល​បាន​ខិ​តខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់ ដើម្បី​បំពេញ​ភារកិច្ច​សាង​សង់​ អាគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​ក្រសួង​​ការ​ពារ​ជាតិ​ថ្មី ​ដែល​បាន​លេច​ឡើងនៅ​ពេល​នេះ ​ប្រកប​ដោយ​គុណភាពនឹ​ង​ឆ្លើយ​តប​បា​នត្រឹម​ត្រូវ​ សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​យើង។​

        សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​ថា៖​ សុខ​សន្តិភាព​ដែល​យើ​ងទទួលបា​ន​មក​ដល់​ពេល​នេះ​ ​រយៈ​ពេល​ ២២​ ឆ្នាំ​ហើយ​ ដែល​បា​នធ្វើ​អោយ​យើង​ មាន​សុខ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​តាម​នយោ​បាយ​ឈ្នះ ឈ្នះ​។ ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា៖​ នៅថ្ងៃ​ទី​២៩​ ​ខែធ្នូ​ កន្ល​ង​ទៅ​នេះ ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​យើង​ បាន​ទទួល ​តំណក់​ប្រេង​លើក​ដំបូង ​ដែល​ជា​ជោគ​ជ័យ​ ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ជា​តិ និង​ប្រជាជន​កម្ពុជា​យើង​បន្ថែម​ទៀត។​ សន្តិភា​ព​ដែល​យើង​ទទួល​បាន​នៅ​ពេល​នេះបា​នធ្វើ​ឲ្យយើ​ង ធ្វើ​អ្វីៗ​បាន​គ្រប់​បែប​យ៉ាង​ បាន​ទាំង​អស់ ​រួម​ទាំង​ការ​សាង​សង់​អាគាររ​ដ្ឋ​បាល​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​ជា​តម្រូវការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រអភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ផង​ដែរ​។

       ក្នុ​ងឱកាស​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ជូនពរ​ឆ្នាំថ្មី ​ឆ្នាំស​កលដល់​វិស្វក​រ ស្ថាបត្យ​ករ​ បុគ្គលិក​ កម្មករ​ កម្មការរី​នី​ ទាំង​អ​ស់ សូម​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ ​សិរីម​ង្គល​ ​វិបុល​សុខ​គ្រប់​ប្រការ​គ្រប់​គ្នា​ទាំង​អស់​។​ឆ្លៀត​ក្នុង​ឱកា​សនោះ​ដែ​រ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ក្រើន​រំលឹ​កដ​ល់វិស្វករ​ ស្ថាបត្យករ​ បុគ្គលិក ​កម្មករ​ កម្ម​ការ​រីនី​ ទាំង​អស់​ដែល​កំពុង​​សាង​សង់​អគារ​រដ្ឋ​បាល​ក្រសួង​ការ​ពារ​ជាតិ​ ត្រូវ​បន្ត​ប្រុង​ប្រយត្ន័ ​ចូល​រួម​ទប់​ស្កាត់​ និង​ បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដោយ​អនុវត្ត​អោយបាន​ត្រឹម​ត្រូវ​ទៅ​តាម​វិធាន​ការ​នានា​ របស់​ក្រសួង​សុខា​ភិបាល ​បាន​ដាក់​ចុះ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ក៏​បាន​អញ្ជើញ​ពិនិត្យ​មើល​សំណង់​អគារ​រដ្ឋបាល​ សាល​ប្រជុំ ​ក្រសួង​ការ​ពារ​ជាតិ​នៅ​តាម​ជាន់​នីមួយៗ​ ដែល​បា​នសាងស​ង់​រួច ​និង​ផ្នែក​ខ្លះ​ទៀត​កំពុង​ដំណើរ​ការ​សាង​សង់​។

       នៅ​ក្នុង​របាយ​ការណ៍​សាង​ស​ង់ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្រ្ទ នាយក​ នាយក​ដ្ឋាន​វិស្វកម្ម​ក្រសួង​ការ​ពារជាតិ​ បាន​បញ្ជាក់​អោយ​ដឹ​ងថា៖​ រហូ​ត​មក​ដល់​ថ្ងៃ​បំ​ណាច់​ឆ្នាំ ​២០២០​ នេះ​អគាររដ្ឋបាល​ និង​សាល​ប្រជុំ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ ៣០​ខែ ​ស្មើនឹ​ង​ ៩១២​ថ្ងៃ​ លើ​ផែន​ការ​ ១២១៥​ថ្ងៃ ជា​លទ្ធផ​លរួម​សម្រេច​បាន​ ៨៣,៦៧​% ក្នុង​នោះ​ផ្នែក​គ្រឿង​បង្គុំ​សំណង់​ផ្នែក​បេតុង​រួច​រាល់​ ១០០% ​ផ្នែក​ដំបូល​ស្លាប​ខាង​កើត​តំបន់​សាល​ប្រជុំ​រួចរា​ល់​ស្ទើរ ​១០០% ​ផ្នែក​ដំបូល​តួ​កណ្ដាល​កំពុង​មមា​ញឹក​ប្រក់​ស័ង្កសី​បាន​៨០% ​ភាគ​រយ​ចាប់​សន្លឹក​អាលុយ​កា​បោន​បាន​ ៥០% នៅ​មិន​ទាន់​ចាប់​បញ្ចប់​ចំហុយ​ឡើយ​ជា​សរុប​ ៥០%។​ ចំណែក​ផ្នែក​ស្ថាបត្យ​កម្ម​និង​តុប​តែង​ ការ​រៀបឥ​ដ្ឋ​ជញ្ជាំង​ និង​បូ​ក សម្រេ​ចបា​ន ៩០% ការ​ចាប់​ឆ្អឹង​ដែក​តាម​ជញ្ជាំង​ និង​តា​មសសរ​សម្រេច​បា​ន ៨០% ​ចាប់​ម៉ាប់​ក្តា​រ​ជ័រ​ក្រដាស់​បិ​ទជញ្ជាំង​ និង​សរស​រសម្រេច​បាន​ ៣០%​។ ការ​ចា​​ប់ស៊ុម​ បង្អួច​និង​ចាប់​កញ្ចក់​ខាង​ក្រៅ​សម្រេច​បាន​ ៥០% ​ការ​បៀក ​និង​បាញ់​ថ្នាំ​ខា​ងក្រៅ​អាគារ​សម្រេច​បាន​ ២០% ​ក្រាល​ការ៉ូ ​បាត​ជញ្ជាំង​ បន្ទប់​ទឹ​ក និ​ងការ៉ូ​ជណ្តើរ​ សម្រេច​បា​ន ២០% ​ក្រាល​កា​រ៉ូម៉ាប ​ការ៉ូ​ព្រំ​សម្រេច​បាន​ ២០% ​ការ​ធ្វើ​ពិដាន​ឈើ ​អាលុយមី​ញ៉ូ ​ម្នាង​សិលា​សម្រេច​បាន​ ៣០%​។ សរុប​ជា​រួមផ្នែ​កស្ថាបត្យ​កម្ម​សម្រេ​ចបាន​ ៦៧,​១៨​% និង​​កា​រធ្វើកា​រ​តុបតែ​ង​សម្រេច​បាន​ ៣៦,២៩%​។​

       ក្រៅពី​នេះកា​រ​សាង​សង់​ បាន​លើក​គម្រោង​នៃ​ការរៀ​បចំ​សួន ​ទីធ្លា ​បណ្ដាញ​ផ្លូវ​ បណ្តាញ​ទឹក​ ដោយ​បា​នធ្វើ​ការ​សហការ​ ជា​មួយ​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានីភ្នំពេញ​ផង​ដែរ។ ឡែកចំ​ពោះ​ផែន​ការ​ក្នុង​ខែ​មករា​ ឆ្នាំ​ ២០២១​ ខាង​មុខ​ នេះ ​ការ​សាង​សង់​អគាររដ្ឋ​បាល​ក្រសួង​ការ​ពារ​ជាតិ​ គ្រោង​នឹង​សម្រេច​ជា​រួម​ឲ្យ​បាន​ ៨០% ​ក្នុង​នោះ​រួម​មាន​ការ​ងារ​គ្រឿង​បង្គុំ ​នឹង ​ដំបូល​សម្រេច​ឲ្យ​បាន​ ១០០% ​ការ​ងារ​ស្ថាបត្យ​កម្ម​សម្រេច​បាន​ ៩០% ​ការ​ងារ​តុបតែ​ង​លម្អ​ សម្រេច​អោយបា​ន ​៦០០% ​ការ​ងារ​បណ្ដា​ញ​បច្ចេក​ទេស​សម្រេច​ឲ្យ​បាន​ ៨០% កា​រងាររៀប​ចំ​សួន និង​សំណង់​គួ​បផ្សំ ​សម្រេច​អោយបា​ន ​២០% ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ