ព័ត៌មាន

កម្លាំង​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ ​កំពុង​បើក​ប្រតិបត្តិការ​ នៅ​ទី​តាំង​នាវា​ចម្បាំង​លិច​ ក្នុង​ទន្លេ​ខេត្ត​កំពង់​ចាម​ ដើម្បី​ស្រង់​គ្រាប់​ចេញ​ពី​នាវា​
នាយកដ្ឋានព័ត៌មាន(៣)
156
2044 កម្លាំង​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ ​កំពុង​បើក​ប្រតិបត្តិការ​ នៅ​ទី​តាំង​នាវា​ចម្បាំង​លិច​ ក្នុង​ទន្លេ​ខេត្ត​កំពង់​ចាម​ ដើម្បី​ស្រង់​គ្រាប់​ចេញ​ពី​នាវា​

       កង​កម្លាំ​ង​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​ក្រោម​ទឹក​ និង​កាក​សំណល់ស​ង្គ្រាម​របស់​កម្ពុជា ​នៅ​ថ្ងៃ​ទី​០​៥​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ បាន​នឹង​កំពុង​បន្ត​​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​សស្រាក់​សស្រាំ​ឡើង​វិញ​ ដើម្បី​រុក​រក​ និង​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក​ ដែល​ស្ថិត​នៅ​ទីតាំង​លិច​នាវា​ចម្បាំង ​អំលុង​​សង្គ្រាម​ស៊ីវិ​ល​នៅ​ឆ្នាំ​១៩៧០​ ដល់​ឆ្នាំ​១៩៧៥​ នៅ​ភូមិ​វាល​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​។​

       ប្រតិបត្តិ​ការ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិ​នទាន់​ផ្ទុះ​ដែល​បាន​កប់​នៅ​ក្រោម​ផ្ទៃ​ទឹក​ នៅ​ចំណុច​នេះ ​បាន​បង្ហាញ​ថា​កម្ពុជា ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ មិន​ត្រឹ​ម​តែបោស​សម្អា​ត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ដី​គោក​នោះ​ទេ​ ដូច្នេះវា​​ជា​មោទន​ភាព​មួយ​ទៀត​ សម្រាប់​ប្រជា​ជាតិ​កម្ពុជា​។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ រដ្ឋ​លេខា​ធិកា​រ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ និ​ង​ជា​ប្រធាន​ក្រុម​ការ​ងារ​អន្តរ​ក្រសួង ​ដើម្បី​ចុះ​សិក្សា​ និង​ដោះ​​ស្រាយ​ករណី​រក​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ក្នុង​នាវា​ ដែល​លិច​ក្នុង​ទន្លេ ​ដែល​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ដល់​ទីតាំង​ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២១ ​កន្លង​ទៅ​នេះ​។​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត ​បាន​វាយ​តម្លៃ​ខ្ពស់​ និង​លើ​ក​ទឹក​ចិត្ត​ដល់​ក្រុម​ការ​ងារ​ជំនាញ​ បន្ត​កិច្ច​ខិ​ត​ខំ​ប្រឹងប្រែង​ ​លើ​​ការ​ងារបោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ក្រោម​ផ្ទៃ​ទឹ​កនេះ ​ឱ្យ​កាន់​តែ​ឆាប់​រហ័ស​ទៅ​តាម​ផែន​ការ​ដែល​បាន​កំណត់​។

        បើ​តាម ឧត្តម​សេនីយ៍​ទោ ​ម៉ី សុភា មេ​បញ្ជាការ​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ ​នៃម​ជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​ កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាត​មីន​ និង​កាក​សំណល់ស​ង្គ្រា​ម បា​ន​លើក​ឡើង​ថា​៖ ដើម្បី​ជំរុញ​កិច្ច​ប្រតិបត្តិការ​ ប្រក​បដោ​យភាព​ស្មុគ្រ​ស្មាញ ​និង​ប្រឈម​មុខ​ចំពោះ​ការ​គ្រោះ​ថ្នាក់​នេះ ​ក្នុង​កិច្ច​ការ​ប្រតិបត្តិ​រុក​រក និង​បោស​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ នៅ​ក្រោម​ទឹ​ក​នេះ​ ប្រព្រឹត្ត​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ កង​កម្លាំង​បោស​សម្អាត​គ្រាប់​យុទ្ធ​ភណ្ឌ​ក្រោម​ទឹក​ និង​កាកសំ​ណល់​សង្គ្រាម​របស់​កម្ពុជា ​បាន​បែង​ចែក​ភារកិច្ច​អនុវត្ត​ការ​ងារ ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ​ស្រប​ទៅ​តាម​អនុសាសន៍​របស់​ថ្នាក់​ដឹក​នាំ​បាន​ដាក់​ចុះ​។​ ​បើ​យោង​តាម​​របាយ​ការណ៍​របស់​ក្រុម​ការងារ ​បាន​ឱ្យ​ដឹង​ថា​៖ ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ក្រោម​ផ្ទៃ​ទឹក​ជុំ​វិញទី​តាំង​នាវា​លិច​នេះ​ មាន​ទំហំ​១,០០០​ម៉ែត្រ​ គុណ​១,៥០០​ម៉ែត្រ​ ​នៅ​តាម​បណ្តោយ​ទន្លេ ​ប្រមាណ​ ១៥០​ហិក​តា។​ ក្រុម​ការងារ​ បាន​បោះពោ​ង​ជុំ​វិញ​តំបន់​ប្រតិបត្តិការ​ បាន​ចំនួន ​១០​ពោង​,​ រ​កឃើញ​គ្រា​ប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ​២១៦​គ្រាប់​ ដែល​កម្លាំង​រាវ​រ​ក​ឃើញ ​និង​ទទួល​បាន​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ឃុំ​មា​ន​ជ័យ​ ចំនួន​ ១៥១​គ្រា​ប់ រួម​មា​ន​៖​ អាវុធ​ធុន​តូច​១៤​គីឡូក្រាម​,​ គ្រាប់​ត្បាល់​៦​០​មីលី​ម៉ែត្រ​ ៤៧​គ្រាប់​,​ គ្រាប់​ត្បាល់ ​៨១​មីលី​ម៉ែត្រ​ ១៤​គ្រាប់​,​ ក្បាល​គ្រាប់​ ៣៧​មីលី​ម៉ែត្រ​ ២​៤​គ្រាប់​,​ គ្រាប់​ផ្លោង ​១២.៧​មីលី​ម៉ែត្រ​ ២០២​គ្រាប់​,​ គ្រាប់​រ៉ូកែត​ H​107 ​ចំនួន​០២​គ្រាប់​,​ គ្រាប់​ផ្លោង​ ១០៥ ​មី​លី​ម៉ែត្រ​ ចំនួន​០៣​គ្រាប់​ និង​គ្រាប់​ផ្លោង ​២៣​មីលី​ម៉ែត្រ ​១២០​គ្រាប់ ​សរុប​ទាំង​អស់​៤១២​គ្រាប់ ​ផង​ដែរ​។

​       តាម​របាយ​ការណ៍​បាន​បន្ត​ថា​៖ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ថ្ងៃទី​១​៦ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៣០ ​តុលា​ ឆ្នាំ​២០២០​ ធ្វើ​ឱ្យស្ថាន​ភាព​ទឹក​ទន្លេ​មេ​គង្គ​ហក់​ឡើង​យ៉ាង​គំហុក ​ក្នុង​នោះ​កិច្ច​ប្រតិបត្តិការ​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន​ និង​បាន​ចាប់​ដំណើរការ​ឡើង​វិញ​នា​ថ្ងៃ​ទី​១០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០។​ ការ​អនុវត្តន៍​ផែន​ការ​ប្រើ​សាឡង់​បូម​ខ្សាច់​នៅ​​តំបន់​ជុំវិ​ញនា​វា​លិច​ ធ្វើ​ការ​បូម​ខ្សាច់​នៅ​ជុំ​វិញ​នាវា​លិច​ ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ ជុំ​វិញ​ ដើម្បី​ឱ្យ​ដី​ខ្សាច់​ដែល​បាន​ដុះ​គ្រប​លើ​នាវា​ច្រើន​ឆ្នាំ​ បាន​ហូរ​ស្រក​ចេញពី​នាវា​អស់​សិន ​ទើប​ក្រម​ជំនាញ​មុជ​ទឹក​ និង​ក្រុម​ជំនាញ​ EOD ​អាច​មុជ​ទឹ​ក​ចូល​ទៅ​ក្នុង​នាវា​ និង​ធ្វើ​ការ​ចល័ត​គ្រាប់​ចេញ​ពី​នាវា​បាន​។​

        តាម​ផែន​ការ​គ្រោង​ទុក​ សកម្មភា​ពបូម​ខ្សាច់​អាច​នឹង​ត្រូវ​បន្ត​រហូត​ដល់​ដំណាច់​ខែម​ករា​ ឆ្នាំ​២០២១​ខាង​មុខ​ ទើប​អាច​ធ្វើ​ការ​ស្រង់​គ្រា​ប់​ចេញ​បាន​ពី​នាវា​បាន​ជា​បណ្តើរៗ​ ដោយ​សារ​តែ​នៅ​ក្នុង​នាវា​ មាន​ឧបសគ្គ​ជា​ច្រើន​ ដូច​ជា​គល់​ឈើ ​គុម្ព​ឫស្សី ​និង​គំនរ​ឈើ ​នៅ​គ្រប​ពី​លើ​កេស​គ្រាប់​ ដូច្នេះ​កិច្ច​ប្រតិបត្តិការ​ស្រង់​គ្រាប់​ត្រូវ​ការ​ពេល​វេលា​ច្រើន​ មុន​នឹង​ក្រុម​​ជំនាញ​ អាច​ចូល​ទៅ​ដល់​គំនរ​កេស​គ្រាប់​ផែន​ការ​ចល័ត​គ្រាប់​ចេញ​ពី​នាវា ​ដើម្បី​យក​ម​ករក្សា​ទុក​ក្នុង​ឃ្លាំង​សុវត្ថិភាព​ ដែល​ត្រូវ​ចាប់​អនុវត្ត​នៅ​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២១​នេះ ​ហើយ​កិច្ចការ​នេះ​ និង​បន្ត​រហូត​គ្រាប់​ត្រូ​វ​បាន​ចល័ត​ចេញ​អស់​ពី​នាវា​ចម្បាំង​ (អាច​ប្រើ​រយៈ​ពេល​ពី៣​០ ​ដល់​៥០​ថ្ងៃ​ ទើប​យក​គ្រាប់​អស់​)​។

        របាយ​ការណ៍​ដ​ដែល ​បាន​គូស​បញ្ជាក់​ថា​៖ ផែន​ការ​ស្តារ​ និង​ស្រង់​ម៉ារីន​ឡើង​គោក​ ក្រោយ​យ​ក​គ្រាប់​ចេញ​អស់​ (និង​ត្រូវ​អនុវត្ត​ក្នុង​ខែ​មេសា​ ឆ្នាំ​២០២១​ខាង​មុខ​)​ ផែន​ការ​កំទេច​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​ស្រង់​បាន​ពី​នាវា​ចម្បាំង​ (និង​ត្រូវ​អនុវត្ត​ការ​កំទេច​គ្រា​ប់ ដែល​ស្រង់​បាន​ ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០២១​)​។ បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​ជំនាញ ​បាន​បង្ហើប​ឱ្យ​ដឹ​ង​ថា​៖ នាវា​ច្បាំង​ដឹក​គ្រាប់​យុទ្ធ​ភ័ណ្ឌ​នេះ ​មាន​ប្រវែង​ ៨​ម៉ែត្រ​ គុណ​៤០​ម៉ែត្រ​ និ​ង​មាន​ទម្ងន់​ជាង​រយ​តោន។​ ​បើតា​មការ​ប៉ាន​ស្មាន​ មាន​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​៥​តោន ​ឬ​អាច​មាន​គ្រាប់​បែក​គីមី​ថែម​ទៀត​ផង​ ដែល​បាន​កប់​នៅ​ក្នុ​ងផ្ទៃ​ទឹក​ជម្រៅ​ប្រមាណ ​២៧​ម៉ែត្រ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ