ព័ត៌មាន

ដំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត ៧មករា១៩៧៩ !
នាយកដ្ឋានព័ត៌មាន(៣)
143
2047 ដំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត ៧មករា១៩៧៩ !

       ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការយោធភូមិភាគទី៤ លើកឡើងថា៖ នៅក្នុងដំណើរចាកចេញពីរបបប្រល័យពូជសាសន៍អស់រយៈពេល៤២ឆ្នាំ លើវិថីនៃការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ជាមួយនិងបេសក​កម្ម​ស្វែង​រក​សន្តិភាព​ផង​ដែរ​នោះ ​ដំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាសមិទ្ធផលថ្មី ក្នុងតម្លៃប្រវត្តិសាស្រ្តជ័យជម្នះ៧មករា !។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ចាការយោធភូមិភាគទី៤ 


       ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ចាការយោធភូមិភាគទី៤ បានថ្លែងថា៖ គឺពិតជាស្ថិតនៅក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើវិថីនៃការអភិវឌ្ឍន៍ប្រទេសជាតិ ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលបានផលិតចេញមក គឺជាសក្ខីភាពសម្រាប់ការចង្អុលបង្ហាញទៅអនាគត អំពីទំហំគ្រឹះសេដ្ឋកិច្ចរឹងមាំនៃកម្ពុជា នឹងដែលអាចវាយតម្លៃបានថា៖ នេះគឺជាសមិទ្ធផលនៅក្នុងតម្លៃនៃប្រវត្តិសាស្រ្តជ័យជម្នះ ៧មករា ស្របនឹងពាក្យស្លោកដែលថា៖ (មាន៧មករា ទើបមានអ្វីៗទាំងអស់សម្រាប់ថ្ងៃនេះ)។ ការថ្លែងឡើងបែបនេះ បានធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសបើកកម្មវិធីប្រកួតកីឡាដើម្បីសុខភាព និងជាមិត្តភាព រវាងបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដើមី្បអបអរសាទរខួប៤២ឆ្នាំ នៃទិវាជ័យជម្នះរំដោះប្រជាជាតិកម្ពុជា ចេញពីរបបព្រៃផ្សៃកម្ពុជាប្រជាធិបតេយ្យ ប្រល័យជាតិសាសន៍ឯង នៃបនក្បត់ជាតិ ប៉ុល ពត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លើកបញ្ជាក់ថា៖ ចាប់តាំងពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ មានអាយុកាល៤២ឆ្នាំហើយ (៧មករា១៩៧៩-៧មករា២០២១)។ ៤២ឆ្នាំកន្លងមកនេះ កម្ពុជាបានពុះពារជម្នះរាល់ការលំបាក និងឧបស័គ្គយ៉ាងច្រើនឥតគណនា ដោយឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្ត ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ជាមួយនឹងការខិតខំប្រឹងប្រែងជម្នះនូវផលវិបាកដ៏ធ្ងន់ធ្ងរលើគ្រប់វិស័យ ដែលបន្សល់ទុកដោយសង្គ្រាម និងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ៧មករា ថាជាថ្ងៃកំណើតទី២របស់ខ្លួន។ ជ័យជម្នះ៧មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។

       ជាមួយនឹងកម្មវិធីបើកការប្រកួតកីឡាជាមិត្តភាព (បាល់ទះ និងបាល់ទាត់) ដើម្បីអបអរសាទរទិវា​ខួប​៤២​ឆ្នាំ ​ជ័យជម្នះ៧មករានោះដែរ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានធ្វើការបើកការដ្ឋានជួសជុលថែទាំផ្លូវជិត៤គីឡូម៉ែត្រ នៅក្នុងបរិវេណបញ្ជាការដ្ឋាននោះផងដែរ។ ឯកឧត្តមមេបញ្ចាការ បានមានប្រសាសន៍ថា៖ វាពិតជាសាមញ្ញណាស់ បើគិតត្រឹមតែក្នុងរូបភាពនៃការប្រកួតកីឡា និងការជួសជុលសមិទ្ធផលដែលមានស្រាប់នោះ ក៏ប៉ុន្តែវាពិតជាមានអត្ថន័យខ្លាំងណាស់ ដែលកម្មវិធីទាំងនេះត្រូវបាននិយាយថា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ៧មករានោះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ