ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​ទ​ស្ស​នា ការ​តាំង​ពិព៌ណ​លំហ​រ​ស​មុទ្រ និង អាកាស​ច​រ​ណ៍អន្ត​រ​ជាតិ LIMA-2015 ឡាំង​ការ​វី ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(១)
504
21

ក្នុង​ឪកាស​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ ជាតិ​អាស៊ាន​លើក​ទី​ ៩​ នៅ​ឡាំង​ការ​វី​ ដែល​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​បាន​ទ​ទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ ​២០១៥​ នេះ​ ប​ន្ទាប់​ពី​បាន​ប​ញ្ច​ប់​កិច្ច​ប្រ​ជុំ​រួច​ម​ក​ នៅ​ថ្ងៃ​ទី​  ១៧​ ខែ មិនា​ ឆ្នាំ​ ២០១៥​  ឯ​.នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ឧប​នា​យ​ក​ រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ជាតិ​ អម​តំណើរ​ដោយ​ ឯ​.នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​​ រ​ដ្ឋ​លេខា​ធិ​ការ​ ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​គ​ណៈ​ប្រ​តិ​ភូ​ ក្រ​សួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ តាំង​ពិ​ព៌ណ​ ល​ម្ហ​ស​មុទ្រ​ និង​ អាកាស​ច​រ​ណ៍​អន្ត​រ​ជាតិ​ ហៅ​ថា​ លី​ម៉ា​ ២០១៥​  ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​   សាល​តាំង​ពិព៌ណ​អន្ត​រ​ជាតិ​ ម៉ា​ស៊ូ​រី​ ក្នុង​ព្រ​លាន​យ​ន្ត​ហោះ​អន្ត​រ​ជាតិ​ ឡាំង​ការ​វី​​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ ។​ 

នៅ ​ក្នុង​ពិធី​បើក​ការ​តាំង​ពិ​ព៌ណ​ លំហ​រ​ស​មុទ្រ​ និង​ អាកាស​ច​រ​អន្ត​ជាតិ​ លី​ម៉ា​ ២០១៥​ នា​ឪ​កាស​នោះ​ បាន​ប្រ​ព្រឹត្តិ​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯក​ឧត្ត​ម​ ណា​ជីប​ប៊ីន​ ​ទុន​ឌុល​ រ៉ា​ហ្ស៊ាក​ នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​  ម៉ា​ឡេ​ស៊ី​ ព្រ​ម​ទាំង​ប​ណ្តា​រ​ដ្ឋ​ម​ន្ត្រី​ការ​​ពារ​ជាតិ​អាស៊ាន​ ដែល​បាន​អញ្ជើញ​ម​ក​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​អាស៊ាន​លើក​ទី​ ៩​  និង​ប​ណ្តា​គ​ណៈ​ប្រ​តិ​ភូ​ យោ​ធា​​និង​​  គ​ណៈ​ប្រ​តិ​ភូ​ការ​ពារ​ជាតិ​ ម​ក​ពី​ប​ណ្តា​ប្រ​ទេស​នា​នា​នៅ​ក្នុង​តំប​ន់​ ក្រៅ​តំប​ន់​ និង​ប​ណ្តា​ក្រុម​ហ៊ុន​​ផ​លិត ​នា​វា​ យ​ន្ត​ហោះ​​ ក្រុម​ហ៊ុន​ផ​លិត​សំភារៈ​ យោធា​ ម​ក​ពី​ប​ណ្តា​ប្រ​ទ​ស​នា​នា​ នៅ​លើ​ពិ​ភ​ព​លោក​​ចំនួន​ជាង​ ៦០​ ប្រ​ទេស​ បាន​នាំ​យ​ក​ផ​លិត​ផ​ល​ រ​ប​ស់​ខ្លួន​ម​ក​ដាក់​តាំង​ប​ង្ហាញ​ នា​ឪកាស​នោះ​ផ​ង​ដែរ ។​ ដោយ​លែក​ គ​ណៈ​ប្រ​តិ​ភូ​ អគ្គ​មេ​ប​ញ្ជា​ការ​ ខ.ភ.ម​ ដឹក​នាំ​ដោយ​​ ឯ.នាយ​ឧត្ត​ម​សេនីយ៏​ ប៉ុល​ សារឿន​ អគ្គ​មេ​ប​ញ្ជា​ការ​ ខ.ភ.ម​   និង​​ ប្រ​តិភូ​ ក​ង​ទ័ព​ជើង​អា​កាស​ ខ.ភ.ម​  ទ័ព ​ជើង​គោក​ ក​ង​ទ័ព​ជើង​ទឹក​ ក៍​បាន​អញ្ជើញ​ទៅ​ចូល​រួម​ នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិ​ព៌ណ​ ល​ម្ហ​ស​មុទ្រ​ និង​ អាកាស​ច​រ​អន្ត​ជាតិ​ លី​ម៉ា​ ២០១៥​​​​​​​​​​ នា​ឪកាស​នោះ​ផ​ង​ដែរ  ។

សូម​ប​ញ្ជាក់​ថា​ ៖  ការ ​តាំង​ពិ​ព៌ណ​ ល​ម្ហ​​ស​មុទ្រ​ និង​​ អាកាស​ច​រ​ណ៍​អន្ត​រ​ជាតិ​ លី​ម៉ា​ ២០១៥​​ នា​ពេល​នោះ​ បាន​ដាក់​តាំង​ប​ង្ហាញ​អំពី​ សំ​ភារៈ​ឧស្សាហ​ក​ម្ម​ធ​ន់​ធ្ង​ន់​ ទាំង​ផ្នែក​យោ​ធា​ និង​ ស៊ី​វិល​ ដូច​ជា​ នាវា​ យ​ន្ត​ហោះ​ដឹក​ជ​ញ្ជូន​  នាវា​ក​ង​ទ័ព​ជើង​ទឹក​ យ​ន្ត​ហោះ​ទំ​លាក់​គ្រាប់​បែក​ ស​ព្វា​វុធ​ សំភារៈ​ទូរ​គ​ម​នា​គ​ម​ន៍​ ដែល​ជា​ប្រ​ភេទ​សំភារៈ​ទំនើបៗ​ ទាន់​ស​ម័យ​ ក្នុង​ប​ច្ចេក​វិទ្យា​ថ្មី​នា​ពេល​ប​ច្ចុប្ប​ន្ន​ ។នៅ​ក្នុង​ពិធី​តាំង​ ពិ​ព៌ណ​ លំម្ហ​ស​មុទ្រ​ និង​ អាកាស​ច​រ​ណ៍​អន្ត​រ​ជាតិ​ លីម៉ា​ ២០១៥ នា​​ ឪ​កាស​នោះ​ដែរ  ក៍​មាន​ការ​ហោះ​ សំដែង​រ​ប​ស់​ក្រុម​ អេ​រ៉ូ​ប៊ិក​ចំនួន​ ៥​ ក្រុម​ជូន​ប្រ​តិភូ​ និង​ភ្ញៀវ​ចូល​ទ​ស្ស​នា​ដែល​ម​ក​ចូល​រួម​ក្នុង​ពិធី​តាំង​ ពិព៌ណ​ លំម្ហ​ស​មុទ្រ​ និង​ អាកាស​ច​រ​ណ៍​អន្ត​រ​ជាតិ​ លីម៉ា​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​នេះ​។សូម​ប​ញ្ជាក់​ផ​ង​ដែរ​ថា​ ៖​ ក្នុង​ចំណោម​ ក្រុម​ អេ​រ៉ូ​ប៊ិក​ទាំង​ ៥​ ក្រុម​ក៍​មាន​ការ​ចូល​រួម​សំដែង​ពី​ក្រុម​ អេ​រ៉ូ​ប៊ិក​ ម​ក​ពី​ក​ង​ទ័ព​ជើង​អាកាស​​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន​ ដែល​ក្រុម​ ពី​ឡុត​បើក​យ​ន្ត​ហោះ​នា​ពេល​នោះ​​ សុទ្ធ​តែ​ជា​ស្ត្រី​ ម​ក​ពី​ ក​ង​ទ័ព​ជើង​អាកាស​ នៃ​ ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន​ ។​ ការ​ហោះ​សំ​ដែង​នៅ​លើ​អាកាស​ រ​ប​ស់​ក្រុម​ អេ​រ៉ូ​ប៊ិក​ ម​ក​ពី​ក​ង​ទ័ព​ជើង​អា​កាស​ ​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន​ ដែល​មាន​ ពី​ឡុត​បើក​យ​ន្ត​ហោះ​​ សុទ្ធ​តែ​ជា​ស្ត្រី​ នា​ពេល​នោះ​ត្រូវ​បាន​ទ​ទួល​ការ​កោត​ស​រ​សើរ​ ពី​ភ្ញៀវ​ដែល​បាន​ម​ក​ចូល​ទ​ស្ស​នា​ នៃ​ការ​​សំដែង​ នៅ​លើ​អា​កាស​ នា​ពេល​នោះ​ ក្រុម​ពី​ឡុត​បើក​យ​ន្ត​ហោះ​​ ជា​ស្ត្រី​ រ​ប​ស់​ក​ង​ទ័ព​ជើង​អា​កាស​​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន​ សំ​ដែង​បាន​ល្អ​ ដូច​អ្ន​ក​បើក​ប​រ​យ​ន្ត​ហោះ​ជាបុរ​ស​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ