ព័ត៌មាន

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
95
2053 កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

      ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ របស់​កីឡា​កង​ទ័ព​ ដែល​កិច្ច​ប្រជំ​នេះ​ បាន​ដឹក​នាំ​ដោយ ​នាយ​ឧត្តន​សេនីយ៍ ​ឃឹម​ ប៊ុន​សុង ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ ដើម្បី​បូក​រុប​លទ្ធផល​ការ​ងារ​ និង​កែ​សម្រួល​លក្ខន្តិកៈ ​តែង​តាំង​សមាជិក ​និង​បញ្ចូល​ស្ថាប័ន​ ក​ងអង្គ​ភាព​បន្ថែម ​រួម​ជា​មួយ​អនុ​ប្រធាន ​សមាជិក ​សមាជិការ ​ក្រុម​ប្រឹក្សា​កីឡាក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​  មក​ពី​បណ្ដា​ស្ថាប័ន​ កង​អង្គភាព​នានា ​ដែល​កិច្ច​ប្រជុំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​។

      ​យោង​តាម​ប្រសាសន៍​របស់ ​ឧត្ត​ម​សេនីយ៍​ឯក​ តែម​ ម៉ឺន​ អនុ​ប្រធាន​អចិន្ត្រៃយ៍​ក្រុម​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​រាយណ៍​ក្នុង​កិច្ច​ប្រជុំ​ថា​៖ ចាប់​តាំង​ពី​បង្កើត​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឆ្នាំ​២០០៦​ រហូត​មក​ដល់​ឆ្នាំ​២០២០​ មាន​រយៈ​ពេល​ ១៤​ឆ្នាំ​។ ក្រុម​កីឡាករ​ កីឡាការិ​នី ​កង​យោធ​ពលខេ​ម​រភូមិន្ទ​ ដណ្តើម​បាន​មេដា​យ​សរុប​ចំនួន​១៦៥៤គ្រឿង ទំាង​ការ​ប្រកួត​កម្រិត​ជាតិ​ និង​អន្តរ​ជាតិ​។ ឯកឧត្តម ​តែម ​មុឺន ​បាន​បន្ត​ថា​៖ សម្រាប់​មេ​ដាយ​ចំនួន ​១៦៥៤​គ្រឿង​ ក្នុង​នោះ​មាន​មេ​ដាយ​មាស​ ចំនួន​ ៥៧៦​គ្រឿង ​មេ​ដាយ​ប្រាក់​ ៥៩៧​គ្រឿង និង​មេ​ដាយ​សំរិទ្ធ​ ៤៨១​គ្រឿង​ ព្រម​ទំាង​ពាន​រង្វាន់​ ១០៥​ពាន ​ដោយ​មាន​ពាន​រង្វាន់​កីឡា​ប៉េ​តង់​កម្រិត​ពិភព​លោក​ចំនួន​ ៤​ពាន​ និង​មេដា​យ​ មាស​ពិភព​លោក​ ៤​គ្រឿង​ នៅ​ឆ្នាំ​២០១៣​ ឆ្នាំ​២០១៥​ ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៩​ រក​បាន​ដោយ​ វិរកីឡាកា​រិនី ​កែ ​ឡេង។ ហើយ​ប្រភេទ​កីឡា​ដែល​មាន​សក្ដា​នុពល​ខ្លាំង​ជាង​គេ​របស់​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពលខេមរ​ភូមិន្ទ ​គឺ​ប្រភេទ​កីឡា​ប៉េតង់​ ដោយ​សារ​តែ​រាល់​ការ​ចេញ​ទៅ​ចូល​រួម​ព្រឹត្តិ​ការណ៍​ការ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​តែង​តែទ​ទួល​មេ​ដាយ​មាស ​មេ​ដាយ​ប្រាក់ ​និង​មេ​ដាយ​សំរិទ្ធ​ជាប្រចាំ​។

       ឯកឧត្តម ​ឃឹម ​ប៊ុន​សុង​ ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​ គ្រូ​បង្វឹក ​កីឡា​ករ​ កីឡាកា​រិនី​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង ​បង្កើត​ស្នា​ដៃ​ លើក​កិត្តិយស ​អង្គ​ភាព ​តាម​រយៈ​ការ​ប្រកួត ​ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ក៍​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ កង​អង្គភាព ​ពាក់​ព័ន្ធ​ មេត្តា​បន្ត​សកម្មភាព​ការ​ងារ​បន្ថែម​ទៀត​ ដើម្បី​រួម​ចំ​ណែក​អភិវឌ្ឈ​វិស័យ​កីឡា​របស់​កម្ពុជា​អោយ​កាន់​តែ​រីក​​ចំរើន ​និង​ជា​ពិសេស ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តការណ៍​កីឡា​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣ ​នា​ពេល​ខាង​មុខ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ