ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​(MOU)​ ជា​មួយ​ក្រុម​ហ៊ុន​ចិន​ ដើម្បី​តាម​ដាន​ និង​គ្រប់​គ្រង់​គ្រោះ​មហន្ត​រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​
នាយកដ្ឋានព័ត៌មាន(៣)
60
2067 ក្រសួង​ការ​ពារ​ជាតិ​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​(MOU)​ ជា​មួយ​ក្រុម​ហ៊ុន​ចិន​ ដើម្បី​តាម​ដាន​ និង​គ្រប់​គ្រង់​គ្រោះ​មហន្ត​រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​

       ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​នៅរ​សៀល​ថ្ងៃ​ទី​២​០ ខែ​មក​រា ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ ​បាន​ចុះ​អនុស្ស​រណៈ​យោគ​យល់​ជា​មួយ​ក្រុម​ហ៊ុន​ចិ​ន​មួយ​ ដែល​មាន​ឈ្មោះថា​ ស៊ែនសូ​​រ៉ូ ​ខេម​បូឌា ​(Sen​so​ro​ Cam​bo​dia​) ដើម្បី​គ្រប់​គ្រង់ ​និង​តាម​ដាន​នូវ​គ្រោះ​មហន្ត​រាយ​នានា ​ជា​ពិសេស​ករណី​អគ្គិភ័យ ​ខណៈ​ឧបករណ៍​ទាំង​នោះ​អាច​បង្ការ​ទុក​ជា​មុន​តាម​រយៈ​បច្ចេក​វិទ្យា​ឈាន​មុខ​ដ៏​ទំនើប​នោះ។​

នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ 


       ថ្លែង​ក្នុង​កម្ម​វិធី​ចុះ​អនុស្សរណៈ​នោះ ​នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​លើក​ឡើង​ថា​៖ ការ​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​នាយ​ក​ដ្ឋាន​បញ្ជូន​សារ​ ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ជា​មួយ​ក្រុម​ហ៊ុន​ចិ​ននេះ ​គឺ​នឹ​ង​ធ្វើឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ កាន់​តែ​មាន​ធន់​ធាន​បន្ថែ​ម​ទៀត​ ក្នុ​ងការ​គ្រប់​គ្រង់​ហេតុ​ការណ៍​ គ្រោះ​មហន្តរាយ​ទាំង​ឡាយ​ អោយ​បាន​លឿន ​និង​ទាន់​ពេល​វេលា​ ខណៈ​ករណី​នេះ​បាន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​ពុំបាន​ដឹង​ជា​មុន​នោះ​។ ឯកឧត្តម នាង ផាត បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ហ៊ុន ​ស៊ែនសូ​រ៉ូ ​ខេម​បូឌា ​Sensoro Cambodia ដែល​បាន​សម្រេច​យក​ប្រទេស​កម្ពុ​ជា​ធ្វើ​ជា​ដៃ​គូ ​ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា​នៅ​ពុំ​ទាន់​មាន​បច្ចេក​វិទ្យា​ទំនើប​ទាំង​នេះ​សម្រា​ប់គ្រប់​គ្រង់​គ្រោះ​ធម្មជាតិ​ទាំ​ង​នេះ​នៅ​ឡើយ​នោះ​។​

       ថ្លែងនៅ​ក្នុង​កម្មវិ​ធី​ចុះ​អនុស្សរណៈ​យោគ​យល់​នោះ​ដែរ​ តំណាង​ក្រុម​ហ៊ុន ​ស៊ែន​សូ​រ៉ូ ​ខេម​បូឌា ​Sensoro Cambodia បាន​លើក​ឡើង​ថា​ក្រសួង​ការ​ពារ​ជាតិ ​ជា​កម្លាំង​ស្នូល​ដ៏​មុត​មាំ ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ ក្នុង​ការ​ងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​គ្រប់​ប្រភេទ​ នា​ពេល​កន្លង​មក​។​ ក៏​ប៉ុន្តែ ការ​គ្រប់​គ្រង​ហានិភ័យ​ និង​ការ​ចូល​រួម​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​នា​ពេល​បច្ចុប្បន្ន​ នៅតែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដោះ​ស្រាយ​ក្រោយ​កើត​ហេតុ​ដែល​ជា​ស្ថានភាព​មិន​អាច​ប្រឆាំង​បាន​។​ ប្រសិន​បើ​អាច​បង្កា​រ​ទុក​ជា​មុន​តាម​រយៈ​បច្ចេក​វិទ្យា​ឈាន​មុខ ​ដោយ​ទទួល​បាន​ការ​ជូន​ដំណឹង​ និង​រៀប​ចំ​វិធាន​ការ​បង្ការ​ការ​ពារ​ទុក​ជា​មុន ​ដើម្បី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ស្ថិត​នៅត្រឹម​ដំណាក់​កាល​ដំបូង​ នោះនឹ​ងក្លាយ​ជា​រឿង​ដ៏​ល្អ​ប្រពៃ​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន​។ តំណាង​ក្រុម​ហ៊ុន ​ស៊ែន​សូ​រ៉ូ​ ខេម​បូឌា​ បាន​បញ្ចាក់​ទៀត​ថា​៖ ​រាជរដ្ឋាភិបា​ល​កម្ពុជា​ បាន​ចំណាយ​នូវ​កម្លាំង​ សម្ភារៈ​ និង​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុងកា​រ​ងារ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ទាំង​នេះ​។​ ប៉ុន្តែ​ការ​កសាង​ប្រព័ន្ធ​ សិន ​ស័រ​ (sensor​) អំពី​គ្រោះ​អាសន្ន ​និង​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ​មួយ​ គឺ​​ជាការងារ​បន្ទាន់​ដែល​ត្រូវ​អនុវត្ត​ តាម​រយៈ​ការ​នាំ​ចូល​នូវ​បច្ចេក​ទេស​ អាយ ​អូ ​ធី ​(IOT​) ដ៏​ថ្មី​បំផុត​ ហើយ​កា​រប្រើ​កម្លាំង​នៃ​បច្ចេក​វិទ្យា​ វិទ្យាសាស្ត្រ​ដើម្បី​ជួយ​ចូល​រួម​សម្រេ​ច​នូវ​យុទ្ធ​សាស្ត្រ​ឈ្នះៗ ​និង​យុទ្ធសាស្ត្រ​ចតុកោណ ​ជួយ​ជម្រុញ​ប្រទេសជា​តិ​សម្រេច​នូវ​គោល​ដៅរី​ក​ចម្រើន​បែប​ទំនើប​កម្ម​ និង​អភិវឌ្ឍន៍​ប្រកប​ ដោយ​ល្បឿន​លឿន​ឲ្យ​កាន់​ឆាប់​រហ័ស​បន្ថែម​ទៀត​ផង​ដែរ​។

       នៅ​ក្នុង​ឱកាស​នោះ ​ឧត្តម​សេនីយ៍​ទោ​ កុសល ​សុវណ្ណ​វិសាល ​នាយក ​នាយកដ្ឋាន​បញ្ជូន​សារ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ចុះ​អនុស្សរណៈ​យោគ​យល់​ជា​មួយ​ក្រុម​ហ៊ុន ​ស៊ែ​ន​សូ​រ៉ូ ​ខេម​បូឌា ​(Sen​soro Cam​bodia​) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ រវា​ងនាយ​កដ្ឋាន​បញ្ជូន​សារ​ ក្រសួង​ការពារ​ជាតិ​ ជា​មួយ​ក្រុម​ហ៊ុន ​ស៊ែនសូ​រ៉ូ ​ខេមបូ​ឌា ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ