ព័ត៌មាន

សមា​គម​អតីត​យុទ្ធជន​កម្ពុជា​​ខេត្ត​កំពត ប្រគល់​ថវិកា​មរណ​សង្គ្រោះ​ជូន​និ​វត្តន៍​ជន​ នៅ​ភូមិ​ដំណាក់​ចំបក់​ ឃុំ​សំរោង​លើ ​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​​
នាយកដ្ឋានព័ត៌មាន(៣)
42
2068 សមា​គម​អតីត​យុទ្ធជន​កម្ពុជា​​ខេត្ត​កំពត ប្រគល់​ថវិកា​មរណ​សង្គ្រោះ​ជូន​និ​វត្តន៍​ជន​ នៅ​ភូមិ​ដំណាក់​ចំបក់​ ឃុំ​សំរោង​លើ ​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​​

      ឧត្ដម​សេនីយ៍​ត្រី​ ហុក​ ចន្តា ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពត​ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២១​ ខែ​មក​រា ឆ្នាំ​២០២១​នេះ ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពត ​ទៅ​ប្រគល់​ថវិកា​មរណ​សង្គ្រោះ ​និង​លិខិត​រំលែក​មរណទុក្ខ​ជូន​គ្រួសារ​សព​ លោក ​រស់ សុខ ​(និវត្តន៍​ជន​)​ នៅភូមិ​ដំណាក់​ចំបក់​ ឃុំ​សំរោង​លើ​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី​១​៧ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​។

      ក្នុង​ឱកាស​នោះ​ លោក​ឧត្ដម​សេនីយ៍ត្រី ហុក ចន្តា មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំព​ត បា​ន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ចំនួន ​៤​លាន​រៀល ​និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួនផ​ងដែ​រ​។​ ក្រុម​គ្រួសារ​សព​ អតីតយុទ្ធ​ជន​ បាន​គោរព​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ សម្ដេ​ច​តេជោ​​ ហ៊ុន ​សែន ​និងសម្ដេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន​ ព្រម​ទាំ​ង ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ និង​លោកជំទាវ ដែល​តែង​តែ​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូជា​និច្ច ​​ដល់​អតី​យុទ្ធជន​ និង​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ