ព័ត៌មាន

បិទ​វគ្គបណ្តុះ​បណ្តា​ល​បឋម​មុខ​វិជ្ជាឋាន​លេខា ​និង​ការ​ងារ​សេនាធិការ​ផែន​ទី​ ជំនាន់ទី​​២​ ឆ្នាំ​២០២០​​
នាយកដ្ឋានព័ត៌មាន(៣)
71
2075 បិទ​វគ្គបណ្តុះ​បណ្តា​ល​បឋម​មុខ​វិជ្ជាឋាន​លេខា ​និង​ការ​ងារ​សេនាធិការ​ផែន​ទី​ ជំនាន់ទី​​២​ ឆ្នាំ​២០២០​​

      ថ្ងៃ​ទី​២១​ ខែ​មក​រា ឆ្នាំ​២០២១ ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភូមិ​សាស្ត្រ​​យោធា នៃនា​យក​ដ្ឋាន​ភូមិសា​ស្ត្រ​ ក្រសួង​ការ​ពារ​ជា​តិ បាន​ប្រារព្ធពិធី​បិ​ទវគ្គ​បណ្តុះ​បណ្តាល​បឋម​មុខ​វិជ្ជាឋាន​លេខា​ និងការ​ងារសេនាធិការ​ផែនទី ​ជំនាន់ទី​ ២ ​ឆ្នាំ២០២០ ឲ្យដល់សិក្ខា​កាមនាយ​ទាហាន​ នាយទាហាន​រង​ ពល​ទាហាន​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ និង ​នាយ ព​ល​នគបាល​ជាតិ​ បន្ទាប់​ពី​សិក្ខាកាម​នៃវគ្គ​នេះ​ បា​នហ្វឹកហាត់​ទាំងផ្នែក​មេរៀនទ្រឹស្តី​ក្នុ​ងថ្នាក់​ និង​ការអនុវត្ត​ជាក់​ស្តែង​នៅ​លើទីលាន​អស់រយៈ​ពេល​ជាង​៩​ខែ​ ប្រកប​ដោយ​ជោគ​ជ័យ​មក​នោះ​។ ពិធី​បិទវគ្គនេះបានប្រព្រឹត្តិទៅ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភូមិ​សាស្ត្រ​យោធា ​ក្នុង​សង្កាត់​ព្រែកប្រា​ ខ័ណ្ឌ​ច្បារ​អំពៅ រាជ​ធានីភ្នំពេញ ​ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍​ ឯល ​វ៉ាន់​សារ៉ាត​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​។

       ឧត្ត​មសេនីយ៍​ឯ​ក ទេព ចំរើន អគ្គលេខាធិកា​រ​រង​ ក្រសួង​ការពារ​ជាតិ​ និង​ជា​នាយក​ នាយកដ្ឋាន​ភូមិសាស្រ្ត​ បាន​គូស​បញ្ជាក់​ក្នុង​របាយ​ការណ៍​បិទ​វគ្គថា៖​ ​កន្លង​ម​កមជ្ឈមណ្ឌល​ភូមិសាស្រ្ត​យោធា​ របស់​នាយក​ដ្ឋានភូមិ​សាស្ត្រ​ បាន​ដំណើរ​ការ​បើក​វគ្គបណ្ដុះ​បណ្ដាល​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​ រហូត​មក​ដល់​ឆ្នាំ​២០១៨ ដែល​ក្នុង​នេះ​មាន​វគ្គបំប៉ន​ចំនួន ​២០​វគ្គ ឋានលេខា និងសេនាធិការ​ផែនទី​ ដែល​មាន​សិក្ខាកាម​ប្រមាណជា​ជាង ​២០០​០​នាក់​ ចូល​រួម​រៀន​សូត្រ​។ ដោយឡែក​ចាប់​ពី​ឆ្នាំ ២០១៩​ រហូត​ដល់​ឆ្នាំ​ ២០២១ ​នេះ​មជ្ឈមណ្ឌល​បានដំណើរ​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​កម្រិត​បឋម​បច្ចេក​ទេស​ផែន​ទី​ និង​ការងារ​សេនាធិការ​ផែន​ទី​បាន​ចំនួន​ ២ វគ្គ​ ដែល​មា​នសិក្ខាកាម​ចូល​រួម​ប្រមាណជា ​១៨០ នាក់​។ សម្រាប់​វគ្គបណ្ដុះ​បណ្ដាល​កម្រិត​បឋម​ ជំនាន់​ទី​ ២​ នេះមាន​សិក្ខា​កាម​ជា​ នាយ​ទាហាន​ និង​នាយ ​ព​លនគបាល​ ដែល​ភាគ​ច្រើន​ឈជើ​ង​ជួរ​មុខ​តាម​បន្ទាត់​ព្រំ​ដែន​មកពី​គ្រប់​កង​ឯកភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​នគបាល​ជាតិ​ ចូល​រៀនសូត្រ​ចំនួន ​១០២​ នាក់ ហ្វឹ​កហ្វឺនរយៈ​ពេល​ ៩​ ខែ ​លើខ្លឹមសារ​មេរៀន​អំ​ពីជំនាញ​សេនាធិការ​ផែន​ទី​ ដើម្បី​ឲ្យសិក្ខាកាម​ចេះ​ឯកភាព​និយាម​​កា ដែល​ត្រូវ​ប្រើប្រា​ស់ក្នុង​កងទ័ព​ ​ការ​ឯកភាព​និយាម ​ចេះអំ​ពីរ​បៀបប្រើ​ប្រាស់​ ឬហៅនិ​យាមកា និង​របៀប​រក​ចំណុច​ឈរជើង​នៅ​លើផែន​ទី​។​ ក្រៅ​ពីនោះពាក់​ព័ន្ធ​ការងារ​បច្ចេក​ទេស​ជំនាញ ​វគ្គនេះ​ក៏​បាន​បង្រៀនអំពីរ​បៀបប្រើ​ប្រាស់​ ជី ភី អេស GPS ផង​ដែរ​។ ក្រោយ​ពេល​បញ្ចប់​វគ្គ សិក្ខាកាម​ទាំង​ ១០២​នាក់​ ទទួលបា​ននិទេស​ល្អ​ប្រសើចំ​នួន ​២២នាក់ និទ្ទេសល្អ​ ៣៥នាក់​ ​ល្អបង្គួរ ៣៣នាក់ និង​និទ្ទេស​មធ្យម ១២នាក់​។

​ នាយ​ឧត្តម​សេនីយ៍​ ឯល ​វ៉ាន់​សារ៉ាត​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ


      ថ្លែងទៅ​កាន់​ពិធី​បិទវគ្គ​ ​នាយ​ឧត្តម​សេនីយ៍​ ឯល​ វ៉ាន់​សារ៉ាត​ បាន​លើក​ឡើងថា​៖ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅ​តែចាត់​ទុកវិ​ស័យហ្វឹកហ្វឺ​នបណ្ដុះ​បណ្ដាល​ជំនាញឯ​កទេស​ឋាន​លេខា​ នឹង​ការងារ​សេនាធិការ​ផែន​ទី គឺជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែទម្រង់​របស់​ខ្លួន​សំដៅធ្វើ​ទំនើប​កម្ម​ និង​បង្កើន​សមត្ថភាព​ជំនាញ ​វិជ្ជាជីវៈយោធិន​ ដើម្បី​ធានាកិច្ច​ការពា​រប្រកប​ដោយ​​ប្រសិទ្ធភាព នូវ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ សន្តិភាព​ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ក៏​ដូចជាការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ បាន​គូសបញ្ជា​ក់ថា​៖ លទ្ធផលដែល​ទទួល​បាន​ទាំ​ងអស់​នៅថ្ងៃនេះ​ គឺពិតជា​បា​នមកពីការប្តេជ្ញាចិត្ត និង​ការសាមគ្គីសហការ​ជា​ធ្លុងមួយ របស់នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ នាយ​ និង​ពល​នគរបាល​ជាតិ​ ដែល​ជាសិក្ខាកាម​ទាំង​អស់​គ្នា​ ជាពិសេសថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​ភូមិសាស្រ្ត និងមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ជំនាញ​ឯកទេស​ភូមិ​សាស្រ្ត​យោធា ​ដែល​បាន​យក​ចិត្តទុកដាក់​គ្រប់​គ្រង​ដឹក​នាំ​បញ្ជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ស្រប​តាម​ផែនការ​ការ​ងារ​គ្រប់​កម្រិត​ដែល​បាន​កំណត់​។ 

      ឯកឧត្ដម ​បាន​រម្លឹ​កដ​ល់​សិក្ខា​កាម​​ទាំងអស់​ ឲ្យបន្តលើ​កកម្ពស់​មនសិការ​ស្នេហា​ជាតិ​ ស្មោះ​ត្រង់​ជា​មួយ​រាជរដ្ឋា​ភិបាល ​រួម​កម្លាំង​សាមគ្គី​ជាតិ​តែ​មួយ ​ការពារ​សន្តិភាព​ ទប់ស្កាត់ និងបង្រ្កាប​ទាន់​ពេល​វេលា​ចំពោះជ​នអគតិ​​ទាំង​ឡាយណា​ ដែលមាន​ឧបាយកល​ចង់​បំផ្លាញ​សុខសន្តិភាព ​និង​បន្តថែ​រក្សារាល់​​សមិទ្ធ​ផល​នានា​ ដែល​ប្រសូត្រ​ចេញ​ពី​នយោ​បាយ​ឈ្នះ-ឈ្នះ​។ បន្ថែ​ម​ពីនេះ​ ឯកឧត្ដម ឯល វ៉ាន់សារ៉ាត់ ក៍បា​នផ្តាំផ្ញើ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​នាយក​ដ្ឋាន​ភូមិសា​ស្រ្ត​ និងនា​យ ពលទាហាន ទាំងអស់ ត្រូវ ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ​ មាតុភូមិ និង​ប្រជាជន​, គោរព​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់​នូវ​រាល់​បទ​បញ្ជា ​និង​អនុសាសន៍រ​បស់​សម្តេច​ ដើម្បី​បុព្វហេតុការ​ពារ​ខឿន​ឯករាជ្យ​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​និង​ការ​ពា​រសមិទ្ធផល​នានា​របស់​សង្គម​ជាតិ​​។ ឯកឧត្តម ក៏បានផ្តាំផ្ញើ​ផង​ដែរ​ ដល់​នាយ​ទាហាន​ជា​សិក្ខាកាម​ដែល​ត្រូវ​បញ្ច​ប់វគ្គ​ ទាំង​អស់​ ត្រូវបន្ត​យក​ចិត្តទុក​ដាក់​ ខិត​ខំ​តស៊ូ អ​នុវត្តឲ្យ​បាន​​ល្អ និងត្រូវបន្តព្យាយា​មប្រឹង​ប្រែង​ហ្វឹក​ហ្វឺន​ នៅ​ទីនេះ ​និង​នៅ​តាមអង្គភាព​មន្ថែម​ទៀត​ ឲ្យ​បាន​កាន់​តែ​ប្រសើរ ​ដើម្បី​ពេល​អនាគត់​អស់​លោក​ មា​នសមត្ថភា​ពគ្រប់​គ្រាន់ ​ក្លាយជាថ្នាក់​ដឹក​នាំ​ ក្លា​យ​ជានាយ​ទាហាន​ប្រក​បដោយ​សមត្ថភាព ក្នុងការ​ចូលរួ​មប​ម្រើ​ឲ្យបុព្វហេតុ​ការពារ​ជាតិមាតុ​ភូមិ​របស់​យើង​បាន​រឹងមាំ​ ពិសេស​ត្រូវចៀសឲ្យឆ្ងាយ​ពី​គ្រឿង​ញៀន ​និង​ត្រូវគោរព​ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​ ប្រមុខ​រាជរដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គមេបញ្ជាការ នៃក​ងយោធ​ពល​ខេមរ​ភូមិន្ទ ​។ ជាមួយគ្នានេះ​ដែរ​សិក្ខាកាម ទាំងអស់​គាត់​ត្រូវយកចិត្ត​ទុក​ដាក់​បន្ត​ក្នុង​ការ​ថែរក្សា​សុខភាព ​ពិសេស​ចូល​រួម​ទ​ប់ស្កាត់​ការ​រីករា​លដាល​នៃ​ជំងឺ​ឆ្លង​កូវីត​ ១៩​ទៅ​តាម​ការណែនាំរ​បស់​ក្រសួង​សុខាភិ​បាល ៕