ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ចូល​ជួប​សំដែង​ការ​គួរ​ស​ម នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(១)
501
22

ប​ន្ទាប់​ពី​បាន​ប​ញ្ច​ប់​កិច្ច​ប្រ​ជុំ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ អាស៊ាន​លើក​ទី​ ៩​ និង​ប​ន្ទាប់​ពី​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​តាំង​ពិ​ព៌ណ​លំហ​រ​ស​មុទ្រ ​ និង​ អាកាស​ច​រ​ណ៍​ អន្ត​រ​ជាតិ​ ហៅ​ថា​ លី​ម៉ា​ ឆ្នាំ​ ២០១៥​  រួច​ម​ក​ ឯ​.នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ឧប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ រួម​ជា​មួយ​ប​ណ្តា​ម​ន្ត្រី​ ក្រ​សួង​ការ​ពារ​ជាតិ​អាស៊ាន​ ទាំង​អស់​ នៅ​ព្រឹក​ថ្ងៃ​ ទី​ ១៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៥​ ក៍​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជា​មួយ​ ឯក​ឧត្ត​ម​ ដាតូ​ សឺរី​ ម៉ូដ​ ណា​ជីប​ប៊ីន​ ​ទុន​ អា​ឌុល​ រ៉ា​ហ្ស៊ាក​ នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែល​បាន​ប្រ​ព្រឹត្តិ​នៅ​ ម​ជ្ឈ​ម​ណ្ឌ​ល​តាំង​ពិព៌ណ​អន្ត​រ​ជាតិ​ ម៉ា​ស៊ូ​រី​ ក្នុង​ព្រ​លាន​យ​ន្ត​ហោះ​ ឡាំង​ការ​វី​ ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ប​ន្ត​ទៀត​  ។

នៅ​ក្នុង​ជំនួប​នោះ​ ឯក​ឧត្ត​ម​ ណា​ជីប​ប៊ីន​ ​ទុន​ឌុល​ រ៉ា​ហ្ស៊ាក​ នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​សំ​ដែង​ការ​ស្វាគ​ម​ន៍​ និង​ អរ​គុណ​ចំពោះ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​អាស៊ាន​ ទាំង​អស់​ ដែល​បាន​អញ្ជើញ​ម​ក​ចូល​រួម​កិច្ច​ប្រ​ជុំ​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ អា​​ស៊ាន​លើក​ទី​ ៩​  និង​ចូល​រួម​ក្នុង​ ពិ​ធី​តាំង​ពិ​ព៌ណ​ លំ​ហ​រ​ស​មុទ្រ​ និង​ អា​កាស​ច​រ​ណ៍​ អន្ត​រ​ជាតិ​ ហៅ​ថា​ លី​ម៉ា​ ឆ្នាំ​ ២០១៥​ នៅ​ឡាំង​ការ​វី​ ប្រ​ទេស​ម៉ា​ឡេ​ស៊ី​  ។ ឯក​ឧត្ត​ម​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​ប​ញ្ជាក់​ថា​ ៖​ កិច្ច​ប្រ​ជុំ​ម​ន្ត្រី​ ក្រ​សួង​ការ​ពារ​ជាតិ​អា​ស៊ាន​ នៅ​ពេល​នេះ​ បាន​ប​ង្ហាញ​ ថាម​ព​ល​ ភាព​ខ្លាំង​រ​ប​ស់​អា​ស៊ាន​ ដែល​ត្រូវ​ បាន​រួម​គ្នា​ ។​ ឯក ​ឧត្ត​ម​ បាន​ប​ញ្ជាក់​ទៀត​ថា​ ៖ ក​ង​ទ័ព​គឺ​ជា​កំលាំង​មួយ​ ដ៏​សំ​ខាន់​សំរាប់​ធា​នា​ស​ន្តិ​សុខ​​ និង​​ ស​ន្តិ​​ភាព​​ ​។ ឯ​​​.​​ ប​ន្ត​ថា​ ៖​ ច​ង់​ប​ង្កើត​ស​ហ​គ​ម​ន៍​អាស៊ាន​បាន​ បើ​គ្នាន​ស​ន្តិ​សុខ​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ។​ ទាក់​ទ​ង​ទៅ​និង​ការ​ដោះ​ស្រាយ​ ភាព​ប្រ​ឈ​ម​នៅ​ក្រៅ​តំប​ន់​ ឯក​ឧត្ត​ម​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា ​៖​ យើង​ត្រូវ​តែ​ធ្វើ​អោយ​មាន​ សាម​គ្គី​ភាព​ខ្លួន​ឯង​ ក្នុង​អាស៊ាន​ជា​មុន​សិន​ មុន​និង​លូក​ដៃ​ទៅ​ដោះ​ស្រាយ​រឿង​ខាង​ក្រៅ​នោះ​។​ អា​ស៊ាន​ត្រូវ​ការ​សាម​គ្គី​ភាព​ រឹង​មាំ​ ជា​មួយ​គ្នា​ ជ​ជែក​គ្នា​ ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​ឈ​រ​លើ​ស្មារ​តី​រួម​រ​ប​ស់​អាស៊ាន​ ដែល​ជា​កំលាំង​ច​ល​ក​រ​មួយ​ និង​ ជា​និមាប​ក​ម្ម​ដ៏​សំខាន់​នៅ​ក្នុង​តំប​ន់​ ។ ឯក​ឧត្ត​ម​ បាន​ប​ញ្ជាក់​ទៀត​ថា​ ៖​ ពេល​នេះ​ ប្រ​ទេស​ម៉ាឡេ​ស៊ី​ ជា​ប្រ​ធាន​អាស៊ាន​ក្នុង​នោះ​ម៉ា​ឡេ​ ស៊ី​ និង​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​យ៉ាង​ណា​អោយ​ក្លាយ​ជា​ផ​ល​ប្រ​យោជ​ន៍​ សំរាប់​ប្រ​ជាជ​ន​ យើង​ទាំង​អស់​គ្នា​ ​ ។មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​នា​ឪកាស​នោះ​​ ប​ណ្តា​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អា​ស៊ាន​ បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែល​បាន​ចែក​រំ​លែក​ នូវ​ទ​ស្ស​នៈ​ ប​ទ​ពិសោធ​ ដើម្បី​កា​សាង​ស​ហ​គ​ម​ន៍​អា​ស៊ាន​ឆ្ពោះ​ទៅ​រ​ក​ស​ន្តិភាព​ និង​ វិបុល​ភាព​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ