ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​ក្នុង​ពិធីបិទ​លំហាត់ហ្វឹក​ហ្វឺន​ប្រ​ឆាំង​ភេរ​វ​ក​ម្ម ព​ហុសាស​ន៍ នៅ ឡាំង​កាវី ប្រ​ទេស​ម៉ាឡេស៊ី LIMA-2015
នាយកដ្ឋានព័ត៌មាន(១)
501
23

ក្នុង​ឪកាស​អញ្ជើញ​ ទៅ​បំពេញ​ទ​ស្ស​នៈ​កិច្ច​ជា​ផ្លូវ​ការ​ និង​ជា​មិត្ត​ភាព​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ និង​ ប​ន្ទាប់​ពី​បាន​ចូល​រួម​ កិច្ច​ប្រ​ជុំ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​៩​ និង​ចូល​រួម​ក្នុង​ពិធី​បើក​តាំង​ពិ​ព៌ណ​ លំ​ហ​រ​ស​មុទ្រ​ និង​ អា​កាស​ច​រ​ណ៍​ អន្ត​រ​ជាតិ​ ហៅ​ថា​ លី​ម៉ា​ ឆ្នាំ​ ២០១៥​  រួច​ នៅ​រ​សៀល​ថ្ងៃ​ទី​ ១៩​ ខែ​ មិនា​ ឆ្នាំ​ ២០១៥​  ឯ​.នាយ​ឧត្ត​ម​សេ​នីយ៏​ ទៀ​ បាញ់​ ឧប​នា​យ​ក​ រ​ដ្ឋ​ម​ន្រ្តី​រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ រួម​ជា​មួយ​នាយ​ទា​ហាន​ អម​​តំណើរ​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិ​ធី​ បិទ​ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ ដែល​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ បាន​រៀប​ចំ​ទ​ទួល​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដែល​នៅ​ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ព​ហុ​សាស​ន៍​នេះ​ មាន​ការ​ចូល​រួម​ពី​ ក​ង​ទ័ព​ ក​ង​កំលាំង​ប៉ូ​លីស​ ក្នុង​ប្រ​ទេស​អា​ស៊ាន​ ទាំង​ ១០​ ប្រ​ទេស​  រួម​ទាំង​ម​ក​ពី ​ប្រ​ទេស​ អារាប់​ អេ​មី​រ៉ាត់​ ផ​ង​ដែល​ ។ ដោយ​លែក​ នាយ​ទា​ហាន​ នាយ​ទា​ហាន​រ​ង​ ខ.ភ.ម​ ចំនួន​ ១២​ នាក់​ ម​ក​ពី​អង្គ​ភាព​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ចំនួន​ ៦​ នាក់​ និង​ ម​ក​ពី​ អង្គ​ភាព​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ័​យោង​ ៩១១​ ចំនួន​ ៦​ នាក់​ ក៏​បាន​ទៅ​ចូល​រួម​ ក្នុង​លំហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ នោះ​ផ​ង​ដែរ​ ។​ ពេល​អញ្ជើញ​ទៅ​ដ​ល់​ទី​លាន​បាញ់​គ្រាប់​ពិត​ នៅ​ឡាំង​ការ​វី​ គ​ណៈ​ប្រ​តិ​ភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ ត្រូវ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍​ពី ឯ.​ ហីស​ សា​មូ​ឌីន​ ទុន​​ហ៊ូ​សេន​ រ​ដ្ឋ​ម​ន្ត្រី​ ក្រ​សួង​ការ​ពារ​ជាតិ​ម៉ា​ឡេ​ស៊ី ​ឯកឧត្ត​ម ​នាយ​ឧត្ត​ម​សេ​នីយ៏​ ហា​ជី​ ហ្ស៊ូ​គីហ្វ៊ឺ​លី​ ប៊ីន​ម៉ូ​ហ្ស៊ីន​ អគ្គ​មេ​ប​ញ្ជា​ការ​ក​ង​ទ័ព​ម៉ា​ឡេ​ស៊ី​ និង​ មេ​ប​ញ្ជា​ការ​ក​ង​កំឡាំង​ប៉ូលីស​ម៉ាឡេ​ស៊ី​ ព្រ​ម​ទាំង​ក​ង​កំលាំង​ទ័ព​ពិសេស​ម៉ា​ឡេ​ស៊ី​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ក​រ​ ។


នៅ​ក្នុង​ពិ​ធី​បិទ​ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​នា​ពេល​នោះ​ ក​ង​កំ​​លាំង​ទ័ព​ពិ​សេស​ម៉ា​ឡេ​ស៊ី​​ និង ​ ក​ង​កំលាំង​ប៉ូ​លីស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ម៉ា​ឡេ​ស៊ី​​ ក៏​បាន​សំ​ដែង​ឈុត​ ឆាក​បាញ់​អា​វុធ​វែង​ និង​ ការ​បាញ់​អាវុធ​ខ្លី​ ការ​បាញ់​អាវុធ​ ស្នាយ​ភឺ​ ដោយ​ការ​បាញ់​ប​ង្ហាញ​ នា​ពេល​នោះ​ ក​ង​កំលាំង​ក​ង​ទ័ព​ពិសេស​ម៉ា​ឡេស៊ី​​ បាន​តំរ​ង់​បាញ់​ចំ​គោល​ដៅ​ផ្ទាំង​ស៊ីប​បាន​ល្អ​ ។​ នៅ​ក្នុង​ការ​សំ​ដែង​ ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​នា​ពេល​នោះ​ក​ង​ទ័ព​ពិ​សេស​ ក៏​មាន​សំ​ដែង​រូប​ភាព​ ដែល​ពួក​ក្រុម​ភេរ​វ​ក​រ​ បាន​ពួន​ស្ទាក់​ចាប់​ជំ​រឹត​ជ​ន​រ​ង​គ្រោះ​ និង​ ការ​ចេញ​ធ្វើ​ប្រ​តិ​ប​ត្តិ​ការ​រំ​ដោះ​ចំ​ណាប់​ខ្មាំង​ រ​ប​ស់​ក​ង​កំ​លាំង​ទ័ព​ពិ​សេស​ម៉ា​ឡេ​ស៊ី​ ដោយ​ប្រើ​រ​ថ​យ​ន្ត​ រ​ថ​ពាស​ដែក​ និង​ ឧទ្ធ​ម្ភាគ​ច​ក្រ​ ដើ​ម្បី​រំ​ដោះ​ចំ​ណាប់​ខ្មាំង​ម​ក​វិញ​ ។


ថ្លែង​នៅ​ក្នុង​ពិ​ធី​បិទ​ ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​នា​ពេល​នោះ ​ឯកឧត្ត​ម ហីស​ សា​មូ​ឌីន​ ទុន​​ហ៊ូ​សេន​   រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ម៉ា​ឡេ​ស៊ី​ បាន​មាន​ប្រ​សាស​ន៍ថា​៖​ ការ​គំ​រាម​កំ​ហែង​ភេរ​វ​ក​ម្ម​ នា​ពេល​ប​ច្ចុប្ប​ន្ន​ គឺ​មាន​ទំ​ហំ​ធំ​ធេង​នៅ​ក្នុង​ពិ​ភ​ព​លោក​ ហើយ​ការ​គំរាម​កំ​ហែង​ជា​សា​ក​ល​នេះ​ ទាម​ទា​អោយ​យើង​ ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​ជា​មួយ​គ្នា​ និង​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ជា​មួយ​គ្នា​អោយ​បាន​ទាន់​ពេល​វេ​លា​ ។ ឯក​ឧត្ត​ រ​ដ្ឋ​​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ម៉ា​ឡេ​ស៊ី​ បាន​ប​ញ្ជាក់​ទៀត​ថា​ ៖​ យោង​តាម​ហេតុ​ផ​ល​ខាង​លើ​ ការ​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ឆ្នាំ​ ២០១៥​ នា​ពេល​នេះ​ គឺ​មាន​ភាព​ចាំ​បាច់​ ដើម្បី​ឆ្ពោះ​ទៅ​ការ​ប​ង្កើត​ និង​ចែក​រំ​លែក​ចំណេះ​ដឹង​ និង​ ព៌ត័​មាន​ពី​គ្នា​ទៅ​វិញ​ទៅ​ម​ក​ ។ ឯក​ឧត្ត​ម​បាន​ប​ញ្ចាក់​ទៀត​ថា​ ៖​ តាម​រ​យៈ​នៃ​ការ​ហ្វឹក​ហាត់​ ក្នុង​រ​យៈ​ពេល​ប៉ុន្នាន​ថ្ងៃ​ក​ន្ល​ង​ម​ក​នេះ​ ក​ង​ទ័ព​ និង​ ប៉ូ​លីស​ទាំង​អស់​ ដែល​បាន​ម​ក​ពី​ប​ណ្តាល​ប្រ​ទេស​ជា​ស​មាជិក​អាស៊ាន​ បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​លើក​កំព​ស់​ជំនាញ​រ​ប​ស់​ខ្លួន​ ធ្វើ​ការ​ផ្លាស់​ប​ទ​ពិ​សោធ​ ពី​គ្នា​ទៅ​វីញ​ទៅ​ម​ក​ និង​ បាន​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​ សាម​គ្គី​ភាព​ ក្នុង​ការ​ប្រ​យុទ្ធ ​ប្រ​ឆាំង​អំពើ​ភេរ​វ​ក​ម្ម​ជា​សា​ក​ល​ ។ ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​នា​ពេល​នេះ​ វា​បាន​ប​ង្ហាញ​អោយ​ឃើញ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ភេរ​វ​ក​ម្ម​ ដើម្បី​ការ​ពារ​ស​ន្តិ​សុខ​រ​ប​ស់​ម​នុស្ស​ជាតិ​ ។​ ឯក​ឧត្ត​ម​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ម៉ា​ឡេ​ស៊ី​ បាន​ប​ញ្ជាក់​ ប​ន្ថែម​ទៀត​ថា​៖លំហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ បាន​ប្រ​ព្រឹត្ត​ទៅ​ប្រ​ក​ប​ដោយ​ជោក​ជ័យ​ ឆ្លើយ​ត​ប​ តាម​បំណ​ង​រ​ប​ស់​យើង​ ដូច​នេះ​យើង​ត្រូវ​តែ​រួប​រួម​គ្នា​ និង​​ខិត​​ខំ​​ប​ន្ថែម​​ទៀត​​ ក្នុង​​ការ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​ និង​​ ការ​​គំរាម​​កំ​ហែង​​ ដើម្បី​​ស​ន្តិ​​សុខ​​ ពិ​ភ​ព​​លោក​​ និង​ ស​ន្តិ​សុខ​ម​នុស្ស​ជាតិ​ នា​ស​ត្ស​វ​ត្ស​ទី​ ២១​ នេះ​ ។ ឆ្លៀត​ក្នុង​ឪកាស​នោះ​ដែរ ឯក​​ឧត្ត​ម​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ម៉ា​ឡេ​ស៊ី​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ ឯ.នាយ​ឧត្ត​ម​សេ​នីយ៏​ ទៀ​ បាញ់​ ឧប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី ​រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ ដែល​បាន​ផ្ត​ល់​កិត្តិ​យ​ស​ អញ្ជើញ​ម​ក​ចូល​រួម​ក្នុង​ពិធី​បិទ​ការ​ធ្វើ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ឆ្នាំ​ ២០១៥​ នៅ​ម៉ា​ឡេ​ស៊ី​ នា​ពេល​នោះ​ ព្រ​ម​ទាំង​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​​ ក​ង​​កំលាំង​ ក​ម្ពុជា​ ដែល​បាន​ម​ក​ចូល​រួម​ហ្វឹក​ហាត់​ ធ្វើ​អោយ​តំណើ​ការ​លំ​ហាត់​ហ្វឹក​ហ្វឺន​ ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ ព​ហុ​សាស​ន៍​ឆ្នាំ​ ២០១៥​ នៅ​ម៉ា​ឡេ​ស៊ី​ ប្រ​ព្រឹត្ត​ទៅ​ទ​ទួល​បាន​ជោគ​ជ័យ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ