ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មករា​ និង​ទិស​ដៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០​២១​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
148
2098 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​មករា​ និង​ទិស​ដៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០​២១​ ក្រសួង​ការ​ពារ​ជាតិ​

      ព្រឹក​ថ្ងៃ​ទី០២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០០១ ​នេះ​ ក្រសួង​កា​រពារ​ជាតិ​ បាន​ធ្វើការ​ប្រជុំ​បូក​សរុប​ការ​ងារ​ ខែ​មករា ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ស្ថិត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​។ 

      ក្នុង​របាយកា​រណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​​ឡើង​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញពី​សភាព​ការ​ណ៍ វិវត្តន៍រី​ក​ចំរើន​ថ្មីៗ ​ក្នុង​ខែ​មករា​ កន្លង​មក​ ដែលជំងឺ​កូវីដ​ ១៩ ​នៅ​តែ​បន្ត​ឆ្លង​រាល​ដាល​នៅ​លើ​ពិភព​លោក​ ហើយ​នៅ​តែ​បន្ត ​ជះ​ឥទ្ធិពល​ គ្រប់​សកម្មភាព​ការងារ​រប​ស់​រាជ​រដ្ឋាភិបាល​ក៏​ដូច ​ខ.ភ.ម​ ទូទាំង​ប្រទេស​ផង​ដែរ​​។ តែ​ទោះ​បី​ជា​មាន​ការ​​ប្រុង​ប្រយ័ត្ន​ និង​ចូល​រួម​ទប់ស្កាត់​ នៃ​ជំងឺ​នេះ​ក្តី​ក៏​ក្នុង​ខែ​មករា​ កន្លងម​ក​នេះ​ គឺ​យើង​នៅ​តែ​ពុះពារ​សំរេច​បាន​នូវ​កិច្ច​ការ​ធំៗ​ក្នុង​ជួរ​ខ.ភ.ម​ផង​ដែរ​។ របាយការណ៍​ក៏​បានលើ​ក​ឡើងពី​លទ្ធផល​ការងារ ​នៃ​កិច្ច​ការពារ​ សន្តិសុខ ​ស្ថិរភាព ​សណ្តាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​ក៏​ដូច​ជា​កង​រាជ​អាវុធហត្ថ​ខិ​ត​ខំ​ពុះពារ​សំរេច​បាន​ នៅ​ក្នុ​ង​រយៈពេល ​១​ខែ​ កន្លង​ទៅ ​ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​មា​ន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ​។​ ខ.ភ.ម​បាន​ចូល​រួមធ្វើ​អនាម័យ​តាម​បណ្តា​កង​ឯក​ភាព​ ក្នុង​ការ​ទប់​ស្កាត់​ នៃ​ការ​ឆ្លង​នូវ​ជំងឺរាត​ត្បាត​របស់​មេរោគ​កូវីដ១​៩​ ហើយ​ខ.ភ.ម​នឹង​ត្រៀមរៀប​ចំ​ខ្លួន​ ដើម្បី​ទទួល​ការ​ចាក់​វ៉ា​ក់​​សាំង​ការ​​​ពារជំងឺនេះផង​ដែរ​។ ចំណែក​លទ្ធផល​ការ​ងារ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ នៅ​ក្នុង​រយៈ​ពេល​ ក្នុង​ខែ​មករា​​នេះ របាយការណ៍​បាន​បញ្ជាក់​ថា​៖ បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ ​នៅ​តាម​ បណ្តា​សាលា​, កង​ឯកភាព​​, និង​ការ​ដាក់​យោធិន​ឲ្យ​ចូល​និវត្តន៏​ នៅ​តែ​មាន​ដំណើរ​ការ​ជា​ធម្មតា។​ ខ.ភ.ម បា​ន​ធ្វើម្ចា​ស់​ការ​លើការពង្រឹង​ និង​ការ​ពារ​ នៅ​តាម​បណ្តោយ​ព្រំដែ​ន​ និង​បណ្តា​កោះមួ​យ​ចំនួន ​ព្រ​មទាំង​​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។ យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង ​សមត្ថ​កិច្ច​ គ្រ​ប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​រាល់​បទ​ល្មើស​ ផ្សេងៗ ​ដើម្បី​ឲ្យ​ភូមិ​ ឃុំ ​មាន​សុវត្តិភាព​​។ សំរាប់​ទិស​ដៅ​អនុវត្ត​បន្ត​ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ ​ខាង​មុខ ​របាយ​ការណ៍​បាន​ដាក់​ចេញ ​នូវ​ទិ​ស​ដៅ ​អោយគ្រប់​បណ្តា​អង្គភាព ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែន​ការ​ការ​ពារ​នូវ​ការ​ឆ្លង​រីករាល​ដាល​ នៃជំងឺ​កូវីដ​១៩​ ដោយ​រក្សា​នូវ​គំលាត ​និង​ធ្វើ​អនាម័យ​ជា​ប្រចាំ​។ បន្ត​ការ​ធ្វើ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​, បន្ត​ពង្រឹងប្រៀប​ការ​ពារ​ជាតិ​ នៅ​តាម​ព្រំ​ដែន​ ត្រៀម​គ្រ​ប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជាពល​រដ្ឋ ​នៅ​ពេល​មាន​គ្រោះធម្មជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ ​សុវត្ថិ​ភាព​ ជូន​ប្រជាព​ល​រដ្ឋ​ តាម​មូលដ្ឋាន​អោយបា​ន ល្អ​ប្រសើរ​ បន្ត​ធ្វើ​កិច្ច សហប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ​ ទាំង​ប្រទេស​ក្នុ​ងតំបន់​ និង​នៅ​លើ​សាកល​លោក​ឲ្យបាន​កាន់​ តែ​ជិត​​ស្និត​ឡើង​។

       ក្នុង​ឱកា​សនោះ​ នាយឧត្តមសសេនីយ៏ នាង ផាត រដ្ឋលេខា​ធិកា​រប្រចាំ​ការ​ ក្រសួង​ការពារ​ជា​តិ ព្រម​ទាំងសមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើការ​ពិភាក្សា​លើ​ខ្លឹម​សារ​ របាយ​ការណ៍​ បូក​សរុបការងារ​ខែ​មករា ​និងទិស​ដៅ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​ បន្ថែម​ទៀត ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ