នៅខេត្តកំពង់ធំនេះដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក ប្រាសាទសំបូ រួមជាមួយ លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករង ប្រសាទសំបូរ បាននាំយកអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ១០គ្រួសារ នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា៖ បច្ចុប្បន្នយើងមានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ក៏ដោយសារតែយើងបានអនុវត្តនូវនយោបាយឈ្នះឈ្នះ ទើបធ្វើ់ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បញ្ជាក់ទៀតថា៖ ប្រទេសកម្ពុជាយើង មានមោទនភាព ដោយសារតែកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូងជាប្រវត្តិសាស្រ្ត និងជាតំណក់ប្រេងពរជ័យ ដល់ប្រទេសកម្ពុជា និងជាពន្លឺឈានទៅរកការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនថែម។ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីត-19 ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានដាក់ចុះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយស្បៀងអាហារ និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការមេ បញ្ជាការដ្ឋានកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្គរចំនួន ២៥គីឡូក្រាម មីយើងមួយកេះ ទឹកត្រីទឹកស៊ីអ៊ីវចំនួនមួយយួរ និងថវិកា មួយចំនួនផងដែរ។ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលមានជាភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដោះស្រាយការលំបាកខ្វះខាត ជូនពួកគាត់បានទាន់ពេលវេលា ៕