ព័ត៌មាន

អតីត​យុទ្ធ​ជន​សោធន៍​និវត្ត​ន៍ស្រុក​ប្រាសាទ​សំបូរ​ បាន​ទទួល​អំណោយ​ខ្នង​ទី​១៨៣​ អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​
នាយកដ្ឋានព័ត៌មាន(៣)
138
2100 អតីត​យុទ្ធ​ជន​សោធន៍​និវត្ត​ន៍ស្រុក​ប្រាសាទ​សំបូរ​ បាន​ទទួល​អំណោយ​ខ្នង​ទី​១៨៣​ អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​

      លោក​ព្រឹន្ទបាល​ឯក​ ពៅ ​កាន់ ​អតីត​យុទ្ធជន​ សោធន៍​និវត្តន៍​ បាន​ទទួល​ផ្ទះថ្មី​មួយ​ខ្ន​ង ដែល​ជា​ខ្នង​ផ្ទះលើក​ទី​១៨៣ ​សម្រាប់​ខេត្ត​កំព​ង់​ធំ ​និងជា​អំណោយដ៏​ថ្លៃថ្លា​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​និង​សម្ដេច​គតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន ​ដែល​ត្រូវ​បាន​សាង​សង់​ដោយ​ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​កំពង់​ធំ​ ប្រគល់​ជូន​អតីត​យុទ្ធជន​ នៅ​រសៀលថ្ងៃ​ទី​០១​ ខែ​កុម្ភៈ ​នៅ​ឃុំ​សំបូរ ​ស្រុកប្រា​សាទ​សំបូរ ​ខេត្ត​កំព​ង់ធំ។​

      ពិធី​ប្រគល់​ផ្ទះ​អតីតយុទ្ធជ​ន​ ស្ថិត​ក្រោម​អធិបតីភា​ព​ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​គណៈ​កម្មាធិ​ការ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ​និងលោក​ អ៊ុត ​វណ្ណារ៉ា​ អភិបាល​ស្រុក​ប្រាសាទ​សំបូរ ​តាម​រយៈ ឯកឧត្តម គន់ គីម អគ្គលេខា​ធិការ​ដ្ឋា​ន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​លោកឧកញ៉ា វិញ ហួរ ប្រធា​ន​ក្រុម​ប្រឹក្សា​ភិបាល​ ​នៃក្រុម​ហ៊ុន​កំពត​ផត​។

       ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន ​បានឲ្យ​ដឹង​ថា​៖ អតីត​យុទ្ធជន​ ពៅ កាន់ អាយុ៦០​ឆ្នាំ ចូ​ល​រួម​ប​ម្រើ​ក្នុ​ង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៨៣ ​នៅ​អតីត​អង្គភាព​កង​ពល​ លេខ​ ៥ ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១២ ​មាន​ភរិយា ឈ្មោះ យ៉ែម សាលី អាយុ ៥៥ ​ឆ្នាំ បាន​ទទួល​មរណ​ភាព​ បន្សល់​កូន​ចំនួន​១០​នាក់​។ ឯកឧត្តម ​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេចតេជោហ៊ុន សែន ដែល​តែង​តែ​​ព្រួយ​បារម្ភ ​ពី​សុខ​ទុក្ខ​ ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន​ ដែល​បាន​លះ​បង់​សាច់​ឈាម​ស្រស់ ​និង​ចូល​រួម​អនុវត្តន៍​ នយោបាយ ​ឈ្នះ ​ឈ្នះ ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ​ពេញ​លេញ ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បា​នបញ្ជាក់​ថា៖​ ផ្ទះ​ថ្មី ដែល​បាន​ប្រគល់​ ជូន​គ្រួសារ​អតីត​យុទ្ធជន ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ​សាង​សង់​ខ្ពស់​ផុត​ពី​ដី​ធ្វើអំពី​សសរ​បេតុង​ ឆ្អឹង​ដែក​ រនាប​ក្តា​ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី ​ជណ្ដើរ​កាច់​ និង​បាន​ឧបត្ថម្ភ​អំណោយ ​ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ ពេជ ចន្ទមុន្នី មាន​ អង្ករ​៥០​ គ.ក​ មី​យើង​ពីរកេស ​ទឹក​​ត្រី​ទឹក​ស៊ីអ៊ីវ​ពី​រយួរ ​និង​ថវិកាមួយ​ចំនួន​។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បា​ន​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​ ថែ​រក្សាសុខភាព ​ការពារ​ទប់ស្កាត់​ការ​ឆ្ល​ងមេរោគ​ ​កូវិដ-១៩ ​ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ និង​រួម​គ្នាថែរក្សា​សុខ​សន្តិភាព ​ដែល​មាន​ដូច​សព្វថ្ងៃ​នេះ ​ឲ្យ​បាន​គង់​វង្ស ដើម្បីឲ្យ​សម្តេចតេជោ ហ៊ុន សែន បន្ត​ដឹ​កនាំ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង ​ឲ្យ​មាន​ការ​រី​កច​ម្រើន ​រុង​រឿង ប​ន្ត​ទៅ​ទៀត​។

      ប្រជា​ពល​រដ្ឋ​អាជ្ញាធ​រ​ដែន​ដី​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ បាន​ថ្លែង​អំណរគុណដ៍​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​ចំពោះ​ សម្តេចតេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​សូម​ប្តេជ្ញា​ដាច់​ខាត​គាំទ្រ ​សម្តេច​តេជោ ​លុះ​អវសាន្ត​ជីវិត ​ដើម្បី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ និ​ងការ​អភិវឌ្ឍន៍រី​ក​ចម្រើន​ និង​ជា​ម្ល​ប់ ៕



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ