ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ជាមួយ​ប្រ​តិភូនាយ​ក​ដ្ឋាន ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិចិន
នាយកដ្ឋានព័ត៌មាន(១)
505
24
ក្នុង​ឪកាស​អញ្ជើញ​ម​ក​បំ​ពេញ​ទ​ស្ស​នៈ​កិច្ច​ នៅ​ក​ម្ពុជា​ ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ទោលី​ វូ​ជូន​ (Li Wujun) នា​យ​ក​ នា​យ​ក​ដ្ឋាន​ ស​ហ​ប្រ​តិ​ប​ត្តិ​ការ​អន្ត​រ​ជាតិ​ អគ្គ​នា​យ​ក​ដ្ឋាន​ស​ព្វា​វុធ​ នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ ជ​ន​ចិន​ បាន​ចូល​ជួប​ សំដែង​ការ​គួរ​ស​ម​ជា​មួយ​ ឯក​ឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ ក្រ​សួង​ការ​ពារ​ជាតិ​ កាល​ពី​រ​សៀល​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៥​ ក​ន្ល​ង​ទៅ​នេះ​ ។​

 

            នៅក្នុង​ជំនួប​នោះ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះ ឯកឧត្ត​ម លី វូជូន និង​ស​ហ​ការី ដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច នៅក​ម្ពុជា ដើម្បីព​ង្រឹង ទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ក​ង​ទ័ព​ទាំង​ពីរ អោយ​បាន​កាន់តែប្រ​សើរ​ឡើង ។ មាន​ម​តិឆ្លើយ ត​ប​វិញ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ លី វូជូន បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ សាក​សួរ​សុខ​ទុក្ខ ពីឯកឧត្ត​ម រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិចិន ជូន​ដ​ល់ ឯកឧត្ត​ម ទៀ បាញ់ ក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក  និង កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​ខ្ព​ស់ចំពោះចំណ​ង​មិត្ត​ភាព នៃក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ  ។ ឯកឧត្ត​ម​ក៏បាន​កោត​ស​រ​សើរ ពីការ ដឹក​នាំ រ​ប​ស់ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ លើវិស័យ​ការ​ពារ​ជាតិ គ​ណៈស​ន្តិសុខ ជូន​ប្រ​ជា ព​ល​រ​ដ្ឋ​ក​ម្ពុជា ទ​ទួល​បាន​ជោគ​ជ័យ នារ​យះពេល​ក​ន្ល​ង​ម​ក ជាពិសេស​បាន​យ​ក​ចិត្ត​ទុក​ដាក់ ចំពោះកិច្ច ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-ចិន ។ ឯកឧត្ត​ម​ប្រ​ធាន​គ​ណៈប្រ​តិភូ បាន​ចាត់ ទុក​ក​ម្ពុជា និង​ ចិន គឺជាមិត្ត​ភ័ក្រ​ដ៏ល្អ ដៃគូដ៏ល្អ និង ជាអ្ន​ក​ជិត​ខាង​ល្អ ។

 

            មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​ប​ញ្ជាក់ថា តាម​រ​យះកិច្ច ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ បាន​នាំម​ក​ការ​រីក​ចំរើន​ដ​ល់ ខ.ភ.ម ក្នុង​នោះវិទ្យាស្ថាន​ទ័ព​ជើង​គោក​ថ្លុក​តាសេក ក្រោម​ការ​ជួយឧប​ត្ថ​ម្ភ​ពី ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន បាន​រួម​ចំណែក ក្នុង​ការ​ប​ណ្តុះប​ណ្តាល ខ.ភ.ម បាន​យ៉ាង​ច្រើន នាពេល​ក​ន្ល​ង​ម​ក ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ