នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូសិស្សានុសិស្សថ្នាក់ទី ១១ មកពីបណ្តាគ្រិះស្ថានសិក្សា សាធារណៈ ក្នុងរាជធានីភ្នំពេញ ចំនួន៣៥០នាក់ ដឹកនាំដោយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញអញ្ជើញចូលទស្សនាវិមានឈ្នះ ឈ្នះ។ ក្នុងដំណើរចូលទស្សនា វិមានឈ្នះ ឈ្នះ របស់គណៈប្រតិភូសិស្សានុសិស្សថ្នាក់ទី ១១ មកពីបណ្តាគ្រិះស្ថានសិក្សា សាធារណៈក្នុងរាជធានីភ្នំពេញ នៅវិមានឈ្នះ ឈ្នះ ត្រូវបានទទួលការស្វាគមន៍ ពីនាយទាហាន នាយទាហានរង អង្គភាពសេនាតេជោ និងក្រុមការងារប្រចាំនៅវិមានឈ្នះ ឈ្នះ ជាច្រើនរូប។
ក្នុងឱកាសនោះ ប្រតិភូសិស្សានុសិស្សថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ទាំងអស់បានទស្សនាស្វែងយល់ អំពីរូបចម្លាក់ ឯកោដែលនៅចំពីមុខវិមានឈ្នះ ឈ្នះ ទស្សនាស្វែងយល់រូបចម្លាក់ សមាហរណកម្ម ទស្សនារូបចម្លាក់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលបានឆ្លាក់បិទភ្ជាប់នៅតាមជញ្ជាំងវិមាន ទស្សនានៅតំបន់ប្រាសាទសុខដុមនីយកម្មប្រាសាទបុរាណខ្មែរ និងបានទៅទស្សានាស្វែងយល់នៅតំបន់សួនសមិទ្ធិផលតេជោដែលទើបបានសងសង់ថ្មីផងដែរ។
តាមរយៈមគ្គុទ្ទេស វិមានឈ្នះ ឈ្នះ បានធ្វើការអត្ថាធិប្បាយពន្យល់ ដល់គណៈប្រតិភូសិស្សានុសិស្សថ្នាក់ទី ១១ មកពីបណ្តាគ្រិះស្ថានសិក្សា សាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ អំពីដំណើរសាងសង់វិមានឈ្នះ ឈ្នះ ការបំពាក់ចម្លាក់ អត្ថន័យ និងខ្លឹមសារនៃសិលាចារឹក ជាពិសេសបានពន្យល់ដល់សិស្សានុសិស្សទាំងអស់ អោយបានយល់ពីគោលបំណង នៃការសាងសង់វិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រ ក្នុងសម័យតេជោសែន និងជានិមិត្តរូបសន្តិភាព ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មគ្គុទ្ទេសវិមានឈ្នះ ឈ្នះ ក៏បានខិតខំពន្យល់ដល់សិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយ អោយបានយល់ច្បាស់អំពីវិមានឈ្នះ ឈ្នះ ជាសំណង់ប្រវត្តិសាស្ត្រមួយ ដែលបានសាងសង់ឡើង ក្នុងគោលបំណង ដើម្បីរំលឹកពីភាពកត្តញ្ញូ នៃការកសាងសន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបានបង្កើតឡើងនូវសន្តិភាពជាតិពេញលេញ និងឯកភាពជាតិទាំងមូលនៅទូទាំង នៃព្រះរាជាណាចក្រកម្ពុជា។ នៅវិមានឈ្នះឈ្នះ ក៏បានបង្ហាញនូវតាក់តាងប្រវត្តិសាស្ត្រ ដែលមានចម្លាក់ប្រវត្តិសាស្ត្រពិត ដែលបានឆ្លាក់អំពីដំណើរឈានឆ្ពោះទៅការសង្គ្រោះជាតិ នៅព្រឹត្តិការណ៍ទាំងអស់ក្នុងយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល ដែលជាតាក់តាងមួយដ៏ជាក់លាក់ ដើម្បីបញ្ជាក់ជូនឲ្យប្រជាជន យុវជន ក៏ដូចជាកូនចៅជំនាន់ក្រោយបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ ដែលបានខិតខំតស៊ូ ពុះពារគ្រប់ការលំបាក រហូតទទួលបានសុខសន្តិភាពដល់សព្វថ្ងៃនេះ។
ក្នុងដំណើរទស្សនា វិមាន ឈ្នះ ឈ្នះ គណៈប្រតិភូសិស្សានុសិស្សថ្នាក់ទី ១១ មកពីបណ្តាគ្រិះស្ថានសិក្សា សាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ ក៏បានសិក្សាស្វែងយល់បន្ថែមទៀត នៅតំបន់សួនសមិទ្ធិផលតេជោដែលទើបបានសងសង់ថ្មី ដែលក្នុងនោះរួមមាន៖ សួនខឿនការពារជាតិ នៃខភម ដែលសាងសង់ដោយអគ្គមេបញ្ជាការ ខភម សួនសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម សាងសង់ដោយកងរាជអាវុធហត្ថ និង នគរបាលជាតិ និងសួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ សាងសាង់ដោយមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព។ នៅក្នុងឱកាសនោះ មគ្គុទ្ទេស តាមសួនសមិទ្ធផលតេជោនីមួយៗ មកពីអង្គភាព ស៊ីម៉ាក់ មកពីមជ្ឈមណ្ឌលជាតិ និងមកពីកងរាជអាវុធហត្ថ បានពន្យល់អោយសិស្សានុសិស្សបានយល់ពីខ្លឹមសារសំណង់ រូបចម្លាក់ ដែលសួនសមិទ្ធផលតេជោ ទាំង ៣ នេះ បានបង្ហាញអោយឃើញពីសមិទ្ធផល នៃនយោបាយឈ្នះ ឈ្នះ ដែលបានកើតឡើងក្រោយពីកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ ១៩៩៨មក។ គណៈប្រតិភូសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានទៅទស្សនាកន្លែងរោងជាងចម្លាក់ ដែលបានដឹកនាំ ឆ្លាក់រូប ដោយ វីរៈវិចិត្រករ អ៊ុត រឿន ដែលបានកំពុងដំណើរការឆ្លាក់រូប ចម្លាក់ ដែលនៅសេសសល់ ដើម្បីបំពាក់នៅវិមានឈ្នះ ឈ្នះ បន្ថែមទៀត។ គណៈប្រតិភូសិស្សានុសិស្ស បានបន្តចូលទស្សនាក្នុងសារមន្ទីរសម្តេចតេជោ ដែលក្នុងសារមន្ទីរបានប្រមូលផ្តុំនូវឯកសារ និងតាក់តាងនានា ក្នុងដំណើរការអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីថ្ងៃ ២០ មិថុនា ឆ្នាំ១៩៧៧ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសកម្ពុជា និងការអនុវត្ត ប្រកបដោយជោគជ័យ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ៕