ព័ត៌មាន

ពិធី​ចុះ​ហត្ថ​លេខា​ លើ​អនុស្សា​សារណៈ​ នៃ​ការ​យោគ​យល់​ ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ ការ​ពារ​ព្រំ​ដែន​គោក
នាយកដ្ឋានព័ត៌មាន(៣)
199
2105 ពិធី​ចុះ​ហត្ថ​លេខា​ លើ​អនុស្សា​សារណៈ​ នៃ​ការ​យោគ​យល់​ ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ ការ​ពារ​ព្រំ​ដែន​គោក

     នា​ថ្ងៃ​ទី​០៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២​១​នេះ ​នៅ​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឧត្តម​សេនីយ៍ឯ​ក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​ នៃ​ការ​យោគ​យល់​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ ការ​ពារ​ព្រំ​ដែន​គោក​ រវាង​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជាមួ​យ​នឹង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណសង្គមនិយម​វៀត​ណាម​។

      អនុស្សារណៈ​នៃ​ការយោ​គ​យល់​នេះ ​មាន​គោល​បំណង​ក្នុង​ការ​ពង្រឹង​ និង​លើក​កំពស់​បន្ថែម​ទៀត ​នូវ​លទ្ធផល​​ការងារ​សហការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​រួម ​និង​រួម​គ្នា​រក្សា​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ កសាង​ព្រំ​ដែន​គោក ​នៃ​ប្រទេស​ទាំង​ពី​រកម្ពុជា ​វៀត​ណាម​ ឱ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ មិត្តភាព​ ស្ថិរភាព​ កិច្ច​សហប្រតិបត្តិ​ការ ​និង​អភិវឌ្ឍន៍​។

      ឧត្តមសេនីយ៍​ឯក​ មេ​បញ្ជាការ​ កង​ទ័ព​ជើង​គោក​ ក៏​បាន​យក​ឱកាស​នេះ​ជូន​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ កង​ទ័ព ​និង​ប្រជាជន​វៀតណាម ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀត​ណាម​ ដែល​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ