ព័ត៌មាន

ឯកឧត្តម​ មាស​ សា​វ៉ន​ ជូន​ពរ​ឆ្នាំ​ថ្មី​អនុព័ន្ធ​យោធា ​វៀត​ណាម ​និង​ចិន
នាយកដ្ឋានព័ត៌មាន(៣)
157
2108 ឯកឧត្តម​ មាស​ សា​វ៉ន​ ជូន​ពរ​ឆ្នាំ​ថ្មី​អនុព័ន្ធ​យោធា ​វៀត​ណាម ​និង​ចិន

       ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ចិន​ និង​វៀតណាម ដែល​នឹង​ឈាន​ចូល ​នា​ពេល​ខាង​មុខ​ កាល​ពី​រសៀល​ថ្ងៃ​ទី០៥​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​ នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនា​យក ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពា​រជាតិ ​បាន​ដឹក​នាំ​ប្រតិភូចំ​ណុះ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ​និង​សំណេះ​សំណាល ​ជូន​ពរ​ដល់​អនុព័ន្ធ​យោធា ​ចិន ​និង​ វៀត​ណាម​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​វៀត​ណាម​ នៅ​ទីស្នាក់​ការ​ស្ថាន​ទូត​ចិន​ និង​អនុព័ន្ធ​យោធា​វៀត​ណាម​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនា​យក ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពា​រជាតិ ​ និង លោក​​វរសេនីយ៍​ឯក​ពិសេស ​លី ​ជី​ង​ហ្វឹង​ ប្រធាន​អនុព័ន្ធ​យោធា​ចិន​​ប្រចាំ​​នៅ​​កម្ពុជា


      នៅ​កា​រិយា​ល័យ​អនុពន្ធ័​យោធា​ចិន​ ឯ.ឧ មាស សាវ៉ន ជួស​មុខ​ឲ្យ​នាយ​ទាហាន​ និង​ពល​ទាហាន​ ក្នុង​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​រាល់​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ និង ​កង​ទ័​ពរំដោះ​ប្រជាជន​ចិន​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​ពេល​កន្លង​មក​។​ ឯកឧត្តម​ បាន​បញ្ចាក់​ថា៖ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្រោម​ការ​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ធន​ធាន​មនុស្ស ​ព្រម​ទាំង​ជំនួយ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត ​ដែល​ធ្វើ​ឡើងជា​បន្ត​បន្ទាប់​ពី​សំណាក់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​បង្ក​លក្ខណៈ​សម្បត្តិ​ប្រកប​ដោយ​សមត្ថភាព​ ឱ្យ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​សម្រេ​ច​បាន​ជោគ​ជ័យ​ ក្នុង​កិច្ចការ​កា​រ​ពារ​ជាតិ​មាតុភូមិ​។ ឯ.ឧ បាន​បន្ត​ថា៖​ ទោះ​បី​ឆ្នាំ​ ២០២០​ កន្លង​មក​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ក៏​ដោយ​ ក៏​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​២​កម្ពុជា​ ចិន នៅ​តែ​រក្សា​បា​ន ចំណង​សាមគ្គី​ភាព មិត្តភាព​រឹង​មាំ​ជា​និច្ច​។ 

     ជា​កិច្ច​ឆ្លើយ​តប លោក​​វរសេនីយ៍​ឯក​ពិសេស ​លី ​ជី​ង​ហ្វឹង​ ប្រធាន​អនុព័ន្ធ​យោធា​ចិន​​ប្រចាំ​​នៅ​​កម្ពុជា បាន​សំដែង​នូវ​ក្តី​រីក​រា​យ ដោយ​មើល​ឃើញ​ពី​ការរីក​ចម្រើន​រប​ស់ប្រទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​ខ្លី ​ទាំង​ខាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ​ន្ត​ ទាំង​នៅ​ភ្នំពេញ​ និង​នៅ​គ្រប់​ទី​កន្លែង​។ ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំងពី​កា​រ​ដឹក​នាំ​របស់​រាជរដ្ឋា​ភិបាល ​ដែល​មាន​ សម្តេចតេជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ​គឺ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​ការ​អភិវឌ្ឍន៍​សន្តិភាព​ និង​ស្ថិរភាព​។​

      ក្នុង​ឱកាស​នោះ​ ឯ.ឧ មាស សាវ៉ន ក៏​បាន​បន្ត​ទៅ​សួរ​សុខ​ទុក្ខ​ និង​សំណេះសំ​ណាល​ ជូន​ពរ​ឆ្នាំថ្មី​ដល់​អនុព័ន្ធយោធា​វៀត​ណាម​បន្ត​ទៀត​។ ក្នុងឱកាស​នោះ ​ឯកឧត្តម បា​ន​រំលឹ​ក​ឡើងវិ​ញពី​គុណូបការៈដ៏​ធំ​ធេង​ របស់​ កង​ទ័ព​ប្រជាជន​វៀត​ណា​ម ក្រោយ​ពេល​ដែល​ប្រទេស​ជាតិ​បា​នរំដោះទាំ​ង​ស្រុង​ពី​របប​ប្រល័យ​ពូជសាសន៍​ បាន​ផ្តល់​លទ្ឋភាព​ ប្រក​បដោយ​ប្រសិទ្ឋភាព​ខ្ពស់​សម្រាប់​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹក​ដី​ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រា​ប់ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត។​ ជួស​មុខឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារជាតិ ​និង​​អគ្គ​នាយដ្ឋាន​យោធ​សេវា​ ឯ.ឧ មាស សាវ៉ន បាន​ជូនព​រ​ដល់លោក​ប្រធាន​អនុព័ន្ធ​យោធា​វៀត​ណាម ​និង​បុគ្គលិក​ ព្រ​មទាំង​ ក្រុម​គ្រួសារ ​ក្នុង​ឱកាសចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ និង​វៀតណា​ម​ខាង​មុខ​ សូម​ឲ្យជួប ​ប្រទះ ​សេចក្តី​សុខនឹ​ង​សុខភាពល្អ ​ដើម្បី​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​មាតុភូមិ​ជា​រៀង​រហូត​។

នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនា​យក ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពា​រជាតិ ​ និងលោក​វរសេនីយ៍​ឯកពិសេស ង្វៀន​ ថាញ់​ជិញ ​ប្រធាន​អនុព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា


      ជា​កិច្ច​ឆ្លើយ​តប​ លោក​វរសេនីយ៍​ឯកពិសេស ង្វៀន​ ថាញ់​ជិញ ​ប្រធាន​អនុព័ន្ធ​យោធា​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ ​ឯ.ឧ មាស សាវ៉ន ដែ​លបាន​អញ្ជើញ​មក​ជូន​ពរ​នា​ឱកាស​នេះព្រម​ទាំង​បាន​វាយ​តម្លៃ​ខ្ពស់​ពី​កម្រិត​ឈាន​ឡើង​នូវ​ដំណើរ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ប្រជាជន​ និង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​។​ លោក​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ ​ក៏​ដូច​អគ្គបញ្ជាការ​ និង​បណ្តា​កង​ឯកភាព​​នានា​ របស់កង​ទ័ព​ ដែល​បាន​ជួយ​សម្រួលឲ្យ​លោក​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ នៃ​បេសក​កម្មការ​ទូត​រយៈ​ពេល​កន្ល​ងមក​។ ក្នុង ឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណីវៀត​ណាម​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​​ខាង​មុខ​នេះ ​លោក​ក៏​បាន​ជូនព​រ​ដល់ ​ខ.ភ.ម​ ទូទាំង​ប្រទេស​ឲ្យ​ជួប​តែ​នឹង​សេចក្ដី​សុខ​គ្រប់​គ្នា​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ