ព័ត៌មាន

ឯកឧត្តម ​គន់ ​គីម ​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គម​កិច្ច​ ដើម្បី​បង្កើត​ភូមិ​ឋាន​ជូន​គ្រួសារ​អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​១៥៦​គ្រួសារ​ អំណោយ​សម្តេច​តេជោ ​ហ៊ុន​ សែន​
នាយកដ្ឋានព័ត៌មាន(៣)
103
2119 ឯកឧត្តម ​គន់ ​គីម ​ចុះ​ពិនិត្យ​ទីតាំង​ដី​សម្បទាន​សង្គម​កិច្ច​ ដើម្បី​បង្កើត​ភូមិ​ឋាន​ជូន​គ្រួសារ​អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​១៥៦​គ្រួសារ​ អំណោយ​សម្តេច​តេជោ ​ហ៊ុន​ សែន

       នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​ ទេស​រដ្ឋមន្រ្តី​ អនុ​ប្រធាន ​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​អម​ដំណើរ​ដោយ ​ឯកឧត្តម ​សុខ ​លូ ​អភិបាល​ខេត្ត​កំពង់​ធំ ​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ ​និង​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​ប្រតិភូ​រួម​ដំណើរ​ បាន​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​ដី ​សំរាប់​ត្រៀម​បង្កើត​ជា​ភូមិ​លំ​នៅ​ដ្ឋាន​ ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន ​និង​អតីត​យុទ្ធជន​ពិការ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត ​នៅ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ​ឆ្នាំ២០២១​កន្លង​ទៅ​នេះ។​

      ទីតាំង​ដី​ដែល​ត្រៀម​បង្កើត​ភូមិ​ គឺ​មាន​ទីតាំង​នៅ​ឃុំ​គ្រយា​ ស្រុក​សន្ទុក ​ខេត្ត​កំពង់​ធំ​។​ ដី​សម្បទាន​សង្គម​កិច្ច​នេះ ​គឺ​សម្រាប់​ចែក​ជូ​នដ​ល់អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ពិតៗ ​និង​ទទួល​បាន​ផ្ទះ​មួយខ្នង និង​ដី​មួយ​ហិច​តា​កន្លះ ​ដែល​ជា​អំណោយដ៏​ថ្លៃថ្លា សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​។ ចំ​នែក​ប្រជា​ពលរដ្ឋ​ ដែល​មាន​ប័ណ្ណ​ក្រីក្រ​ ដោយ​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​សម្ភាសន៍​ពី​គណៈកម្មការ​រៀប​ចំ​ដី​សម្បទាន​សង្គ​ម​កិច្ច​ និង​ពិចារណា​តាម​ការ​ជាក់​ស្តែង​។ ឯកឧត្តម ​គន់ ​គីម​ បាន​មាន​ប្រសាសន៍​ថា​៖ សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់​នៅ ​របស់​ក្រុមគ្រួសារ​អតីត​យុទ្ធជន​ ដោយ​បាន​ផ្តល់​ថវិកា​ សម្រាប់​សាង​សង់​ផ្លូវ​ដែល​មាន​ចម្ងាយ​១២​គីឡូ​ម៉ែត្រ ​សម្រាប់​បង្កើត​ផ្លូវ​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ឋ​ ក្នុ​ងភូមិ​តេជោ​ហ៊ុន​សែន​គ្រយា ​ក្នុង​នោះ​មាន​អណ្តូង​ទឹក​មួយ​កន្លែង​សម្រាប់​ប្រើ ​៥​ផ្ទះ​ រួម​ទាំង​ផ្ទះ​ចំនួន​១៥៦​ខ្នង​ ផ្ទះ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ សម្តេច​តេជោ​ ហ៊ុន សែន ​និង​ សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​។​

      ឧត្តម​សេនីយ៍​ទោ ​សោម ​ស៊ុន ​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ បាន​ឲ្យដឹង​ថា​៖ ភូមិ​អតីត​យុទ្ធជន​នេះ ​និង​សាង​សង់​ក្នុង​ពេល​ដ៏​ឆាប់ៗ​ខាង​មុខ​នេះ​។ តាម​រយៈ​ ឯកឧត្តម ​គន់​ គីម ​អគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ និង​ឯកឧត្តម សុខ​ លូ គ​ណៈកម្មការ​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​ បាន​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ភូមិ ​ឲ្យ​មា​ន​លូ​ប្រព័ន្ឋ​ទឹក​ ផ្លូវ​មេ​៨​ម៉ែត្រ ​ផ្លូវ​តាម​ផ្ទះ​ដី​ឡូត៍៦​ម៉ែត្រ ​មាន​ទឹក មាន​ភ្លើង ​មាន​ប៉ុស្តិ៍ការ​ពារ​សុវត្តិភាព​ មាន​ផ្សារ​ សាលា​រៀន​ មន្ទីរ​ពេទ្យ​ វត្តអារាម សម្រាប់​សម្រួល​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​អតីត​យុទ្ធជន​។

      ឯកឧត្តម គន់ គីម បាន​មាន​ប្រសាសន៍​​ថា៖ សម្រាប់​បងប្អូន​អតីត​យុទ្ធជន ​ឬ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ និ​ងសម្រាប់​តែ​អ្ន​ក​រស់​នៅ​ក្នុងមូល​ដ្ឋាន ​ត្រូវ​ដាក់​ពាក្យ​ស្នើរសុំពី​គណៈកម្មការ​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច ដើម្បី​ពិចារណា​ ចំ​ណែក​អ្ន​ក​មក​ចាប់​ដី​យក​ក្នុង​បរិវេណ​ដី​សម្បទាន​សង្គម​កិច្ច ​និង​ត្រូវ​ដក​ហូត​មក​ជូន​រដ្ឋ​វិញ ​ដើម្បី​បង្វែរ​ជូន​អតីត​យុទ្ធជន​ ​ចំ​ណែកអ្នក​ដើរ​ចាប់​ដី ​ដើរ​ចង្អុល​ដី​ និង​ឈ្មួញ​ម​កលួច​ឈូស​ឆាយ​ដី​ និង​អ្នកបង្កើត​ក្រុម​តវ៉ា​ដោយ​អាណា​ធិបតេយ្យ ​និង​ត្រូវ​ចាត់​វិធាន​កា​រតាម​ផ្លូវ​ច្បាប់ ​ដោយ​មិន​មាន​ការ​លើក​លែង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ