ព័ត៌មាន

ម​ន្ត្រី​ជាន់​ខ្ព​ស់​ក្នុង​ក្រសួង​កា​រពារ​ជាតិ​ និង​បណ្តាល​អង្គភាព​មួយ​ចំនួន​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​
នាយកដ្ឋានព័ត៌មាន(៣)
124
2120 ម​ន្ត្រី​ជាន់​ខ្ព​ស់​ក្នុង​ក្រសួង​កា​រពារ​ជាតិ​ និង​បណ្តាល​អង្គភាព​មួយ​ចំនួន​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​

      គិត​ចាប់​ពី​ថ្ងៃ​ទី​១​០ ​មក​ដ​ល់រសៀល​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ក្រសួង​ការ​ពា​រជា​តិ​ បាន​ចាក់​វ៉ាក់​សាំង​ការ​ពា​រជំងឺ​កូវីដ​-១៩​ ស៊ីណូ​ហ្វាម (Sinopharm) ជូន​កង​កម្លាំង​បាន​ជាង ២​ម៉ឺននា​ក់​ ​ហើយ​​។ នេះ​បើ​តាម នាយឧត្តម​សេនីយ៍​ នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ ​ដើម្បី​សម្រប​សម្រួល ​ទទួល​ទុក​ដាក់​ ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​ជូន​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​គ្រួសារ​កង​ទ័ព​ បាន​បញ្ជាក់​ប្រាប់​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​។

      ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ មានម​ន្ត្រី​ជាន់​ខ្ព​ស់​ក្នុង​ក្រសួង​កា​រពារ​ជាតិ​ និង​បណ្តាល​អង្គភាព​មួយ​ចំនួន​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​រួម​មាន​៖​ នាយឧត្តមសេនីយ៍ នាង ផាត, នាយឧត្តមសេនីយ៍ ស៊ុំ សំណាង, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, ឧត្តមសេនីយ៍ឯក ឃឹមជា សាឃឿន មេបញ្ជាការ​រង​នាយ​សេនា​ធិការ​ កង​ទ័​ពជើង​គោក​ ព្រម​ទាំង​នាយ​ទាហាន ​និង​ពល​ទាហាន​មួយចំ​នួន​ផ​ងដែរ​។​ 

      គួរ​បញ្ជាក់​ថា​៖ ក្រសួង​ការ​ពារ​ជាតិ​ បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩ ​ប្រភេទ​ស៊ីណូហ្វាម​ លើក​ទី​១ ចាប់​ពី​ថ្ងៃទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ នៅ​ក្នុង​មន្ទីរពេទ្យ​កេតុមាលា ​ហើយ​ក៏​នឹង​បន្ត​ចាក់​នៅ​តាម​អង្គភាព​សំខាន់ៗ​របស់​ខ្លួន​មួយ​ចំនួន​ទៀត ​នៅ​ពេល​ខាង​មុខ​ជា​បន្ត​បន្ទាប់​។ ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ ដល់​អាយុលើស៥​៩​ឆ្នាំឡើង ​បាន​ស្ម័គ្រ​ចិត្ត​ បាន​ចាក់​វ៉ាក់​សាំង​នេះ​ជា​បន្ត​បន្ទាប់​ ដើម្បី​ការ​ពារ​ជំងឺ​កូវីដ ​១៩​។ សូមបញ្ជា​ក់ថា៖​ ជំនួយ​វ៉ាក់​សាំង​របស់​មិត្ត​ចិន​ ជំហាន​ដំបូង​ផ្តល់​ជូន​កម្ពុជា​មាន​ចំនួន​ ៦០ម៉ឺន​ដូស​ ក្នុង​ចំណោម​១​លាន​ដូស ​ដែល​ផ្តល់​ជូន​តា​មសំណើរ​ក្រសួង​ការ​ពារ​ជាតិ​ ត្រូវ​បាន​ដឹកមក​ដ​ល់ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃទី​០៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​។ ចំណែក​៤០​ម៉ឺន​ដូស​ទៀត ​នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​។ បន្ទាប់​ពី​មក​ដ​ល់កម្ពុជា ​វ៉ាក់​សាំង​ការ​ពារ​កូវីដ-១៩​ ស៉ីណូហ្វាម​ ត្រូ​វ​បាន​ចាក់​ដោយ​ផ្អែក​លើ​គោល​ការ​ណ៍​ស្ម័គ្រ​ចិត្ត ​ជូន​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ​អ្នក​សារ​ព័ត៌មាន​ និង​កង​ទ័ព​ នៅ​ទីតាំង​មួយ​ចំនួន​រួម​មាន​៖​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​, ​មន្ទី​រពេទ្យ​ព្រះ​អង្គ​ឌួង,​ មន្ទីរ​ពេទ្យកុមារ​ជាតិ ​និង​មន្ទីរពេទ្យ​កេតុ​មាលា ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ