ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ត្រួត​ពិនិត្យ​សកម្មភាព​ការ​ចា​ក់​វ៉ាក់​សាំង​កូវីដ​-​១៩ ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​លើក​ទី ​២​​
នាយកដ្ឋានព័ត៌មាន(៣)
141
2129 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ត្រួត​ពិនិត្យ​សកម្មភាព​ការ​ចា​ក់​វ៉ាក់​សាំង​កូវីដ​-​១៩ ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​លើក​ទី ​២​​

       អនុវត្ត​តាម​អនុសាសន៍​ណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​ចាក់​វ៉ាក់​សាំង ​ស៊ីណូ​ហ្វាម​ ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​លើកទី​ ​២ ​ជូន​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ​ខភម ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា, ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ​បាន​រៀបចំ​រួច​ជា​ស្រេច​ ដើម្បី​ចាក់​វ៉ាក់​សាំង ​ស៊ីណូហ្វាម ​ការ​ពារ​ជំងឺ​កូវីដ-១៩ ​លើក​ទី​ ២ ​ចាប់​ពី​ថ្ងៃ​ទី​​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០២១​ នេះ​ត​ទៅ​។ ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ នេះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ ដើម្បី​សម្រប​សម្រួល​ ទទួល ​ទុក​ដាក់​ ប្រើប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ជូន​កង​ទ័ព​ក្នុង​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​ និង​គ្រួសារ​កង​ទ័ព​ បាន​អញ្ជើញទៅ​ត្រួត​ពិនិត្យ​សកម្មភាព​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​ដើម្បី​ផ្តល់​ការ​ណែនាំ​បន្ថែម​ទៀត​ ជូន​ដល់​លោក​គ្រូ ​អ្ន​ក​គ្រូ​ពេទ្យ​ ក្នុង​ការ​រៀប​ចំ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១​៩ លើក​ទី​ ២​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ បាន​ដំណើរការ​ចាក់​វ៉ាក់​សាំង​លើក​ទី ​១ ​កាល​ពី​ថ្ងៃទី​​១០​ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​កន្លង​មក​​។

       សូម​បញ្ជាក់​ថា៖​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ប្រកាស​ប្រាប់​ឱ្យ​កង​កម្លាំង​ ដែល​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ប្រភេទ​ស៊ីណូហ្វាម​ លើក​ទី​១​ ហើយ​សូ​មត្រៀម​ខ្លួន​មក​ចាក់​លើក​ទី​២​ ឱ្យ​បាន​គ្រប់​ៗ​គ្នា ​និង​ឆាប់​រហ័ស​។​ ការ​ប្រកាស​បែប​នេះ​របស់​សម្តេច​ បាន​ធ្វើ​ឡើង នៅ​ក្នុង​ឱកាស​ដែល​ ​សម្តេច​ពិជ័យ​សេនា​​ ​ទៀ ​បាញ់ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុ​ងពិ​ធីរៀប​ចំ​ធ្វើ​បុណ្យ​ទក្ខិណា​នុប្បទាន​ឧទ្ទិសកុសល ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​កម្មាភិបាល​ យុទ្ធ​ជន​ និង​បើក​ការ​ដ្ឋាន​សាង​សង់​ ជួស​ជុល​ទីលាន​ផ្នូរ​យុទ្ធ​ជន​ ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​ ស្ថិត​នៅ​ក្នុង​ភូមិ​ ៣​ សង្កាត់​ស្មាច់​មាន​ជ័​យ ក្រុង​ខេមរ​ភូមិន្ទ ​ខេត្ត​កោះ​កុង ​កាល​ពី​ថ្ងៃទី​២​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​។ សម្តេច​ពិជ័យ​សេនា​ បា​​នប្រកាស​ថា៖​ «សម្រាប់​កង​ទ័ព​យើង​ ដែល​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩ ​លើកទី​ ​១ ​ហើយ ឥឡូវ​ខ្ញុំ​សូម​សម្រប​សម្រួល​ពេល​វេលា​ចាក់​លើ​ក​ទី​ ២​ ឱ្យ​បាន​លឿន​ជាង​មុន​បន្តិច​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ស្ថាន​ការណ៍​ការ​រាត​ត្បាត​ជំងឺ​កូវីដ​-​១៩ ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​..​.!​ គឺ​យើង​អាច​ចាក់​លើស​ពី​១៤​ថ្ងៃ​កន្លង​ទៅ ​ដូច្នេះ​សម្រ​បសម្រួល​កម្ម​វិ​ធី​នេះ ​ឱ្យ​យក​វ៉ាក់​សាំង​មក​ចាក់​ អ្នក​ដែល​ចាក់​លើក​ទី​១​ហើយ​ យ៉ាង​តិ​ចលើស​១៤​ថ្ងៃ​​ឡើងទៅ​ អាច​ចាក់​បាន​ ដើម្បី​ចាក់​ឱ្យ​លឿន​បន្តិ​ច​»​។​ សូមប​ញ្ជាក់​ថា៖ ​ការចាក់​​វ៉ាក់​សាំង​​ គឺ​មាន​សារៈ​សំខាន់ ​ក្នុង​ការ​បង្កើត​កង​ការ​ពា​រ សម្រាប់​ទប់​ស្កាត់​ ការ​ឆ្លង​វីរុស​កូវីដ-១៩​ ទាំង ​វីរុស​កូវីដ​-​១៩​ ចាស់ ​និង​​មេ​រោគកូវី​ដ​-​១៩​ បំប្លែង​ថ្មី​​។

       គួរ​កត់​សំគាល់​ថា៖​ ព្រឹត្តិ​ការណ៍​សហគមន៍ ​២​០កុម្ភៈ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ ដើម្បី​ទ​ប់ស្កាត់​នូវ​ការ​រីក​រាល​ដាល​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នេះ ​ដោយ​ក្នុង​នោះ​រដ្ឋាភិបាល ​បាន​បិទ​សាលា​រៀន​រយៈ​ពេល ​២​សប្តាហ៍ ​និង​មណ្ឌល​ផ្សេង​ទៀត ​ដែល​មា​នហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្ល​ង​កូវីដ​-​១៩​។

       ចំណែក​ឯ​ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជម្ងឺ​កូវីដ​-​១៩​ របស់​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង ​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​ថ្ងៃទី​២​៤ ខែ​កុម្ភៈ ម្សិល​មិញ​នេះ ​បាន​ជូន​ដំណឹង​ថា៖​ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​យោង​តាម​ផែន​ការ​គ្រោង​ទុក ក្រុម​វ៉ាក់​សាំង​កូវីដ-១៩​ ក្រសួង​ការ​ពា​រជាតិ​ សូម​ជំរាប​ជូន​ដំណឹង​ ដល់​ឯកឧត្ត​ម លោកជំទាវ​ លោក ​លោកស្រី​ ថ្នាក់​ដឹក​នាំ​ និង​ប្រធាន​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពា​រជាតិ​ ស្តី​ពី​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​លើកទី​ ​២ ​ចាប់​ពី​ ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​ត​ទៅ ​ជូន​នាយ​ទាហាន ​នាយ​ទាហានរ​ង ​និង​ពល​ទាហាន​ នៅ​មន្ទីរពេទ្យ​ ព្រះ​កេតុមាលា ​តាម​កម្ម​វិធី​ដូច​ត​ទៅ​៖ 

  -​អ្នក​​ចាក់​​វ៉ាក់​​សាំង​​លើក​​ទី​​១​​ កាល​​​ពី​ថ្ងៃ​​​ទី១០​​ ខែ​​កុម្ភៈ​ ​សូម​​ម​ក​ចា​ក់​លើ​ក​​ទី​​២ ​​នៅ​​ថ្ងៃ​​ទី​​២៥​​ ខែ​​កុម្ភៈ ​​ឆ្នាំ​​២០២១​​

  -​អ្នក​ចាក់​វ៉ាក់​សាំង​លើក​ទី១​ កាល​ពី​ថ្ងៃទី​១១ ​ខែ​កុម្ភៈ ​សូម​មក​ចាក់​លើក​ទី​២ ​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​

  -អ្ន​ក​ចាក់​វ៉ាក់​សាំង​លើក​ទី១​ កាល​ពី​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ សូម​មក​ចាក់​លើក​ទី២​ ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ 

  -​អ្នក​ចាក់​វ៉ាក់​សាំង​លើក​ទី១​ កាល​ពី​ថ្ងៃទី​១​៣ ​ខែ​កុម្ភៈ​ ​សូម​មក​ចាក់​លើក​ទី​២ ​នៅ​ថ្ងៃទី​២៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ 

  -​អ្នក​ចាក់​វ៉ាក់​សាំង​លើក​ទី១​ កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ​​សូម​​មក​ចាក់​លើក​ទី​២​ ​​នៅ​​ថ្ងៃ​ទី០១​ ខែ​មីនា ឆ្នាំ២០២១

 ​ -​អ្នក​​ចា​ក់វ៉ាក់​សាំង​លើក​ទី១​ កាល​ពី​ថ្ងៃទី​១៥ ​ខែកុ​ម្ភៈ ​សូម​ម​កចា​ក់លើក​ទី​២ ​នៅ​ថ្ងៃ​ទី០២ ​ខែ​មីនា ​ឆ្នាំ​២០២១​ 

       អា​ស្រ័យ​ហេតុ​នេះ ​សូម​ឯកឧត្តម​ លោក​ជំទាវ​ លោក ​លោក​ស្រី ​ថ្នាក់​ដឹក​នាំ​ និង​ប្រធាន​ស្ថាប័ន​ចំណុះ​​ក្រសួង ​ការ​ពារ​ជាតិ​ ជូន​ដំណឹង​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទាហាន​ នៅ​ក្នុង​អង្គភាព​ក្រោម​ឱវាទ​ចូល​រួម ​ចាក់​វ៉ាក់​សាំង​បង្ការ​ជម្ងឺ​កូវីដ​១៩​ លើក​ទី​២ ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ តាម​កាល​បរិច្ឆេទ ​និង​ទី​កន្លែង​ខាង​លើ ​ដោយ​ភ្ជាប់​មក​ ជា​មួយ​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ លើក​ទី១​ ​និង​អត្ត​សញ្ញាណ​ប័ណ្ណ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ