ព័ត៌មាន

​នាយ​​ឧត្ដម​នាវី ​ទៀ ​វិញ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​កាត់​ខ្សែ​បូរ ​សម្ភោធ​អគារ​សង្កេត​ការណ៍​ កោះ​ពោធិ៍ ​ខេត្ត​កែប​
នាយកដ្ឋានព័ត៌មាន(៣)
94
2136 ​នាយ​​ឧត្ដម​នាវី ​ទៀ ​វិញ ​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​កាត់​ខ្សែ​បូរ ​សម្ភោធ​អគារ​សង្កេត​ការណ៍​ កោះ​ពោធិ៍ ​ខេត្ត​កែប​

      នៅ​ខេត្ត​កែប​ កាលពីថ្ងៃ ទី​២៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ បាន​រៀបចំពិ​ធី​សម្ភោធ​អាគារ​សង្កេត​ការណ៍ កោះពោធិ៍ ក្រោម​អធិបតី​ភាព​ នាយ​ឧត្ដម​នាវី​ ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ អម​ដំណើរ​ដោយ​ ​ឧត្ដម​​នាវី​​ឯក​​ វណ្ណ​ ប៊ុន​លៀង ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​កង​ទ័ព​ជើង​ទឹ​ក ព្រម​ទាំង​ ឯកឧត្ដម ​អគ្គ​លេខា​ធិការ​រ​ង សន្តិសុខ​លម្ហ​សមុទ្រ​ នាយ​នាវី​ នាយ​នាវី​រង​ ពល​នាវិក​កង​ទ័ព​ជើង​ទឹក​ បណ្ដាល​អង្គ​ភាព​ពាក់​ព័ន្ធ​យ៉ាង​ច្រើន​កុះករ​បាន​ចូល​រួម​។​

      ក្នុង​សន្ទរកថា​​ស្វាគមន៍​របស់ ​ឧត្ដម​នាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ និង​ជា​មេ​បញ្ជាការ ​ទី​បញ្ជាការ​ជួរ​មុខ​ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​បាន​បញ្ជាក់​ថា៖​ ស្ថិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ស្រប​តាម​សភាព​ការ​ណ៍​ថ្មី ​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា ​កំពុ​ង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សកម្ម ​ក្រោម​ដំបូល​សន្តិភាព​និង​ទទួល​បាន​តំណក់​ប្រេង​ ដែល​កម្ពុជា​ទទួល​បាន​ នា​ពេល​នេះ ​គឺ​ជា​ប្រវត្តិសាស្រ្ត ជា​និមិត្ត​រូប​ នៃ​ភាព​ជោគ​ជ័យ​រប​ស់ប្រជា​ជាតិ​​កម្ពុជា​ទាំង​មូល ​និង​ស​បញ្ជាក់​ឳ្យ​ឃើញ​ពី​ការ​អភិវឌ្ឍន៍​ មាន​ការ​រី​កចម្រើន​លើ​គ្រប់​វិស័យ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នា​យក​រដ្ឋមន្រ្តី​ ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​ជា​ពិសេស​លើវិ​ស័យ​សន្តិសុខ ​លម្ហរ​សមុទ្រ​។​ ឯកឧត្ដម ​ទៀ ​សុខា បា​ន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​សម្ដេច​តេជោ ​ដែល​តែង​តែ​យក​ចិត្ត​ ទុក​ដាក់​ព្រម​ទាំង​បាន​ផ្ដល់​ជា​កញ្ចប់​ថវិកា​ សំរាប់​សាងសង់​ទី​ស្នាក់​ការ ​សង្កេត​ការណ៍​កោះពោធិ៍ ​ជា​ទីស្នាក់​ការ​ ទី​៥​ របស់​ទី​បញ្ជាការ​ជួរ​មុខ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។ សមិទ្ធផល​នេះ​ គឺ​ពិ​ត​ជា​បាន​រួម​ចំណែក ​ជម្រុញឳ្យនិរន្តរ​ភាព​ ការ​ងាររបស់ទី​បញ្ជាការ​ជួរ​មុខ​ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​។

        ឈ្លៀតក្នុង​ឳ្យ​កាស​នោះ ​ឯកឧត្ដម​ ទៀ ​សុខា ​សូម​គោរព​ថ្លែង​អំណរ​គុណ​ និង​កោត​សរសើរ​ យ៉ាង​ក្រៃលែង​ចំពោះ ​ឯកឧត្ដម ​នាយ​ឧត្ដម​នាវី​ និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ លើ​ផ្ទៃ​សមុទ្រ​ក្នុង​ការ​ធានា​ដល់​ការ​ធ្វើ​ចរាចរ​នាវា​លើ​ផ្ទៃ​សមុទ្រ ​រក្សា​ផល​ប្រយោជន៍ ​សេដ្ឋកិច្ច ​ធន​ធាន​ធម្មជាតិ ​បរិស្ថាន​ ជួយ​សង្រ្គោះ​គ្រោះ​មហន្តរាយ ​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ការ​នេសាទ​ខុស​ច្បាប់​ ការរត់​ពន្ធ​ខុស​ច្បាប់​ ការ​ជួញ​ដូរ​គ្រឿង​ញៀន ​ការ​ជួញ​ដូរ​អាវុធ​ ការ​ជួញ​ដូរ​ មនុស្ស​ ចោរ​សមុទ្រ​ ប្រឆាំង​អំពើ​ភេរវកម្ម​ និង​បទ​ល្មើស​ផ្សេងៗ​ ដែល​កើត​មា​នឡើង​លើ​ផ្ទៃ​សមុទ្រ​។

       សូម​បញ្ចាក់​ថា៖​ អាគារ​សង្កេត​ការណ៍​ កោះ​ពោធិ៍ ​បាន​ចាប់​ផ្ដើម​កសាង​សង់​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មិថុនា ឆ្នាំ​២០២០​ និង​បញ្ចប់​នៅ​ថ្ងៃ០៦ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​។ ការ​សាង​ស​ង់មាន​រយៈ​ពេល​៦​ខែ ​ដែល​អគារ​នេះ​មាន​បណ្ដោយ ១៦ម៉ែត្រ ​ទទឹង​១៤.៥ម៉ែត្រ ​កំពស់​៦​ម៉ែត្រ​ និង​មាន​សមត្ថកិច្ច​ឈរ​ជើង​ដូច​ជា​​ទី​ស្នាក់​ការ​សង្កេត​ការ​ណ៍ កោះពោធិ៍​ និ​ងប៉ុស្តិ៍​នគរបាល​ព្រំ​ដែន​ទឹក​​។

       ថ្លែង​ទៅ​កាន់​ ពិធី​សម្ភោធ​អាគារ​សង្កេត​ការ​ណ៍ កោះ​ពោធិ៍​ នា​ឳកាស​នោះ ​ឯកឧត្ដម​ ទៀ វិញ បាន​ថ្លែង​នូវការ​កោត​ សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ របស់​ឯកឧត្ដម​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើងទឹក​ និង​ជា​មេ​បញ្ជាការ ​ទី​បញ្ជាការ​ជួរ​មុខ​ នៃ​គណៈ​កម្មាធិកា​រជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​ព្រម​ទាំង​ឯកឧត្ដម ​អគ្គលេខាធិ​ការរង ​សន្តិសុខ​លម្ហ​សមុទ្រ​ ដែល​តែង​តែយក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ងារ​សាង​សង់​ ទីស្នាក់​ការកោះ ពោធិ៍​នេះ​ឡើង ​ហើយ​ឯកឧត្ដម​ បាន​ពាំនាំនូវការ​ផ្ដាំផ្ញើរសាក់​សួរ​សុខទុក ពីរ​សំណាក់​ សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្រ្តី​ ​នៃព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន​សែន ​និង​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​ដែល​តែង​តែ​គិត​គូរ ​សុខ​ទុក្ខ​ដល់​កង​កំលាំង​ដែល​ឈរ​ជើង​នៅ​តាម​ បន្ទាត់​ព្រំ​ដែន​ ក៏​ដូច​ជា​នៅលើ​ផ្ទៃ​សមុទ្រ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ