ព័ត៌មាន

ឯកឧត្តម​ នា​ង ផាត​ ប្រជុំ​ក្រុម​ការ​ងារ​​ ចាក់​វ៉ាក់​សាំង​កូវីដ​១៩​
នាយកដ្ឋានព័ត៌មាន(៣)
101
2137 ឯកឧត្តម​ នា​ង ផាត​ ប្រជុំ​ក្រុម​ការ​ងារ​​ ចាក់​វ៉ាក់​សាំង​កូវីដ​១៩​

      ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ ស៊ីណូហ្វាម​(Sinopharm) ជូន​ដល់​ថ្នាក់​ដឹ​កនាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន ​កង​យោធ​ពល​ខេម​រភូមិន្ទ​ចាប់​តាំង​ថ្ងៃ​ទី​១០​ ខែកុ​ម្ភៈ ​ឆ្នាំ២០២១នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ និង​បណ្តា​កង​ឯក​ភាព​នានា​ ដ៏ទៃ​ទៀត ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។​ កាល​ពី​ថ្ងៃទី​២៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​​កន្លង​​ទៅ​នេះ ​ក្រុម​ការងា​រ​ ដើម្បីសម្រប​សម្រួល​ទទួល​ទុក​ដាក់​ប្រើប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ជូន​កង​​ទ័​ព​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​គ្រួសារ​កង​ទ័ព​ដឹក​នាំ​ដោយ ​នាយ​​ឧត្ត​មសេនីយ៍​​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​លទ្ធផល​ ដក​បទ​ពិសោធ​ការ​ងារ​ និង​បន្ត​បេសកកម្ម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ជូន​កង​ទ័ព​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​គ្រួសារ​កង​ទ័​ព តាម​ដំណាក់​កា​លជា​បន្ត​បន្ទាប់​ទៀត ​និង​ពិសេ​សការ​ចាក់​ជា​លើក​ទី២​ ព្រ​មទាំង​បាន​ពិភាក្សា​លើ​ពង្រាង​ធ្វើ​ប័ណ្ណ​បញ្ជាក់ ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ដល់​អ្ន​កដែល​បាន​ចាក់​ហើយ​ផង​ដែរ​។

      នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ បា​នបញ្ជាក់​នៅ​ក្នុ​ង​កិច្ច​ប្រជុំ​នោះថា​៖ ការ​ដំណើរ​ការចាក់​វ៉ាក់​​សាំង​កូវីដ​-១៩​ស៊ីណូហ្វាម​(Sinopharm) ជូន​ដល់​ថ្នាក់​ដឹក​នាំ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពិត​ជា​បាន​ប្រព្រឹត្ត​ទៅ​ ប្រកប​ដោយ​ជោគ​ជ័យ​ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ​រហូត​មក​ដល់​ថ្ងៃ​នេះ​ ដោយ​មាន​នាយ​ទាហាន​ជាន់​ខ្ព​ស់ជា​ថ្នាក់​ដឹក​នាំ នាយ ​និ​ងពល​ទាហាន​ ជា​ច្រើន​ជុំ​វិញ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ បាន​មក​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់​សាំង​។ ឯកឧត្តម ​ក៏​បាន​សម្តែង​ការ​កោត​សរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ ​ពិសេស ​ចំពោះ​វេជ្ជបណ្ឌិត​ ក្រុម​គ្រូ​ពេទ្យ ​ខ.ភ.ម​ នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែ​ល​បាន​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​វីរ៉ុសកូវីដ​-១៩​នេះ​ ដោយ​សម្រេច​បាន​លទ្ធផ​លល្អ​។

     ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពា​រជាតិ​, នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ ដែ​ល​ជា​ប្រធាន​ក្រុម​ការងារ​ បាន​គូស​បញ្ជាក់​ថា​៖ ក្រុម​ការងារ​នឹង​បន្ត​ការ​អនុវត្ត​ការ​ងារ​ដ៏​សំខាន់​នេះ ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។​ ជា​មួយ​គ្នា​នេះ​ដែរ​ នាយ​ឧត្តមសេនីយ៍ នាង ផាត បាន​ឱ្យដឹងថា៖ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​ណែ​នាំ​ដល់​ក្រុម​ការងារ​ ដើម្បី​សម្រប​សម្រួល​ ទទួល​ទុក​ដាក់​ ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ជូន​កង​ទ័ព​ ក្នុ​ង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​គ្រួសារ​ក​ងទ័​ព​ ដល់​ទាហាន ​ចាក់​វ៉ាក់​សាំង​ ចាប់​ពី​អា​យុ១៨​ រហូត​ដល់​អាយុ​លើស​ពី​៥៩​ឆ្នាំ​ តាម​ការ​ស្ម័គ្រចិត្ត​ ជា​បន្ត​ទៀត ​ពិសេស​ការ​​នាំ​យ​កវ៉ាក់​សាំង​នេះ​ ទៅ​ចាក់​ជូន​ដល់ នាយ​ទាហាន​ និ​ងព​លទាហាន​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បណ្តា​ភូមិភា​គ ៤,​ ៥ ​និង​តាម​បន្ទាត់​ខ្សែព្រំ​ដែន ​ពិសេស​ប្រទេស​ថៃ ​និង​វៀតណាម​ ដែល​បណ្តា​ប្រទេស​ទាំង​២​ កំពុង​មាន​ហានិភ័យ​ខ្ពស់​ ក្នុង​ការ​រីក​រាលដាល​ នៃជំងឺ​កូវីដ​-១៩​។ ហើយ​សម្តេច​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​ ត្រូ​វ​ជំរុញ​ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​រួច​រាល់​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​​យើ​ងខា​ង​មុខ​នេះ​។

      យោង​តាម​ផែ​នការ​ ក្រុម​ការងារ​បាន​រៀប​ចំ​ មាន​ចំនួន​ ៨​គោល​ដៅសំ​រាប់​ចាក់​វ៉ាក់​សាំង​ជូន​ដល់​ នាយ​និង​ពល​ទាហាន ​ជុំវិញ​ក្រសួង​ការ​ពារ​ជាតិ​​, អគ្គបញ្ជាការ​,​ កង​ទ័ព​ជើង​គោក​, កង​ទ័ព​ជើង​ទឹក​,​ ជើង​អាកាស​ កងរាជ​អាវុធ​ហត្ថ​ និង​ខេត្ត​កោះ​កុង​ នៅ​ពេល​ខាង​មុខ​រួម​មាន​​៖ មន្ទី​រពេទ្យ​ព្រះ​កេតុ​មាលា, គិលាន​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​​, បញ្ជាការ​ដ្ឋាន​អង្គរក្ស​, បញ្ជាការ​ដ្ឋាន​ជើង​អាកាស​​, បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​,​  បញ្ជាការ​ដ្ឋាន​កង​ទ័ព​ពិសេស​​,​ បញ្ជាការ​ដ្ឋាន​កង​ពល​តូច​លេខ​៧០​​, បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​អគ្គ​បញ្ជាការ ​ជាលទ្ធ​ផល​ គឺ​ចាក់​បាន​ជាង​ ៥​ម៉ឺននាក់​, ដោយ​បាន​ប្រើប្រាស់​​គ្រូ​ពេទ្យ​ចំនួន ​៤២៨​នាក់ និ​ងរថយន្ត​សង្គ្រោះ​ចំនួន ​៣៨​គ្រឿង​ផង​ដែរ​។

      ឯកឧត្តម​ នាង​ ផាត​ បាន​បញ្ជាក់​ថា៖​ ក្រោម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល ​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និងសម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ បាន​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ការពារ​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ នៃ​ជម្ងឺ​កូវីដ-១៩​នៅ​កម្ពុជា ​ពិសេស​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ ខ.ភ.ម​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ