ព័ត៌មាន

យោធភូមិភាគពិសេស ចាក់វ៉ាក់សាំងកាពារកូវីដ-១៩
នាយកដ្ឋានព័ត៌មាន(៣)
105
2138 យោធភូមិភាគពិសេស ចាក់វ៉ាក់សាំងកាពារកូវីដ-១៩

      អនុវត្ត​តាម​ប្រសាសន៏​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​ក្រោម​ការ​ដឹ​កនាំ​ផ្ទាល់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្រុម​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ក្រសួង​ការ​ពារ​ជាតិ​ បាន​បន្ត ​ចាក់​វ៉ាក់​សាំង​ ស៊ីណូ​ហ្វាម ​(sinopharm​)​ ជូន​ចំពោះ ​ឯកឧត្តម​ លោក​ជំទាវ​ ថ្នាក់​ដឹក​នាំ​ ក្នុង​បញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ពិសេស​ព្រម​ទាំង​កង​ឯក​ភាព​ចំណុះ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ងទាំង​២​ កណ្តាល​ កំពង់​ឆ្នាំង​។

      ឧត្តម​សេនីយ៍​ឯក​ ពូ​ ​សា​ប៊ុត​ឌី​ មេ​បញ្ជាករ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​បាន​បញ្ជាក់​ថា​៖ ក្រសួង​ការ​ពា​រជា​តិ បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១​៩ ប្រភេទ​ស៊ីណូហ្វាម​ ចាប់​តាំ​ពីថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​កន្លងម​ក​នេះ ​នៅ​ក្នុង​មន្ទីរពេទ្យ​កេតុមាលា ​និង​ចាក់​នៅ​តាម​បណ្តា​អង្គភាព​សំខាន់ៗ ​ចាក់​ជូន​ថ្នាក់​ដឹ​កនាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ដែល​មាន​អាយុ​ចាប់​ពី ​១៨​ឆ្នាំ​ឡើង​ទៅ ​ជា​បន្ត​បន្ទាប់​។ ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី០១​ មីនា ​ឆ្នាំ​២០២១​នេះ​ ក្រុម​វ៉ាក់​សាំង​ក្រសួង​ការ​ពារ​ជាតិ​បាន​បន្ត​ចុះ​ចាក់​ជូន​លើក​ទី​១ ​ជូន​ចំពោះ​​ ឯកឧត្តម​ លោក​ជំទាវ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ព្រម​ទាំង​កង​ឯកភាព​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស​ ដោយ​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​បាន​ធ្វើការ​ចុះ​ចាក់​វ៉ាក់​សាំង​ ​ដល់​គោល​ដៅ​ចំនួន​៤​ទីតាំ​ង​ ទី​១៖ ​ក្រុម​ជំនាញ​ចាក់​វ៉ាក់​សាំង​ក្រសួង​ការ​ពាជា​តិ​បា​នចុះ​មក​ចាក់​ទីតាំង​ប្រមូល​ផ្តុំ​ ក្នុង​បញ្ជាកា​រយោធ​ភូមិ​ភាគ​ពិសេស,​ ទី​២៖ ​នៅ​បញ្ជាការ​ដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​, ទី៣៖ តំបន់​ប្រតិបត្តិការសឹក​រ​ងកំពង់​ឆ្នាំង​ និង​ទី៤៖​ ចុះ​ចាក់​នៅ​ទីបញ្ជាការ​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១​ យោធ​ភូមិភាគ​ពិសេស​ កង​ទ័ព​ជើង​គោក​ ដែល​មាន​ទីតាំង​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កោះធំ​ ខេត្ត​កណ្តាល​។ ឯកឧត្តម ​បាន​សំណូមពរ​ដល់​យោធិ​ន​គ្រប់​ៗ​រូប​ ត្រូវ​ចូល​រួម​ចាក់​វ៉ាក់​សាំង​កូវីដ​​-​១៩ ​ឲ្យបាន​គ្រប់​ៗ​គ្នា​ ដោយ​បាន​ធ្វើឡើង​ទៅ​តាម​គោល​ការ​ណ៍​ស្ម័គ្រ​ចិត្ត​ និង​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ នៃ​ការ​ទទួល​វ៉ាក់​សាំង​ បង្កា​រកូវីដ-១៩​ ទៅ​តាម​ដំណាក់​កាល​នីមួយៗ ​ដើម្បី​ការពារ​ខ្លួន​យើង ​គ្រួសារ​យើង​ សង្គម​ជាតិ​យើង​ និ​ង​ប្រជាជន​យើង​ពី​កា​រ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ពី​ព្រោះការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ គឺ​ផ្តើម​ចេញ​ពី​ខ្លួន​យើង​ ដើម្បី​ខ្លួន​យើង​ និ​ងអ្នក​ដទៃ​។​

       ឯកឧត្តម ​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ តប​តាម​សំណើរ​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក្រសួង​ការពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​សម្រេច​ផ្តល់​ជំនួយ​នូវ​វ៉ាក់​សាំង​ការ​ពារ​កូវីដ​-​១៩​ មាន​ចំនួន ​១លា​ន​ដុស ​មក​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​។ ហើយ​កាល​ពីថ្ងៃ​ទី០៧​ កុម្ភៈ ​កន្ល​ងម​ក វ៉ាក់​សាំង​ចំនួន ​៦០​ម៉ឺន​ដុស​ បាន​មក​ដល់​​កម្ពុជា ដោយ​ សម្តេ​ចនាយក​រដ្ឋមន្ត្រី​តេជោ ​ហ៊ុន​ សែ​ន បាន​ចេញ​ទៅ​ទទួល​ដោយ​ផ្ទាល់​ផង​ដែរ​ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ អំពី​កា​រយក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់​ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ទៅ​លើ​ផ្នែក​សុខា​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ​។ ​ឯកឧត្តម ពូ សាប៊ុតឌី បាន​បញ្ជាក់​ទៀត​ថា​៖​ វ៉ាក់​សាំង​កូវីដ​-​១​៩​នេះ ​នឹ​ង​ត្រូវ​បាន​ចាក់​ជូន ​កង​ទ័​ព ក្នុ​ងនោះ​មាន​ នាយ​ទាហាន ​នាយ​ទាហានរ​ង ​និង​ពល​ទាហាន ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដោយ​ការ​ចាក់​នេះ​ក្នុង​ម្នាក់​ចំនួន ​២​ដូស ​គឺ​បន្ទាប់​ពី​ចាក់​លើក​ទី១​ ​មាន​រយៈ​ពេល ​១៤​ថ្ងៃ​ ទើប​ចាក់​លើក​ទី២​។​ ទោះ​បី​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការ​ពា​រជំងឺ​កូវីដ​-១៩​ក្តី​ ក៏​ឯកឧត្តម​ ​មេបញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​នៅតែ​បន្ត​អំពាវ​នាវ​ដល់​កម្លាំង​កង​ទ័ព​យើង​ ព្រម​ទាំង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់​ ត្រូវ​តែ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​ប្រមុរាជ​រដ្ឋាភិបាល​ ព្រម​ទាំ​ងវិធាន​ការ​ណ៍ការពារ​នានា​ រប​ស់​ក្រសួង​សុខាភិបាល ដោ​យ​លាង​ដៃ​ ពាក់​ម៉ាស់ ​រក្សា​គំលាត​សុវត្ថិភាព​ជាប់​ជា​ប្រចាំ​ផង​ដែរ​។​

      សូម​បញ្ជាក់​ថា៖​ យោង​ទៅតា​ម​របាយ​ការណ៍​បូក​សរុប​ការ​ចាក់​វ៉ាក់​សាំង​បង្កា​រកូវីដ-១៩​ ចាក់​លើក​ទី​១​ និងលើក​ទី២​ សម្រាប់​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ២០២១​កន្លង​ម​កនេះ​ ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​​ ក្រសួង​ការពារជាតិ​ បាន​ធ្វើការ​ចុះចាក់​ជូន​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពា​រជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​បណ្តា​កង​ឯក​ភាព​ទ័ព​មួយ ​សម្រេច​បាន​​ចំនួន​ ជាង ​៥១.៩០៩​នាក់​ ក្នុង​នារី​ ៤.៨៨៧​នាក់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ