ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ចាក់​​វ៉ាក់​​សាំ​ងជូន​​កីឡាករ​​ នៅ​មន្ទី​ពេទ្យ​​​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
100
2139 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​ចាក់​​វ៉ាក់​​សាំ​ងជូន​​កីឡាករ​​ នៅ​មន្ទី​ពេទ្យ​​​ព្រះ​កេតុ​មាលា​

       អនុវត្ត​តាម​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេ​ចតេជោ ​នាយក​រដ្ឋមន្ត្រី​ កីឡាករ ​កីឡាកា​រិនី ​គ្រូ​បង្ហឹក​ រួម​និង​មន្ត្រី​ពាក់​ព័ន្ធ​ ប្រមាណ​ជា​ង ១​ពា​ន់នា​ក់​ បាន​ស្ម័គ្រ​ចិត្ត​ទទួល​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១៩​ នា​ព្រឹក​ថ្ងៃទី​០២​ ខែ​មីនា​ ឆ្នាំ​២០២១​ នៅ​មន្ទីពេទ្យ​ព្រះ​កេតុមាលា​។​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ អ​ម​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ ​នៃ​ខ.ភ.ម, នាយ​ឧត្តមសេនីយ៍​ នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពា​រជា​តិ និង​ជា​ប្រធាន​ក្រុម​ការងារ​ ដើម្បី​សម្រប​សម្រួល ​ទទួល​ទុក​ដាក់​ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ជូន​កង​ទ័ព​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​គ្រួសារ​កង​ទ័ព​​ និង​ឯកឧត្តម​ វ៉ាត់​ ចម្រើន​ អគ្គ​លេខា​ធិការ​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិត​កម្ពុជា​ បាន​អញ្ជើញ​ចូល​រួម​ពិនិត្យ​មើល​ចំពោះ​កិច្ច​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១៩​នេះ។​ ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​នា​ពេល​នេះ​ គឺ​ធ្វើ​ឡើង​ ដើម្បី​បង្កើន​នូវ​សមត្ថភាព ​នៃ​ប្រព័ន្ធ​ការ​ពារ​ក្នុង​សារ​ពាង្គ​កាយ​រប​ស់​យើង ​ដើម្បី​ជួយ​ទប់​ស្កា​ត់ នូវ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ដែល​ជា​ប្រយោជន៍យ៉ាង​សំខាន់​បំផុត ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ នៃ​ការ​រីក​រាល​ដាល​ ទៅ​ដល់​ក្រុម​គ្រួសារ ​និង​សហគមន៍​របស់​កម្ពុជា​យើង ​ពិសេស​ដល់​កីឡាករ ​កីឡាកា​រិនី​ជាតិ​កម្ពុជា​ ដើម្បី​មាន​ការ​ងាយ​ស្រួល​ចេញ​ទៅ​ធ្វើ​ការ​ហ្វឹក​ហា​ត់ ក៏​ដូច​ជា​ចូល​រួម​ការ​ប្រកួត​នានា​ នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ 


      សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖ កន្លង​មក​នេះ ​ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា ​បាន​យក​ចិត្ត​ទុក​ដាក់យ៉ា​ង​ខ្លាំង ​លើការ​ថែ​រក្សា​សុខ​សន្តិភាព ​ការ​កសាង​ និង​អភិវឌ្ឍ​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ។​ ​ពិសេស​ស្ថិត​ក្នុងស្ថាន​ភាព​ការ​រីក​រាល​ដាល​ នៃ​ជម្ងឺ​កូវីដ​១៩​ ប្រមុខ​រាជ​រដ្ឋភិបាល​ សម្តេច​តេជោ ​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុងការ​កា​រពារ​ទប់​ស្កាត់​រីក​រា​លដាល​ នៃ​ជម្ងឺ​កូវីដ​១៩​នៅ​កម្ពុជា​ ក្នុង​នោះនៅ​ក្នុង​ជួរ​កង​កម្លាំ​ង​ប្រដាប់​អាវុធ ​ខ.ភ.ម​ និង​ក្រុម​គ្រួសារ​កង​ទ័​ព​ និងមន្ត្រី​រាជ​ការ​ស៊ីវិល​ផង​ដែរ​។ ហើយ​បាន​ខិត​ខំ​គៀង​គរ​រក​មូល​និធិ ​ជំនួយ​ពីសប្បុរស​ជ​ននានា ​និង​បណ្តា​ប្រទេស​ជា​មិត្តភ័ក្ត​ ដើម្បី​ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ១៩ ​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ដោយ​ឥត​គិត​ថ្លៃ ​និងទៅ​តាម​ការ​ស្ម័គ្រ​ចិត្ត​។​ ជាក់​ស្តែង ​វ៉ា​ក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ របស់មិត្ត​ចិន​ ចំនួន​៦០​ម៉ឺន​ដូស​ ដែល​ជា​ប្រភេទ​វ៉ាក់​សាំង ​ស៊ីណូហ្វាម ​(Sinopharm) ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​០៧ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​។​ ក្រោយ​មក​ដល់​ប្រទេស​កម្ពុជា ​វ៉ាក់សាំង​នេះ ​ត្រូវ​បាន​ប្រគល់​ជូន​ក្រសួង​ការ​ពារ​ជាតិ​ចំនួន ​៣០​ម៉ឺន​ដូស​ និង​ប្រគល់​ជូន​ក្រសួង​សុខាភិបាល​ចាត់​ចែង​ចំនួន ​៣​០ម៉ឺន​ដូស​។​ ជា​បន្ត​បន្ទាប់​គិ​តចាប់​ពីថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ម​ក ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កូវីដ​១​៩នេះ​ ទៅ​ដល់​ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន ​ពល​ទាហាន ​នៃ​ខ.ភ.ម​ បាន​ប្រមាណ​ជាង ​៦​ម៉ឺន​នាក់​រួច​មក​ហើយ​ ដែល​គិត​រហូត​មក​ពេល​នេះ ​ក៏​មិន​ទាន់​អ្ន​កណា​ម្នាក់​ទទួល​រង​គ្រោះ​ថ្នាក់​ដល់​សុខភាព​នោះ​នៅ​ឡើយទេ​។​ 

      សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់​ បាន​បញ្ជាក់​​ថា៖ ក្នុង​ដំណើរការ​ចាក់​វ៉ាក់​សាំង​នេះ ​គឺ​យើង​ចាក់​បា​ន​ទាំង​អស់គ្នា​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​។​ ហើយ​ការ​ចាក់​វ៉ាក់​សាំង​លើក​ទី២​ ​នឹង​ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល​ក្រោយ​១៤​ថ្ងៃ​។ សម្តេច​ពិជ័យ​សេនា​ បាន​សំណូពរ​ដល់​ប្រជាពលរដ្ន ​និង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ សូម​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ ក្នុង​ការ​ការ​ពារ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​កូវីដ​-​១​៩ ​ដោយ​ការ​ចូល​រួម​អនុវត្តន៍​នូវ​វិធាន​ការ​ ៣​ការ​ពា​រ និ​ង​៣​កុំ ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​វិធាន​អនាម័យ​រប​ស់​ក្រសួង​សុខា​ភិបាល​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ