ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​បន្ទប់​ពិសោធ​ធ្វើ​តេស្តិ៍​​រក​វីរុស​កូវីដ​-១​៩ ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
161
2168 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​បន្ទប់​ពិសោធ​ធ្វើ​តេស្តិ៍​​រក​វីរុស​កូវីដ​-១​៩ ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​

       អនុវត្ត​តាម​អនុសាសន៍ដ៏​ខ្ពង់​ខ្ពស់​​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ៩កើត ​ខែ​ចេត្រ​ ឆ្នាំ​ជូត​ ទោស័​ក ​ពុទ្ធសក​រាជ​ ២៥៦៤ ​ត្រូវ​នឹង​​ថ្ងៃ​ទី​​២២ ​ខែ​កុម្ភ:​ ឆ្នាំ​២០២១ ​កន្លង​ទៅ​នេះ ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​ងារ​មួយ​ចំនួន ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​បច្ចេកទេស​បន្ទប់​ពិសោធន៍​ផ្នែក​កូវីដ​-​១៩​​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ វេជ្ជ​បណ្ឌិត​ លី ​សុវណ្ណ​ អគ្គនាយក​រង ​អគ្គនាយក​ដ្ឋាន​ ភស្តភារ​-​ហិរញ្ញវត្ថុ ក្រសួង​ការពារ​ជាតិ​ និង​ជា​នាយក ​មន្ទីពេទ្យ​ព្រះ​កេតុមាលា ​បាន​លើក​ឡើង​ពី​កិច្ច​សហការ​រវាង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ជា​មួយ​វិទ្យាស្ថាន​ សុខភា​ព​សាធារណៈ ​រប​ស់​ក្រសួង​សុខាភិបាល ​និង​សហការ​រៀបចំ​អោយ​មាន​​ដូច​ជា​បន្ទប់​ ផ្នែក​សិក្សា ​វីរុស​​ កូវីដ​-១៩ ការ​វិភាគ​រកវីរុស​ ការរៀប​ចំ​ទទួល ​និង​បែង​ចែក​សំណាក ​រួច​យក​សំណាក​មក​ធ្វើ​តេស្តិ៍​។ ក្នុង​កា​ររៀប​ចំ​នេះ ទី១ មន្ទីរពេទ្យ​ព្រះកេតុមាលា បានចែកជាបន្ទប់ អិចស្ត្រា​សិន​ ដោយ​ចម្រាញ់​រក​ធាតុ​ផ្សំ​របស់​មេរោគ​ ដើម្បី​បណ្តុះ​រក​ប្រភេទ​មេរោគ​អោយ​ឃើញ​នៅ​ក្នុង​ម៉ាស៊ីន​។​ បន្ទប់​ទី​ពីរ​ ជា​បន្ទប់ ​ម៉ាស្ទើ​មិច​ បន្ទា​ប់​មក​យើង​ចូល​បន្ទប់​មួយ​ទៀត​ ដើម្បី​រ​កប្រភេទ​មេ​រោគ​កូវីដ​-​១៩។

​       បន្ត​មក​ទៀត​ យើង​ចូល​បន្ទប់ ​ទិន្នន័យ​ ទើប​បញ្ចេញ​ជា​លទ្ធផល​ចុង​ក្រោយ​។ ក្នុង​បន្ទប់​នីមួយៗ ​យើង​ត្រូវការ​បុគ្គលិក​ចាប់​ពី​ពីរ​នាក់​ និង​ផ្នែក​មួយ​ទៀត​ឈ្មោះថា​​៖ សុវត្ថិភាព​វិជ្ជសាស្ត្រ។ ព្រម​ទាំង​បន្ទប់​ឃ្លាំង​តូច-ធំ ​សម្រាប់​ស្តុក​។​ ក្នុង​ចំនួន​នេះ​ យើង​អាច​ធ្វើ​តេស្តិ៍​បាន​ប្រមាណ ៤​០០​តេស្តិ៍ ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​មាន​ឧបករ​គ្រប់គ្រាន់​។​ ទាំង​នេះ​ជាកា​រជួយ​ដល់​ក្រសួង​សុខា​ភិបាល ​ដែល​ធ្វើ​តេស្តិ៍​មិន​​ទា​ន់​ ដោ​យសហការ​គ្នា​ឱ្យ​បាន​រលូន ​ទៅតាម​សេចក្តីត្រូវ​កា​រ របស់​ផ្នែក​វិជ្ជសាស្ត្រ​យើង​។​ 

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ


       ក្នុ​ង​ឱកាស​ចុះពិនិត្យ​ការងារ​បច្ចេក​ទេស​ទាក់​ទង​ទៅ​នឹង​ការ​រៀប​ចំ​បន្ទប់​ធ្វើ​តេស្តិ៍​រក​មេរក​កូវីដ​១៩​ នាពេល​នោះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​លើក​ឡើង ​ពី​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ថ្នាក់​ដឹក​នាំ ​គ្រប់​លំ​ដាប់​ថ្នាក់​ ជា​ពិសេស​សម្ដេច​តេជោ​ ដែល​ជា​និច្ច​កាល​សម្តេច ​បាន​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​ និង​ឱសថ​សំរាប់​ជួយ​ព្យាបាល​ជំងឺ​កូវីដ-១៩​ ជូន​កង​កម្លាំង​ ខភម​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​អោយ​មានសុខ​ភាព​ល្អ ទទួលបា​ន​ក្តី​សុខសាន្ត​ សំរាប់​គ្រួសារ​ និង​សង្គម​​ជាតិ​ទាំង​មូល​។ សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​ក្រើន​រំលឹក​លោក​គ្រូ ​អ្ន​កគ្រូពេទ្យ ​ដែល​ជា​យុទ្ធជន​អាវស​ និង​ជាកំ​លាំង​ជួរ​មុខ​ទាំង​អស់​ត្រូវស្មោះ​ស្ម័គ្រ​ចិត្ត លះ​បង់​នូវ​ផលប្រយោជន៍ ​ពេល​វេលា​គិត​គូរ​ដល់​សុខ​ទុក្ខ​អ្នក​ជំងឺ​ ដែល​កំពុ​ងដង្ហោយ​ហៅ​រក​អ្នក​ អោយ​ជួយ​សង្រ្គោះ​ជីវិត​។ សម្ដេច​ពិជ័យ​សេនា​ បាន​សំដែង​នូវ​ក្តី​សង្ឃឹម​ និង​ជឿជាក់​ លើ​ការ​ដឹក​នាំ​ប្រកប​ដោយ​ឋាមពល​ខ្លាំង​ក្លា​ និង ​បញ្ញា​ញាណរ​បស់​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ ប្រកប​ដោយ​កត្តញ្ញូ​តា​ធម៌​ ទឹក​ចិត្តស្មោះសរ​ ស្ម័គ្រ​ជួយ​មនុស្ស​ជាតិ​គ្រប់​ជាតិ​សាសន៍​ ពណ៌​សំបូរ​ ដែល​កំពុង​រស់នៅ​ និង​បំពេញ​ភារកិច្ច​នៅ​លើទឹក​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​ អោយ​រួច​ចាក​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ