ព័ត៌មាន

ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់​ធំ ​នាំ​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ ក្នុង​ពិធី​បុណ្យ​សព​អតីត​យុទ្ធជន​ពិការ​
នាយកដ្ឋានព័ត៌មាន(៣)
13
2186 ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់​ធំ ​នាំ​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ ក្នុង​ពិធី​បុណ្យ​សព​អតីត​យុទ្ធជន​ពិការ​

       ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹក​នាំ​សហកា​រី​ នៃ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ និង​ក្រុង​ស្ទឹង​សែ​ន នាំ​យក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ ​ក្នុង​ពិធី​បុណ្យ​សព​អតីត​យុទ្ធជន​ពិការ​ និង​បា​ននាំ​យ​ក ជំនួយ​ស្បៀង​អាហារ​របស់​ ឯកឧត្តម ​ហ៊ុន​ ម៉ា​ណែត ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ អតីត​យុទ្ធជន​ពិការ​ នៅ​ភូមិ​ក្រ​ចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​មេសា​ ឆ្នាំ២០២១​។​ ថវិកា​បេឡា​មរណៈ​សង្គ្រោះ ​របស់​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ចំនួន ៤​លាន​រៀល ​បាន​យក​ទៅ​ចូល​បុណ្យ​សព​ លោក​ ប៉ែន​ ចាន់​ អាយុ ​​៨៦ឆ្នាំ ​អតីត​យុទ្ធជន​ពិការ​ បាន​ទទួល​មរ​ណ​ភាព​ដោយ​រោគា​ពាធ​។​

  ឧត្តម​សេនីយ៍​ទោ​ សោម ​ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹក​នាំ​សហកា​រី​ នៃ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ 


       ឯកឧត្តម ​សោម​ ស៊ុន​ បាន​ចូល​រួម​មរណៈ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ​ ជា​មួយ​គ្រួសារ​នៃ​សព​ និង​បាន​បញ្ជាក់​ថា​៖  ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ គឺ​ជា​ការ​ផ្តួច​ផ្ដើម​ឡើង​រប​ស់​ សម្ដេច​តេជោ​ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដើម្បី​សម្រួល​ដ​ល់ការ​លំបាក​រប​ស់ក្រុម​គ្រួសារ​សព​ និង​បាន​នាំ​យក​នូវ​អំណោយ​របស់​ ឯកឧត្ត​ម ហ៊ុន​ ម៉ា​ណែត​ និង​លោក​ជំទា​វ ចូល​រួម​ក្នុង​ពិ​ធីបុណ្យ​សព​​នេះ​ មាន​អង្ករ​ចំនួន ​៥០​គ.ក, ​មី​ចំនួន​ពី​រកេះ ​និងថវិកា​មួយ​ចំនួន​ផង​ដែរ​។

       ឯកឧត្តម សោម ស៊ុន បាន​សំណូមពរ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវ​បន្ត​កា​រប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​ជៀស​ផុត​ពី​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​មាន​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែ​នាំ​របស់​ក្រសួង​សុខា​ភិបា​ល ពិសេស​អនុវត្ត​ឲ្យ​បាន​នូវវិធាន​ការ​ ៣កុំ ​និង ៣​ការ​ពារ​របស់​ ​សម្ដេច​តេជោ​ ហ៊ុន សែន​ និង​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​អតីត​យុទ្ធជន​ និង​ក្រុម​គ្រួសារ​ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ ដែល​មាន​ហានិភ័យ​ខ្ពស់​ អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​មេរោ​គ​កូវីដ​១៩​ ឲ្យ​បាន​គ្រប់​គ្នា​។

        ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ និង​អាជ្ញាធរ​ដែន​ដី​ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ សម្ដេច​តេជោ ហ៊ុន សែន​ ដែល​បាន​បង្កើត​ឲ្យ​មាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដើម្បី​ជួយ​ដោះ​ស្រាយ​រាល់​ការ​លំបាក​ខ្វះ​ខាត​របស់​បង​ប្អូន​អតីត​យុទ្ធជន​ នៅ​គ្រប់​ពេល​វេលា​ និង​គ្រប់​ទី​កន្លែង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ