ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អនុញ្ញាត​​​ឲ្យ​​លោក​ជំទាវ​ឯក​អគ្គ​រា​ជ​ទូត​​សឹង្ហ​បុរី​​ ​ចូល​​ជួប​​សម្តែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​​ងារ
នាយកដ្ឋានព័ត៌មាន(៣)
68
2189 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អនុញ្ញាត​​​ឲ្យ​​លោក​ជំទាវ​ឯក​អគ្គ​រា​ជ​ទូត​​សឹង្ហ​បុរី​​ ​ចូល​​ជួប​​សម្តែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​​ងារ

       សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួ​ង​ការ​ពារ​ជាតិ ​នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០២១​នេះ ​បាន​អនុញ្ញាត​​ឲ្យ​ លោក​ជំទាវ​ តាវ​ ឡាយ​ចេង​ (​Teo Laycheng​) ​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​សឹង្ហបុរី​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនា​ក់ទំនង​ រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​សឹង្ហបុរី​ កាន់​តែ​ប្រសើរ​ឡើង ​នៅ​​បន្ទប់​សវនាការ ​អាគារ​មិត្តភាព ​នៃ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ នា​ទី​ក្រុង​ភ្នំពេញ។

 សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួ​ង​ការ​ពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា


       ក្នុង​ជំនួប​នា​ឱកាស​​នោះ​​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​នាម​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា​ បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​រីក​រាយ​បំផុត​ ចំពោះ​វត្តមាន​ លោក​ជំទាវ​ តាវ​ ឡាយ​ចេង​ (​Teo Laycheng) ឯកអគ្គរដ្ឋ​ទូត​ប្រទេស​សឹង្ហ​បុរី ​ប្រចាំ​នៅ​កម្ពុជា ​ដោយ​សម្តេច​បាន​វាយ​តំលៃ​ខ្ពស់​ ចំពោះ​លទ្ធផល​ការ​ងារ​របស់​លោជំ​ទាវ​ ដែល​បាន​ធ្វើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​​ដ៍​ល្អ ជា​មួយ​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា ​ក្នុង​អាណត្តិ​ការ​ទូត​របស់​លោក​ជំទាវ​ នៅ​កម្ពុជា​។ សម្តេច​ពិជ័យ​សេ​នា ទៀ បាញ់ ជំនួស​មុខ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ កង​ទ័​ព និង​ប្រជាជន​កម្ពុជា​ បាន​សំ​ដែង​នូវ​អំណ​រ​គុណ ​និង​ដឹង​គុណ​ជា​និច្ច​ចំពោះ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​សឹង្ហ​បុរី​ ដែល​ជានិច្ច​ជា​កាល​ តែង​តែបា​ន​ជួយ​ឧបត្ថម្ភ​គាំទ្រ ​ទាំង​ស្មារតី​ សំភារ:​ ថវិកា​ ក្នុង​ការ​ផ្តល់​នូវ​ជំនួយ​លើ​គ្រប់​គំរោង​នៃ​វិស័យ​បណ្តុះ​បណ្តាល​ធន់​ធាន​មនុស្ស ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ឡើងវិ​ញ ​​លើ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​បាន​ជួយ​យ៉ាង​ច្រើន​ដល់​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ លើ​វិស័យ​បណ្តុះ​បណ្តាល​ធន់​ធាន​មនុស្ស​លើ​គ្រប់​ជំនាញ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ លោក​ជំទាវ​ ឯក​អគ្គរាជ​ទូត​ថ្មី​ និង​បន្ត​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវាង​រាជ​រដ្ឋាភិបាល ​កង​ទ័​ព និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ សឹង្ហបុរី កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​គូស​បញ្ជាក់​ថា​៖ រាជ​រដ្ឋាភិបាល ​កង​ទ័ព​ ប្រជាជន​ប្រទេស​កម្ពុជា​ គឺ​ជា​មិត្ត​ដ៏​ល្អ​តាំង​ពីយូរ​ល​ង់មក​ហើយ​ជា​មួយ​នឹង​រដ្ឋាភិបាល ​កង​ទ័​ព និង​ប្រជាជន​ប្រទេស​សឹង្ហ​បុរី​ បើ​ទោះបី​បច្ចុប្បន្ន​នេះ ​ដោយ​សារ​ការ​ឆ្ល​ង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ជា​ជំងឺ​ឆ្លង​សកល​នៅ​ទូទាំង​ពិភព​លោក​ក៏​ដោយ​ ក៏​ថ្នាក់​ដឹក​នាំ​ កង​ទ័ព​ប្រទេសទាំ​ង​ពីរ​ នៅ​តែប​ន្ត​ជួប​ពិភាក្សា​គ្នា​ជា​បន្ត​បន្ទាប់​ តាម​ប្រព័ន្ធ​អន​ឡាញ ​ក្នុង​ការ​ពង្រឹង​ និង​ពង្រី​កទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ រវាង​គ្នា​ និង​គ្នា​ជា​ដរាប​។

លោក​ជំទាវ​ តាវ​ ឡាយ​ចេង​ (​Teo Laycheng​) ​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​សឹង្ហបុរី​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា


        លោកជំ​ទាវ​ Teo​ Lay​cheng​ ឯកអគ្គ​រដ្ឋ​ទូត​សឹង្ហ​បុរី​ បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទទាំង​​អ​ស់ ដែលបាន​ផ្ដល់​នៅ​ពេល​វេលា​អនុញ្ញាត​ឲ្យ​លោក​ជំទាវ​បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​នា​ពេល​នេះ​។ ពាក់​ព័ន្ធ​ដល់​បញ្ហា​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​ លោក​​ជំទាវ​ Teo​ La​ycheng​ បាន​ពិនិត្យ​ឃើញ​ថា​៖ កង​ទ័ព​កម្ពុជា ​បាន​ធ្វើការ​ងារ​យ៉ាង​មមា​ញឹក​ ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល ​ក្រសួង​សុខា​ភិបាល ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ លោក​ជំទាវ​សូម​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ដែ​ល​បាន​បញ្ជាក់​ថា​៖ ប្រទេស​យើង​ទាំង​ពី​រ បាន​ធ្វើ​ការ​សហការ​រួម​គ្នា​យ៉ាង​ស្អិត​រមួត ​ជា​ពិសេស​គឺ​វិស័យ​យោធា​ផង​ដែរ​​។ លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត​ បាន​គូស​បញ្ជាក់​ថា​៖ អគ្គ​មេបញ្ជាការ​ នៃ​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​ រហូត​មក​តែង​តែ​បាន​សហ​ប្រតិបត្តិការ​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ការ​ធ្វើ​ទស្សន​កិច្ច​ ពី​គ្នា​ទៅ​វិ​ញ​ទៅ​មក​ ក្នុង​ការ​ផ្លាស់​ប្ដូរ​នៅ​ការ​ជជែក​ពិភាក្សា​ជា​មួយ​គ្នា​ លើ​គម្រោង​ថ្មីៗ​ជា​ច្រើន​ ដើម្បី​ធ្វើ​កា​រអភិវឌ្ឍកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ រវាង​កង​ទ័ព​ទាំង​ពីរ​ផង​ដែរ​។ លោក​ជំទាវ​ តាវ​ ឡាយ​ចេង​ បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សម្ដេច​ពិជ័យ​សេនា ​និង​ថ្នាក់​ដឹក​នាំ​កង​យោធ​ពល​ខេមរ​ភូមិន​ទាំង​អស់​  ដែល​រហូត​មក​តែង​តែបា​ន​គាំទ្រ​ពេញ​ទំ​ហឹង​ ទៅ​ដល់​ការ​ងារ​កិច្ច​ពិភាក្សា ​សាំង​គ្រីឡា​ (shangri la) ​ក៍​ដូច​ជាកា​រ​បង្ហាញ​នូវ​អ៊ែរ​សូ​ នា​ពេល​កន្ល​ង​​នៅ​ប្រទេស​សឹង្ហ​បុរី​ផង​ដែរ​។ លោក​ជំទាវ​ ក៏​បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​ផង​ដែរ​ថា​៖ ប្រទេស​សឹង្ហ​បុរី​ និង​រៀប​ចំ​កិច្ច​ពិភាក្សា ​សាំង​​គ្រីឡា​ (shangri la) លើកទី​២០​ ចាប់​ពី​ថ្ងៃទី​០៤​ រហូត​ដល់​ថ្ងៃ​ទី​០៦​ ខែ​មិថុនា ​២០២១​ខាង​មុខ​នេះ​។ ហើយ​លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ជូន​សម្ដេច​ពិជ័យ​សេនា​ផង​ដែរ​ថា​៖  កិច្ច​ពិភាក្សា​នេះ​ គឺ​ធ្វើឡើង​ដោយ​ផ្ទាល់​នៅ​ប្រទេស​សឹង្ហ​បុរី​ មែន​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញនោះ​ទេ​ ដូច្នេះ​ក្នុង​នាម​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​សឹង្ហ​បុរី ​លោក​ជំទាវ​ សូម​គោរព​អញ្ជើញ​សម្ដេច​ដើម្បី​ចូល​រួម​។ លោក​ជំទាវ​ក៏​បាន​សូម​ចូល​រួម​អបអរ​សាទរ​ផង​ដែរ​ ចំពោះ​ប្រទេស​កម្ពុជា ​ដែល​នឹង​ក្លា​យ​ទៅ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ ​ADMM ​និង ADMM-Plus ​នៅ​ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ផង​ដែរ​។ 

       ឆ្លើយ​នឹង​សំណូមពរ​របស់​លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត​សឹង្ហ​បុរី ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់​ជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត​ថា៖ សម្ដេច​ នឹង​ពិនិត្យ​ពិចារណា​ចំ​ពោះ​សំណើរ​នេះ ​ហើយ​នឹង​​ជូន​ដំណឹង​នៅ​ពេល​ក្រោយ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ