ព័ត៌មាន

កិច្ច​ប្រជុំ ​ឧត្តម​មន្ត្រី​​កា​​រពា​រជាតិ​អាស៊ាន​-​បូក ​(ADSOM-Plus)​
នាយកដ្ឋានព័ត៌មាន(៣)
94
2200 កិច្ច​ប្រជុំ ​ឧត្តម​មន្ត្រី​​កា​​រពា​រជាតិ​អាស៊ាន​-​បូក ​(ADSOM-Plus)​

       នា​ព្រឹក​ថ្ងៃទី​០៨​ ខែ​មេសា​ ឆ្នាំ​២០២១ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ ​បរទេស ​និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​បាន​ដឹ​កនាំ​ប្រតិភូចូល​រួម​កិច្ច​ប្រជុំ ឧ​ត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-បូក​ (ADSOM-Plus)​ តាម​ប្រព័ន្ធ​វីដេអូ ដែ​ល​បាន​ប្រព្រឹត្ត​ទៅ​នៅ​បន្ទប់​ប្រជុំ​អគ្គនាយ​ក​ដ្ឋាន ​នយោបាយ ​និង​កិច្ច​ការ​បរទេស ​(តំបន់​កា៨​១​)​ ដែរ​កិច្ច​ប្រជុំ​ឧត្តម​​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក​​នេះ ប្រទេស ប៊្រុយ​ណេដារូ​សាឡឹម​ ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២១​នេះ។​

         ក្នុងដំណើរ​ការ​កិច្ចប្រជុំនាឱ​កាស​នោះ ​អង្គប្រជុំ​បា​នតាម​ស្តាប់​នូវ ​វឌ្ឍនភាព​នៃ​ក្រុម​ការងា​រ​ជំនាញ​ទាំង ៧​វិស័យ​ ក្នុង​ក្របខ័ណ្ឌកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-បូក​, ការផ្លាស់​ប្តូរទស្សនៈ​លើ​បញ្ហា​សន្តិសុខ​តំបន់ និង​ពិភព​លោក, ពិភាក្សាលើសេចក្តីព្រាង​សេចក្តី​ប្រកាស ​បេនដា​សេ​រី​បេហ្គាវ៉ាន់​ ព្រម​ទាំង​ការ​ប្រុង​ប្រៀប​សម្រាប់​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-​បូក ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០២១​ ខាង ​មុខ​នេះ។​

​         ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ​ក៏បាន​ផ្លាស់​ប្តូរទស្សនៈ​លើ​បញ្ហា​សន្តិសុខ​តំបន់ ​និង​ពិភព​លោក​ ដោយ​ផ្តោតសំខាន់​តួនាទី រ​បស់​ក​ងទ័ព​ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ កូរឹង​-​១៩​ និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​​ផ្សេងៗ​មួយ​ចំនួន​ផ​ង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ