ព័ត៌មាន

អតីត​យុទ្ធជ​នជិ​ត ​៥ពា​ន់​នាក់​ បាន​ចា​ក់វ៉ាក់​សាំង​នៅ​ថ្ងៃ​ដំបូង​ នៃ​យុទ្ធនា​ការ​
នាយកដ្ឋានព័ត៌មាន(៣)
66
2201 អតីត​យុទ្ធជ​នជិ​ត ​៥ពា​ន់​នាក់​ បាន​ចា​ក់វ៉ាក់​សាំង​នៅ​ថ្ងៃ​ដំបូង​ នៃ​យុទ្ធនា​ការ​

      សមាគមអតីត​យុទ្ធជ​នកម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​០៨​ ​ខែ​មេសា​ ឆ្នាំ​២០២១​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ ស៊ីណូវ៉ាក់​ ជូន​ដ​ល់អតីត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស​ហើយ​។ យុទ្ធនាការ​ថ្ងៃដំបូងនេះ​ ដំណើរការ​ចាក់វ៉ាក់​សាំង​កូវីដ​១៩​ ជូន​អតីតយុទ្ធ​នៅ​រាជធានី ​ខេត្ត​ចំនួន​៩​ ហើយ​អតីត​យុទ្ធជន​ចំនួន​៤,៧១៩​នាក់​ បាន​ចាក់រួច​រាល់​។​

       របាយការណ៍​បាន​បង្ហាញ​ថា​៖ រាជធានី និងខេត្ត ដែល​បាន​ចាក់វ៉ាក់​សាំង​កូវីដ១៩​ ជូន​អតីត​យុទ្ធជន​នៅ​ថ្ងៃនេះ​រួម​មាន​៖​ រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​ពោធិ៍​សាត់​ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មា​នជ័យ​ ព្រះ​វិហារ ​កំពង់​​ធំ និង​ស្ទឹង​ត្រែង​។​

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម ​អនុប្រធាន ​និង​ជា​អគ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធជន​ ដែលជា​សេនា​ធិការ​ផ្ទាល់​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋមន្ត្រីកម្ពុជា​លើកា​រ​ងារ​អតី​ត​យុទ្ធជន​នេះ​ បាន​ធ្វើដំណើរ​ចុះពិនិត្យ​ដោយ​ផ្ទាល់​នូវកា​រចាក់​វ៉ាក់​សាំង​ជូន​អតីត​យុទ្ធជន​។​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្រៅ​តែពិនិត្យ​មើលការ​ចាក់​នៅ​ក្នុង​ខេត្ត​កណ្តាល​ហើយ​នោះ ​ឯកឧត្តម​ ក៏​បាន​អញ្ជើញ​ចុះទៅខេត្ត​ឧត្តរមា​ន​ជ័យ ​និងខេត្ត​កំពង់​ធំ​ផង​ដែរ​។​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជាក់​ថា​៖ ដើម្បីការពារ​សុខុមាលភាព​របស់អតីត​យុទ្ធជន​ និង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ទៅ​យាយី​សុខភាព​របស់​អតីត​យុទ្ធជន​នោះ​ សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ផ្តល់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ ​៧៩,៤៦៣​ដូស​ ចាក់​ជូន​អតីត​យុទ្ធជន​កម្ពុជា​ និង​គ្រួសារ​។​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​គូស​បញ្ជាក់​ក្នុង​ពេល​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់​សាំង​ថា​៖ នៅថ្ងៃ​ដំបូង​ការ​ចាក់​ធ្វើឡើង​តែ​៩ រាជ​ធានី​-​ខេត្ត​ប៉ុណ្ណោះ ​ហើយ​ថ្ងៃស្អែ​កកា​រចា​ក់នឹង​ដំណើរការ​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​ តាម​ការ​រំពឹង​របស់​ ឯកឧត្តម​ ការ​ចាក់​នឹង​រួចរាល់ជា​ស្ថាពរ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​

        ឯកឧត្តម ទេ​ស​រដ្ឋមន្ត្រី​ គន់ ​គីម​ បាន​ថ្លែងអំណរគុណ​ដល់​គណៈ​អភិបាល​រាជ​ធានី​-ខេត្ត ​ទាំង​២៥ ​ក៏ដូចជា​ថ្នាក់ដឹក​នាំ​សមាគម​អតីត​យុទ្ធជន​ទាំ​ងអស់​ ដែល​បា​នយ​កចិត្តទុក​ដាក់​ ខ្នះ​ខ្នែង​សម្របសម្រួល​គ្រប់លទ្ធភាព​ ដើម្បីឱ្យអតីត​យុទ្ធជនយើង​បា​នចា​ក់វ៉ាក់​សាំ​ង​។ វ៉ាក់សាំងកូវីដ១៩​ ជាឧ​បករណ៍​ថ្មីមួយ​បន្ថែម​ទៀត លើ​វិធាន​ការ​សុខាភិបាល​ដែល​មាន​ស្រាប់​ សម្រាប់​ទ​ប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺកូវីដ​១៩​ និង​សង្គ្រោះ​ជីវិតមនុស្ស ​ដោយ​ជួយបុគ្គល​មិន​ឱ្យឈឺធ្ងន់​នៅ​ពេលឆ្ល​ង​ជំងឺកូវីដ​១៩​ និង​កាត់​បន្ថយការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី គន់ គីម បាន​គូស​បញ្ជា​ក់​ពីការយកចិត្ត​ទុក​ដា​ក់ខ្ពស់​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ក្នុង​ការកា​រពារអាយុ​ជីវិ​តពលរដ្ឋ​ និង​អតីត​យុទ្ធជន ដើម្បីឱ្យបា​នចៀសផុតពី​ជំងឺ​ឆ្លង​កូវីដ​១៩​ ដ៏​កាច​សាហាវដែល​កំពុងកើត​មានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ បាន​លើក​ឡើង​ដូច្នេះ ​«បង​ប្អូនដឹ​ង​ទេ​បច្ចុប្បន្ន​នេះ​វ៉ាក់​សាំង​កំពុង​មាន​ទីផ្សា​រខ្ពស់​ណា​ស់ ត្រូវ​កា​រចាំ​បាច់​ណាស់​ ចំពោះ​មនុស្សជាតិ​លើ​ពិភព​លោក​។​ តែ​ពល​រដ្ឋកម្ពុជា​ និង​អតីត​យុទ្ធជ​នយើង​មាន​សំណាង​ណាស់​ ដែល​មា​នសម្តេច​តេជោ ​ជា​មេដឹកនាំ​ ហើយ​លោក​បាន​ស្វះស្វែង​រក​វ៉ាក់​សាំង​មក​ចាក់​ជូន​ពួក​យើង។​ ​មាន​វ៉ាក់​សាំង​ គឺ​យើង​មាន​កង​ការ​ពារ​មួយយ៉ា​ងរឹង​មាំ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១​៩»​។​ អតីតយុទ្ធជ​ន​ក៏​បាន​មើល​ឃើញ​ពី​គុណត​ម្លៃ​វ៉ាក់​សាំង​ ក្នុងការ​ថែរក្សាការពារ​សុខភាព​ និង​អាយុជីវិត​របស់​ពួក​គា​ត់ពី​ការរាត​ត្បា​ត​ នៃ​ជំងឺកូវីដ​១៩​ផង​ដែរ​។​ បងប្អូន​អតីតយុទ្ធជន​សុទ្ធតែ​បានបង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ និង​រីក​រាយ​ក្នុង​កា​រចាក់​វ៉ាក់​សាំង ​ដោយមិន​បាន​អ​ល់ឯក​ ឬជឿការញុះញង់​អកុសល​ណា​មួយ​នោះឡើ​យ។​ 

       អតីតយុទ្ធជន​ក៏​បាន​ឆ្លៀតយក​ឱកាសនេះ​ ​គោរពថ្លែង​​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ សម្តេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដែល​ជា​និច្ចកាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ខ្វាយ​ខ្វ​ល់​ខ្ពស់​ចំពោះអ​តីត​យុទ្ធជន​។​ បើទោះបី​ថា​​បាន​ចាក់​វ៉ាក់​សាំង​ប្រៀប​បាន​នឹង​ការ​មាន​ជញ្ជាំង​ការ​ពារ​ជំងឺ​កូវីដ​១​៩យ៉ា​ងណា​ក្តី​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏នៅ​តែដា​ស់​តឿន ​និង​ក្រើនរំលឹក​ដ​ល់អតីត​យុទ្ធជន ព្រមទាំ​ង​ប្រជាពលរដ្ឋ​ទាំង​អ​ស់ ដែល​បាន​ចាក់​វ៉ាក់​សាំង​ហើយ​ មិ​នត្រូវទម្លាក់​ចោល​វិធាន​ការ​នានា​ របស់​ក្រសួងសុខា​ភិបាល​ក្នុង​ការ​ការ​ពារជំងឺ​កូវីដ១៩​នោះ​ឡើយ​។​ ជា​ពិសេស​ត្រូវគោរព​អនុវត្ត​តាម​អនុសាសន៍​ សម្តេ​ច​តេជោ ​ហ៊ុន​ សែ​ន ៣កុំ ​(កុំចាប់ដៃ ​កុំចូលប​ន្ទ​ប់បិ​ទជិ​ត ​កុំទៅ​កន្លែង​ជួប​ជុំ​ កុះ​ក​រ​) និង​៣​ការ​ពា​រ (ពាក់​ម៉ាស់​ លាង​ដៃជាមួយ​សាប៊ូ ​ចែល ​អាល់​កុល​ និង​រក្សា​គម្លាត​ចាប់​ពី​ ១.៥​ម៉ែត្រ​ ឡើង​ទៅ)​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ