ព័ត៌មាន

ឯកឧត្តម​ មាស​ សា​វ៉ន​ ចុះ​ពិនិត្យ​ការ​សាង​សង់​ផ្ទះ​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
27
2206 ឯកឧត្តម​ មាស​ សា​វ៉ន​ ចុះ​ពិនិត្យ​ការ​សាង​សង់​ផ្ទះ​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​

       កាល​ពី​រ​សៀល ​ថ្ងៃ​ទី​១១​ ខែ​មេសា ​ឆ្នាំ​២០២១ ​នាយ​ឧត្តម​សេនីយ៍ ​មាស​ ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​អគ្គលេខា​ធិការ​រង​ប្រចាំ​ការ​ សមាគម​អតីត​យុទ្ធជន​កម្ពុ​ជា បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​សាង​សង់​ផ្ទះ​ ជូន​អតីតយុទ្ធ​ជន​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​សួរ​សុខ​ទុក្ខ​ និង​នាំ​យកឧបភោគ​បរិភោគ​មួយ​ចំនួន​ ជូន​ដល់​កម្មករ​ ដែល​នឹង​កំពុង​សាង​សង់​ផ្ទះ​ ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កំព​ង់​ធំ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។

        ដីសម្បទាន​សង្គ​មកិច្ច​នេះ ​ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយៀ ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​។ ដោយ​កន្ល​ងម​ក​ ខេត្ត​បាន​ស្នើ​រ​សុំទៅ​រាជ​រដ្ឋាភិបាល​ ដើម្បី​កាត់​ដី​របស់​រដ្ឋ​នៅ​ទី​នេះ​ក្នុង​ជំហាន​ទី១​ ដែល​មាន​ចំនួន​៥៨៦​ហិ​កតា ​ដើម្បី​រៀបចំ​ផ្ទះ​ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន​ទូទាំង​ខេត្ត​កំពង់​ធំ​ មាន​ចំនួន ​១៤០​គ្រួសារ​ ជំហាន​ទី១​​។ សម្ដេច​តេជោ​ក៏​បាន​ផ្តល់​ផ្ទះ​ចំនួន ​១៥៦​ខ្នង​ ជូន​ដ​ល់អតីត​យុទ្ធជ​ន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ ទំហំ​ដីមួយ​ហិច​តា​កន្លះ​នឹង​ទំហំ​ផ្ទះ​ប្រវែង​​៥ម៉ែត្រ​ គុណនឹ​ង ៧ម៉ែត្រ​។

នាយ​ឧត្តម​សេនីយ៍ ​មាស​ ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​អគ្គលេខា​ធិការ​រង​ប្រចាំ​ការ​ សមាគម​អតីត​យុទ្ធជន​កម្ពុ​ជា


         ក្នុង​ឱកាស​ចុះត្រួតពិនិត្យ​ការសាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ខេត្ត​កំពង់​ធំ​ ឯកឧត្តម មាស សាវ៉ន បាន​កោត​សរសើ​រ​ដល់​ក្រុម​ជាង​សាង​សង់​ផ្ទះ​ទាំង​អស់​ ដែល​បាន​ខិត​ខំ​យក​ចិត្ត​ ទុក​ដាក់​ក្នុង​ការ​សាង​សង់​ និង លះ​បង់​ពេល​វេលា ​មិន​ខ្លាច​ការ​លំបាក​ ដើម្បីធ្វើ​យ៉ាងណា​ឲ្យបាន​សំរេច​ភារកិច្ច​។ ឯ.ឧ ​ក៏​បាន​ផ្តាំផ្ញើរ​ ដល់​ក្រុម​​ជាង​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ សាង​សង់​ឲ្យត្រូវ​ទៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ ដែល​ប្រកប​ដោយ​​គុណ​ភា​ព និង​មាន​សោភ័ណ​ភាព​ ដើម្បី​ផ្តល់ជូន​ដ​ល់ប​ងប្អូន​អតីត​យុទ្ធជន​បាន​រ​ស់នៅ​យូ​អង្វែង​។

         អំណោយរ​បស់​ ឯ.ឧ មាស សាវ៉ន ជូន​ដល់​កម្មករ​ជាង​សំណង់​ជា​គ្រឿង​ឧបភោគ ​បរិភោគ​ ក្នុ​ង​ពេល​​នោះ​​រួម​មាន​​៖ អង្ករ ២៥០​គីឡូ, ​ត្រីខ​ ២៨០​កំប៉ុង​, ​សាច់​ជ្រូក​ ៣៦០គីឡូ, មី​ ៦០កេះ​, ​ទឹក​ត្រី​ ១២​យួរ,​ ទឹក​ស៊ី​​អ៊ីវ​ ១២យួរ​  ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ