ព័ត៌មាន

ឯកឧត្តម ​មាស ​សា​វ៉ន​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ជូន​អតីត​យុទ្ធជន​តាម​បណ្តា​ខេត្ត​ ចំណុះ​​យោធ​​ភូមិ​ភាគ​ទី៤​
នាយកដ្ឋានព័ត៌មាន(៣)
45
2209 ឯកឧត្តម ​មាស ​សា​វ៉ន​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ជូន​អតីត​យុទ្ធជន​តាម​បណ្តា​ខេត្ត​ ចំណុះ​​យោធ​​ភូមិ​ភាគ​ទី៤​

       នៅតាម​បណ្ដា​ខេត្ត​ចំណុះ​ឱ្យយោធ​ភូមិ​ភាគ​ទី៤​ ក៏​ដូច​បណ្ដា​ខេត្តនានា​ដែរ​ គឺ​បាន​ខិតខំ​ ក្នុង​ការ​ចាក់​វ៉ាក់សាំង ​ការ​ពារជំងឺ​កូវីដ​-១៩​ ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន​ និង​ក្រុម​គ្រួសារ​ដែល​រ​ស់នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​យ៉ាង​មមា​ញឹក​ផង​ដែរ​។ ក្នុង​ឱកាស​ចុះទៅ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​នៅ​យោធ​ភូមិភា​គ​ទី៤ ​នាយ​ឧត្តម​សេនីយ៏​ មាស ​សា​វ៉ន​ បា​ន​លើក​ទឹ​កចិត្ត​ឱ្យ​អតីត​យុទ្ធជន​ តាម​បណ្តា​ខេត្ត​ដែល​ចំណុះ​ឲ្យយោធ​ភូមិ​ភាគ​ទី៤​ ទាំង​អស់​ ត្រូវ​មក​ចូល​រួមក្នុង​ការ​ចាក់​វ៉ា​ក់សាំ​ង ឱ្យ​បា​នគ្រប់​ៗ​គ្នា​ ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩​ ចូល​ក្នុង​សហគម​ន៍​របស់​​ខ្លួន​​​។​ ការ​លើក​​ទឹ​ក​ចិត្តខាង​លើ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី១២ ​ខែ​មេ​សា​ ឆ្នាំ​២០២១​ក្នុង​ឱកាស​ដែល ​ឯកឧត្តម​ រួម​ជា​មួ​យក្រុម​ការ​ងារ​ ចុះ​ត្រួត​ពិនិត្យ ​និង​លើក​ទឹក​ចិត្ត​ក្រុម​គ្រូពេទ្យ​ឈាន​មុខ​ ដែល​បាន​ជួយ​ក្នុងកិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ តាម​គោល​ដៅ​។

នាយ​ឧត្តម​សេនីយ៍ ​មាស​ ​សា​វ៉ន​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​យោធ​​សេវា​ ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​អគ្គលេខា​ធិការ​រង​ប្រចាំ​ការ​ សមាគម​អតីត​យុទ្ធជន​កម្ពុ​ជា


       ឯកឧត្តម​ មាស​ សា​វ៉ន​ បាន​ធ្វើ​ការ​កោត​សរសើរ​ និង​លើក​ទឹក​ចិត្តដល់​ក្រុម​គ្រូ​ពេទ្យ​ទាំង​អស់​ ក្នុង​ខេត្ត​គោល​ដៅ​ខាង​លើ​ ដែល​បានលះ​បង់​ពេល​វេលា និង​ខិត​ខំ​បំពេញ​ភារកិច្ច​ ក្នុង​កា​រចាក់​វ៉ាក់​សាំង​បង្ការ​កូវីដ​-​១៩​ យ៉ាង​យ​កចិត្តទុក​ដាក់​ឲ្យ​ដល់​អតីត​យុទ្ធជន​កម្ពុជា ​និង​ក្រុម​គ្រួសារ​។​ ឯ.ឧ មាស សាវ៉ន ក៏​បាន​លើក​ឡើង​នូវបញ្ហា​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​តែ​បន្ត​វា​យ​លុក​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២​០​កុម្ភៈ​ លើក​ទី​៣ ​យ៉ាង​ធ្ងន់​ធ្ង​រ ដោយ​មិន​ទាន់​ថម​ថយ​ទៅ​វិញ​នៅ​ឡើយ​ទេ​ ហើយ​រា​ជរដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹ​ក​នាំ​ដោយ​ សម្តេច​តេជោ​ ហ៊ុន​ សែ​ន នាយក​រដ្ឋមន្រ្តី​ បាន ​និង​កំពុង​ខិ​តខំ​ប្រឹង​ប្រែង​ ចំណាយ​ទាំ​ងកម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​ និង​ដាក់​បាន​ចេញនូវ​វិធាន​កា​រស្ទើរ​រាល់​ថ្ងៃ ​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-​១៩​នេះ​ ដែល​ជា​សត្រូវ​គ្មាន​ស្រមោល ​និង​មិន​ទា​ន់មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​។​ ឯ.ឧ ​ក៏​បា​ន​សំណូម​ពរ​អោយ​បង​ប្អូន​អតីត​យុទ្ធជន ​ទាំង​អស់​ អញ្ជើញ​មក​ទ​ទួល​ចាក់​វ៉ាក់​សាំង​ អោយ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ការពារ​ខ្លួន​ឯង​ គ្រួសារ​ និង​សហគមន៍​យើង​ទាំង​មូល ​ព្រម​ទាំ​ងត្រូវ​បន្ដ​អនុវត្ត​តាម​អនុសាសន៍​របស់​ សម្ដេច​តេជោ ​ហ៊ុន ​សែន​ គឺ៖ «៣​ការ​ពារ​,​ ៣​កុំ​»​ ដើម្បី​អោយ​យើង​ទាំ​ងអស់​គ្នា​ ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩​ដ៏​កាច​សាហាវ​នេះ​។ ឯកឧត្ដ​មបាន​បន្ដ​ថា​៖​ ដោយ​មើលឃើញ​ថា​បង​ប្អូន​សមាជិក​អតីត​យុទ្ធជន​ គឺ​ជា​ក្រុម​គោល​ដៅ​មួយ​អាច​ប្រឈម​មុខ​ងាយ​រង​គ្រោះ​ និង​មាន​ហានិ​ភ័យ​ផង​ដែរ​នោះ ដូច្នេះ​ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​កំណត់​ថា​ បង​ប្អូន​សមាជិក​អតីត​យុទ្ធជ​ន​ ​ក៏​មាន​អាទិភាព ​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ការ​ពា​រជំងឺ​កូវីដ​១​៩ដែរ​​។ ឯកឧត្ដម មាស សាវ៉ន បាន​ថ្លែង​ទៀតថា​៖ “ប្រមុខ​រាជ​រដ្ឋា ភិបាល​កម្ពុជា ​បាន​យក​ចិត្ដ​ទុក​ដាក់​គិត​គូ​ចំពោះ​សុខមាល​ភាព​ សម្រា​ប់ប​ងប្អូន​សមាជិក​អតីត​យុទ្ធ​យើង​តាម​រយៈ​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​នេះ​ ឱ្យ​បាន​ទា​ន់ពេល​វេលា​។

      ជា​ចុង​ក្រោយ ​ឯ.ឧ មាស សាវ៉ន ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ជា​អតីត​យុទ្ធជន​ ដែល​ធ្វើ​ចំណាក​ស្រុក​មករស់​នៅ​ក្នុ​ងតំបន់​ ដែល​កំពុង​តែចា​ក់​នេះ ​អាច​មក​ទទួល​វ៉ាក់​សាំង​បាន​ បន្ទាប់​ពី​ថ្ងៃចូល​ឆ្នាំ​រួច​។ ហើយ​សូម​ឲ្យ​ប្រធាន​សមាគមអ​តីត​យុទ្ធជន​ខេត្ត​ ដែល​បាន​ផ្តល់​វ៉ាក់​សាំង​ ត្រូ​វរា​យការណ៏​ចំនួន​តួលេខ​នេះ​ទៅ​ឲ្យ​ប្រធាន​សមាគម​អតីត​យុទ្ធជន​សាម៉ី​ខ្លួន​ដែល​ធ្លាប់​រស់នៅ​ពី​មុន​នោះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ