ព័ត៌មាន

ថ្ងៃ​ទី​៣​ នៃ​យុទ្ធនា​​កា​រ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​​ដ​ល់​ប្រជា​ពលរដ្ឋ​ កម្មករ និយោ​ជិតក្នុង​​ភូមិ​​សាស្ត្រ​​តំបន់​​បិ​ទ​ខ្ទប់​​ (Lockdown​)​
នាយកដ្ឋានព័ត៌មាន(៣)
20
2231 ថ្ងៃ​ទី​៣​ នៃ​យុទ្ធនា​​កា​រ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​​ដ​ល់​ប្រជា​ពលរដ្ឋ​ កម្មករ និយោ​ជិតក្នុង​​ភូមិ​​សាស្ត្រ​​តំបន់​​បិ​ទ​ខ្ទប់​​ (Lockdown​)​

       ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០២១​នេះ ​គឺ​ជា​ថ្ងៃ​ នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ថ្ងៃទី​៣ ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ កម្មករ និយោ​ជិត​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ផ្សារ​បុរីលឹម​ឈាង​ហាក់​ ក្នុ​ងភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ដោយ​ក្រុម​គ្រូ​ពេទ្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​យុទ្ធនា​ការ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ​ក្នុង​តំបន់​ក្រហម​ តំបន់​លឿង​ទុំ ​និង​តំប​ន់​លឿង ស្រប​ពេល​ដែល​ខណ្ឌ​ចំនួន​ ៣​ទៀត ​ក្នុង​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ ​ក្រុម​គ្រូ​ពេទ្យ​យោធា ​ក៏​បាន​នឹង​កំពុង​មមា​ញឹក​ផ្ដល់​នូវ​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ១​៩ ​ដូច​ៗ​គ្នា​ ជូន​ប្រជា​ពលរដ្ឋ និង​កម្មករ​ និយោ​ជិ​ត ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ការ​ពារ​នេះ។

        ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុ​ង​រាជ​រដ្ឋា​ភិបាល ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​ បាន​ចុះ​ពិនិត្យ​សកម្មភាព​របស់​ក្រុម​គ្រូ​ពេទ្យ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​ដែល​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ ​និង​កម្មករ​ និយោ​ជិ​ក ក្នុង​ភូមិ​សាស្ត្រ​តំបន់​បិទ​ខ្ទប់​ (Lockdown​)​ របស់​ខ័ណ្ឌ​មាន​ជ័យ​។ យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​ និង​តំបន់​ពណ៌​លឿង ដែល​ជា​តំបន់​ឆ្លង​រីក​រាល​ដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ​១៩​នោះ ​គឺ​ជា​ការ​គិត​គូរ​ខ្ពស់​មួយ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ប្រឈម​​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ​ ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​សុខ​ភាព​របស់​ពួក​គេ​ពី​ការ​វាយ​ប្រហារ​ដោយ​មេ​រោគដ៏​សាហាវ​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ