ព័ត៌មាន

មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ចុះ​ពិនិត្យ​មើល​ដំណើរ​ការ​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ របស់​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
20
2236 មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ ចុះ​ពិនិត្យ​មើល​ដំណើរ​ការ​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ របស់​កង​ទ័ព​ជើង​គោក​

         នៅ​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០២១ ​កន្លង​ទៅ​នេះ ​ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេ​បញ្ជាការ​រង​ និង​ជាអនុ​ប្រធាន ​អចិន្ត្រៃយ៍​ក្រុម​ការ​ងារ​សម្រប​សម្រួល​ទទួល​ទុក​ដាក់​ចាក់​វ៉ាក​ជូន​កង​ទ័​ព និង​គ្រួសារ​កង​ទ័ព​ជើង​គោក​ បាន​ចុះ​ពិនិត្យ​មើល​ដំណើរ​ការ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ របស់​ក​ងទ័ព​ជើង​គោក​ ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គ្រួសារ​ក​ងទ័ព​ និ​ង​ប្រជាពល​រដ្ឋតាម​ផែន​ការ​រប​ស់អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ ក្រសួង​ការ​ពា​រជាតិ​ នៅម​ណ្ឌលវត្ត​តាំង​ក្រសាំង​ខាង​ជើង​ ស្ថិត​នៅ​ក្នុង​សង្កាត់​កាកាប​២ ​ខណ្ឌពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ដឹកនាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ សុខ​ ប៉ាង ​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក​ និង​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​ជើង​គោក ​ស្ថិត​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បឹង​បៃតង​ សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌពោធិ៍​សែន​ជ័យ​ រា​ជធានី​ភ្នំពេញ ​ដឹក​នាំ​ដោយ​ ឧត្តម​សេនីយ៍​ទោ​ កៅ ​សុវណ្ណា​រ៉េត​ នាយ​សេនា​ធិការ​រង​ នាយ​ការិយាល័យ​សុខាភិបាល ​កង​ទ័​ពជើង​គោ​ក​។

          នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ ឧត្តសេនីយ៍​ឯក​ សរ​ ស៊ី​នឿន ​បាន​ចូល​រួម​អបអរសាទរ​ កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ព​ស់ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រ​ង នា​យទាហាន នាយ​ទាហាន​រង​ និង​ព​លទាហាន​គ្រប់​ក​ងឯកភាព​ចំណុះ​កង​ទ័​ពជើង​គោក​និយាយ​រូម​ និង​និយាយ​ដោយ​ឡែក ​ក្រុម​គ្រូ​ពេទ្យ​នៃ​បញ្ជាការ​ដ្ឋាន​ការ​ពា​រអាកាស ​និង​ក្រុម​គ្រូពេទ្យ​កង​ទ័​ពជើង​គោ​ក ដែល​បាន​ខិ​តខំ​ពុះ​ពារ​គ្រប់​ការ​លំបាក​ ក្នុ​ងការ​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាជំ​ងឺ​កូវីដ ​១៩​ និង​បាន​ជូន​ពរ​អោយ​គ្រូ​ពេទ្យ​កង​ទ័ព​ជើង​គោក​ទាំង​អ​ស់ មាន​សុខ​ភាព​ល្អ​ សម្រេច​បានជោគ​ជ័យ ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​ ១៩​  តាម​ផែន​ការ​ដែល​ថ្នាក់​លើ​ប្រគល់​ជូន​។

          សូម​បញ្ជាក់​ថា​៖ នៅ​ក្នុង​យុទ្ធនា​ការ​ថ្នាក់​ជាតិ​ ចាក់​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ដ​ល់ប្រជា​ពលរដ្ឋ​ ក្នុង​ភូមិ​សាស្ត្រ​ រាជ​ធានី​ភ្នំពេញ ​និង​ទីក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដា​លនេះ ​កម្លាំង​គ្រូពេទ្យ​ ខភម​ ត្រូវ​ទទួល​ខុសត្រូវ ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺកូ​វីដ​-​១៩​ ចំនួន​ ៤​ខណ្ឌ នៅក្នុងរាជធានី​ភ្នំពេញ​ ដែលក្នុ​ងនោះ​មាន៖​ ខណ្ឌ​កំបូល - ខណ្ឌ​ពោធិ​សែន​ជ័​យ - ​ខណ្ឌដង្កោ​ និ​ងខណ្ឌ​មាន​ជ័យ​។

         ការចាក់វា​ក់​សាំងកា​រពារជំងឺកូវីដ-១៩​ គឺ​ចាក់​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​អាយុចា​ប់ពី​ ១៨​ឆ្នាំ ឡើង​ទៅ នឹង​ចាប់​ ផ្តើម​ពី​ថ្ងៃទី​០១ ខែ​ឧសភា​ ឆ្នាំ​២០២១ ត​ទៅ ​ហើយ​កា​រចាក់​វ៉ា​ក់សាំ​ងនេះ​ នឹង​ចាក់​ឲ្យបាន​រួច​រា​ល់ ដូសទី ១​ ក្នុង​រយៈ​ពេ​ល ១៥​ថ្ងៃ ជូន​ដល់​ប្រជាពលរ​ដ្ឋទូទៅ​រស់​នៅ​ក្នុង​តំបន់​ក្រហម​ ជា​តំបន់​បិ​ទខ្ទ​ប់ ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ ក្នុង​ការ​ឆ្ល​ងជំ​ងឺកូវីដ​-១​៩​។ រីឯក​ង​ទ័ព​ជើ​ងគោ​ក ​ទទួល​ចាក់​វ៉ាក់​សាំង​ សរុប​សង្កាត់ទាំ​ង​១៤​ ខណ័​ទាំង ​២ ​មាន​ខណ្ឌ​ពោធិ​សែន​ជ​យ័ និង​ខណ្ឌ​មាន​ជយ័​ ដែល​ភា​គច្រើន​ជា​តំប​ន់​ក្រហម ៕​