ក្រសួងការពារជាតិ បានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារខែមេសា និង ទិសដៅអនុវត្តខែឧសភា ឆ្នាំ២០១៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃទី០៤ ខែមេសានេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីនាយទាហានជាន់ខ្ពស់ ជាអគ្គនាយក អគ្គនាយករងអគ្គនាយក ដ្ឋាន, ជានាយក នាយករងនាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិជាច្រើន រូបទៀត ។
ក្នុងរបាយការណ៍បូកសរុបដែលអានដោយ ឯ.ឧ ឧត្តមសេនីយ៍ឯក ចាន់ សារ៉ាង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានឲ្យដឹងថា ក្នុងខែ មេសា ឆ្នាំ២០១៥កន្លងទៅនេះ ខ.ភ.ម បានបន្តអនុវត្តភារកិច្ចស្នូលរបស់ខ្លួន ក្នុងវិស័យ ការពារជាតិ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះ បានបន្ត ពង្រឹងភារកិច្ចការពារអធិបតេយ្យ បូរណៈភាពទឹកដីនៅតាមតំបន់ព្រំដែន និងបណ្តា កោះមួយចំនួន ព្រមទាំងបានធ្វើការល្បាតត្រួតពិនិត្យភូមិសាស្ត្រទទួលខុសត្រូវរបស់ ខ្លួនជាប់ជាប្រចាំ។ មានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងនៅតាមតំបន់ ព្រំដែន ដោយរក្សាបាននូវការទំនាក់ទំនងល្អដោះស្រាយនូវបញ្ហាផ្សេងៗដែលកើត មានដោយសន្តិវិធី។ ទន្ទឹមនឹងនេះបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមពង្រឹង ការអនុវត្តច្បាប់ធ្វើការបង្ការ ទប់ស្កាត់ និង បង្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ(ពិសេសបទល្មើសគ្រឿងញៀន) ភាពអាណាធិប តេយ្យនានា និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការពារគណៈ ប្រតិភូជាតិ និងអន្តរជាតិនានា ក៏ដូចជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងពិធីអង្គរចង្ក្រាននៅខេត្តសៀមរាប សរុបមកវិញ ជារួមការគ្រប់គ្រងសភាព ការណ៍សន្តិសុខ ខ.ភ.ម អនុវត្តបានល្អប្រសើរ។
ក្រៅពីភារកិច្ចខាងលើ ខ.ភ.ម បានចាត់បញ្ជូនកងកម្លាំងទៅបំពេញបេសកម្មរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ មានចំនួន ៨៨៨នាក់ ក្នុងនៅសាធារណៈរដ្ឋ លីបង់ សាធារណៈរដ្ឋស៊ូដង់ ខាងត្បូង សាធារណរដ្ឋស៊ូដង់ សាធារណៈរដ្ឋម៉ាលី និង សាធារណៈរដ្ឋអហ្វ្រិកកណ្តាល ក្នុងនោះបានបន្តបញ្ជូនកងកម្លាំងវិស្វកម្មព្រលានយន្ត
ហោះលេខ៩១៨ និងកងកម្ចេចគ្រាប់មិនទាន់ផ្ទុះលេខ៣១២ ទៅប្តូរវេនកម្លាំងដែល បំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី។
កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនសម្រាប់ខែឧសភានេះផងដែរ ក្នុងនោះដោយបន្តពង្រឹងការអនុវត្តភារកិច្ចស្នូលរបស់ ខ.ភ.ម ក្នុងវិស័យការពារជាតិ ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ និងយក ចិត្តទុកដាក់ការពារសន្តិសុខរបៀបរាបរយសណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ ខ.ភ.ម ត្រៀមលក្ខណៈសម្បត្តិ និងបន្តយកចិត្តទុកដាក់អនុវត្តនូវរាល់ភារកិច្ច ដូចជា ការងារកែទម្រង់ ខ.ភ.ម (ការហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រ) ការងារកសាងច្បាប់ និងលិខិត បទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ បច្ចេកទេស និងជួសជុលរថយន្តថែទាំ គ្រឿងបំពាក់ ការងារវិស្វកម្ម និងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕