ព័ត៌មាន

ឯកឧត្តម​ សៅ ​សា​រឿន ​ពិនិត្យ​សកម្មភាព​បញ្ចូល​ទិន្នន័យ ​ប័ណ្ណចាក់​វ៉ាក់​សាំង​ជូន​ពលរដ្ឋ​ ក្នុង​រាជ​ធានី​ភ្នំពេញ ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
31
2285 ឯកឧត្តម​ សៅ ​សា​រឿន ​ពិនិត្យ​សកម្មភាព​បញ្ចូល​ទិន្នន័យ ​ប័ណ្ណចាក់​វ៉ាក់​សាំង​ជូន​ពលរដ្ឋ​ ក្នុង​រាជ​ធានី​ភ្នំពេញ ​២០២១​

         អនុវត្ត​តាម​បទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ និង​ផែន​ការ​រប​ស់អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​ដោ​យបា​ន​យ​កចិត្តទុក​ដាក់ សហការ ​ដឹ​កនាំ​រ​បស់​ប្រធាន​ក្រុមកា​រងារ​ ដើម្បី​រៀប​ចំ​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​កូវីដ​១​៩ នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ា​កសាំ​ងកូវីដ​១​៩ ក្រសួង​ការពារ​ជា​តិ នា​ព្រឹក​ថ្ងៃទី​១​២ ឧសភា ​ក្រុម​ការងារ​ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ ជូន​ប្រជាពលរដ្ឋ​ ​នៅតំបន់​ក្រហម​ របស់​នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល​ ក្រសួង​ការ​ពារ​ជា​តិ បាន​ប្រជុំដក​បទ​ពិសោធន៍​ និង​បូក​សរុប​ការងា​រ​មួយ​ចំនួន​ ដែល​ក្រុម​ការងារ​សម្រេ​ច​បាន​នារយៈ​ពេល​កន្ល​ង​ម​ក​នេះ។​

           បន្ទាប់​ពី​ ឧត្តមសេនីយ៍​ឯក​ សៅ​ សា​រឿន ​អគ្គនាយក​រ​ង ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ នាយក​ នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល បាន​បញ្ជាក់​អំពី​ទួនាទី​ភារកិច្ច​ ដែល​ក្រុម​ការងារ​ត្រូវ​ទទួល​ភារកិច្ចថ្មី ​ដោយ​ត្រូវធ្វើយ៉ាង​ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​ ទៅ​តាម​ផែន​ការ​ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់​ជូន​ រួច​ម​ក ​ឧត្តម​សេនីយ៍​ទោ​ ស៊ន ​ធី ​ និងឧត្តម​សេនីយ៍​ទោ​ សៅ ​ដារ៉ា​វុធ​ នាយក​រ​ង នាយក​ដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល ​ជា​អ្ន​ក​ដឹកនាំ​ក្រុម​ការងារ​បានលើក​ឡើង​ពី​ លទ្ធផល​និ​ងផែន​កា​រ​ របស់​ក្រុម​ការងាររៀបចំ​ប័ណ្ណចាក់​វ៉ាក់​សាំងកូ​វីដ​១៩​ របស់​នាយក​ដ្ឋានសម្រេច​បា​នក្នុង​រយៈពេល​៩ថ្ងៃ​កន្ល​ងមក​នេះ​ ដោយ​កម្លាំង​ក្រុម​ការងារ ​បាន​យ​កចិត្ត​ទុក​ដាក់​អស់​ស្មារតី​ ក្នុងការ​បំពេញ​តួនាទី​ភារកិ​ច្ច​របស់​នាយ​ទាហាន​ទាំង​អ​ស់ គឺ​ចាប់ពីថ្ងៃ​ទី​៤ ​ដល់​ថ្ងៃទី​១​១ ឧសភា​ កន្លង​ម​កនេះ​ ក្រុមការងារ​យើង​ទទួល​ទិន្នន័យ​ ១២.៨៦២ ជា​ប្រជាពលរដ្ឋ ​និង​កម្មករ និយោជិត​ ដែលរ​ស់នៅ​ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ​ទី​២ ​ទី​៣ ​ក្នុង​ខណ្ឌ​មាន​ជ័​យ ដែល​ទទួល​បាន​ចាក់វ៉ាក់សាំង​ការពារ​កូវីដ​១៩​ រួច​ហើយ​។​ ក្រុម​ការងារ​បានបញ្ជូល​ទិន្នន័យ​បា​ន​ ៥.៨០៩​ ផ្ទៀងផ្ទា​ត់ទិន្នន័យ​បាន​ ៤.៣២៦ ​និង​ក្រុម​ការងារ​ អនុម័ត​ទិន្នន័យ​បាន​ ៣.៨៧៥ ​។ ទិសដៅ​ត្រូវ​អនុវត្ត​ក្នុង​ផែការ​ក្រុម​ការងា​រនាយកដ្ឋាន​បាន​ទទួល​ខុស​ត្រូវ​ ក្នុង​កា​របញ្ជូល​ទិន្នន័យ ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ ​និង​អនុម័ត​ទិន្នន័យ ​ចំនួន​ប្រជាពលរដ្ឋ ​ចាក់​វ៉ាក់សាំង​កូវីដ១​៩​ រួច​ ដែល​កំពុង​រស់​នៅ​សង្កាត់​កា​កាប​ទី​១ ​សង្កាត់​កាកាបទី​​២ ​និង​សង្កាត់​ត្រពាំង​ក្រសាំង ​ទទួល​ជាង​ ៤.០០០​ សង្កាត់​ស្ទឹ​ងមាន​ជ័យ​ទី​២ ទី​៣ ​ទាំង​៥​គោល​ដៅ ​ចាប់​ពីថ្ងៃទី​១២​ម្សិលមិញ​ និង​ថ្ងៃ​ទី១៣ ​ឧសភា ​នេះ​ក្រុមការងារ​យើង​បញ្ចូល​ទិន្នន័យ​បា​ន ១.០៤៨ បន្ថែ​មទៀ​ត ​ផ្ទៀង​ផ្ទាត់​ ៨១១​ ចំពោះ​លទ្ធផល​បឋម​ថ្ងៃនេះ​ទទួល​បាន​ ១.១២៥ ក្រុម​ការងា​រ​នឹង​រៀបចំ ​បញ្ជូនទិន្នន័យ​ទាំង​នោះតា​ម​ប្រព័ន្ធ​Networ​k ( IT ​) ​ទៅជំនាញ​ក្រុម​ការងារ​រប​ស់នាយកដ្ឋាន​បញ្ជូន​សារ​ជា​អ្នក​គ្រប់គ្រង​​ និង​ក្រុម​ការងារ​ផលិត​ប័ណ្ណចាក់​វ៉ាក់​សាំង​កូវីដ ​១៩​ រប​ស់​ក្រសួង​ការពារ​ជាតិ​​។ 

ឧត្តមសេនីយ៍​ឯក​ សៅ​ សា​រឿន ​អគ្គនាយក​រ​ង ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ នាយក​ នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល


         ឯកឧត្តម សៅ សារឿន បាន​ថ្លែងនូវ​ការកោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​ព្រម​ទាំង​ក្រុមការ​ងារ​ទាំង​អស់​ ក្រោយ​ពី​ទទួល​បាន​បទ​បញ្ជា​ដ៏​ខ្ពង់ខ្ព​ស់ ពី​ប្រមុខ​ការ​ពារ​ជាតិ​ក្រុម​ការងារ​បាន​សហការ​យ៉ាងល្អ​ ជា​មួយ​ជំនាញ​នាយកដ្ឋាន​បុគ្គលិក​ និង​នាយកដ្ឋាន​បណញ្ជូន​សារ​ ក្នុង​ការ​សម្រេច​ទៅ​តាម​ផែនកា​រ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ ក្នុង​ការ​បញ្ជូល​ទិន្នន័យ ​ផ្ទៀង​ទិន្នន័យ​ និង​អនុម័ត​ទិន្នន័​យ ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​ និយោ​ជិ​ត ដែល​បា​នចាក់​វ៉ាក់​សាំង​រួច​ នា​រយៈពេល​​កន្លង​ម​កនេះ​​។ ក្នុង​ឱកាស​ចុះត្រួត​ពិនិត្យ​មើល​សកម្មភា​ព​ក្រុម​ការងារ​បញ្ជូលទិន្នន័យ​ ផ្ទៀងផ្ទាត់ ​និង​អនុម័ត​ទិន្នន័យ​ រប​ស់នា​យទាហាន​ ក្នុង​នាយកដ្ឋានកិច្ច​ការ​យោ​ធា ស៊ីវិល ​ឧត្តម​សេនីយ៍ឯ​ក​ សៅ​ សា​រឿន បា​ន​ជម្រុញលើក​ទឹ​កចិត្ត​ដល់​ក្រុម​ការងារ​ជំនាញ​ទាំង​អស់​ត្រូវខិ​តខំ​បន្ត​ពង្រីក​សមត្ថភាព​ឯកទេស​នេះ​បន្ថែម​ទៀត ​ក្នុង​ការ​ពិនិត្យ​បញ្ជូល​ទិន្នន័យ​ ផ្ទៀងផ្ទាត់​ និង​អនុម័ត​ទិន្នន័យ​ ធ្វើយ៉ាងណា​ឲ្យ​បាន​ជោគ​ជ័យ​ ទៅ​តាម​ផែន​ការ​របស់​ថ្នាក់​លើ​ប្រគល់​ជូន​ ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ខ្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ