ព័ត៌មាន

លទ្ធផល​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនា​ការ​ចាក់​ម្ជុល​ទី​១​ គោល​ដៅ​សង្កាត់​ចោម​ចៅ​
នាយកដ្ឋានព័ត៌មាន(៣)
21
2286 លទ្ធផល​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ក្នុង​យុទ្ធនា​ការ​ចាក់​ម្ជុល​ទី​១​ គោល​ដៅ​សង្កាត់​ចោម​ចៅ​

         អនុវត្តតា​មបទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​​របស់​ សម្ដេច​តេជោ ​ហ៊ុន ​សែ​ន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ការ​ណែនាំ​ចង្អុល​បង្ហាញ​​ពី ​សម្ដេច​ពិជ័​យសេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​ថ្ងៃទី​១៣ ​ខែ ​ឧសភា ​ឆ្នាំ​២០២១​នេះ ក្ន​ងសួន​កាណា​ឌី​យ៉ា ​ស្តិត​ក្នុង​សង្កាត់​ចោម​ចៅ១​ រោង​ចក្រ​កាណាឌី​យ៉ា ​ឧត្តម​សេនីយ៍​ឯក ​ អួង​ សំ​កត់​ មេ​បញ្ជាការ​រ​ង ក​ងពល​តូច​លេខ ​៧០ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​នៅ​សង្កាត់​ចោម ​ចៅ​ទី​​១ ​និង​សហការី ​អញ្ជើញ​ចុះ​ជា​ប់​ជា​​ប្រចាំ​ជា​មួយ​ក្រុម​គ្រូពេទ្យ​ របស់​កង​ពល​ នៅ​នឹង​កន្លែង​អស់​រយៈ​ពេល​ជាង​២​សបា្តហ៍​កន្លះ ​ដើម្បី​ចាក់​វា​ក់សាំង​ជូន​ប្រជា​ពល​រដ្ឋ​។​ ចាប់​ពី​ថ្ងៃទី​១​ ដល់​ទី​១២​ ឧសភា ​កន្លង​ម​កនេះ​ ក្រុម​គ្រូពេទ្យ​ក​ងពល​ បាន​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ​-​១៩​ ជូន​ប្រជាពលរដ្ឋ​សរុប​បា​នចំនួន ​១៣.៩០៦​នាក់​។ លទ្ធផល​នេះ​ ដោយ​សារ​ក្រុម​ការងា​រចាក់​វ៉ាក់​សាំង​ ក្នុង​សង្កាត់​ចោម​ចៅ​១ រោង​ចក្រ​កាណា​ឌី​យ៉ា​ ​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ ​ក្នុង​មូល​ដ្ឋាន​សង្កាត់​ចោម​​ចៅទី​១ ​បាន​ល្អ ​ទើប​ធ្វើ​អោយ​ក្រុម​ការងារ​សម្រេច​បាន​លទ្ធផល​គួរ​ជា​ទី​មោទន​ នា​ពេ​ល​នេះ។

         គួររំលឹក​ផង​ដែរ​ថា៖ ដើម្បី​ឱ្យ​ដំណើរ​កា​រ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូ​វីដ​-១៩ ​ជូន​ប្រជាពលរដ្ឋ ​កម្មករ-​កម្មការិនី ​ក្នុង​តំបន់​ក្រហម​ស្រប​តាម​ផែន​ការ​កំណត់​។ ​ក្រុម​ការងារ​ អនុគណៈ​កម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ក្រសួង​ការ​ពារ​ជា​តិ ចាត់​កម្លាំង​ចូល​រួម​ចំនួន ​១,៤៩០​នាក់ ​មក​ពី ១៣​កង​ឯកភាព​ ក្នុង​នោះ ​រួម​មាន ​៖ ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ ចំនួន ​៩០​ក្រុម​ ចំនួន ​៤៥០​នាក់, ក្រុម​បម្រើ​ការ​ និង​សណ្តាប់​ធ្នាប់​ ចំនួន​ ៩០​ក្រុម​ ​មាន​ចំនួន​ ៩០០​នាក់​, ក្រុម​ដឹក​ជញ្ជូន​ចំនួន ​១០​ក្រុម​ មាន​ចំនួន​ ៥០​នាក់, ក្រុម​ធ្វើ​ប័ណ្ណ​ចាក់​​វ៉ាក់​សាំង​ មាន ​ចំនួន ​២៧០​នាក់។ ក្នុ​ង​យុទ្ធនាកា​រ​ចាក់​វាក់​សាំង​ ជូន​ប្រជាពល​រដ្ឋ​ ក្នុង​តំបន់​ក្រហម ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំ​ពេញ​ គិត​ចា​ប់តាំង​ពីថ្ងៃ​ទី​១ ​ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០២១​ ក្រុម​គ្រូពេទ្យ​កង​ទ័​ពបាន​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​បាន​ចំនួន ​៥៥៥.៩០៨​នាក់ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ