ព័ត៌មាន

ក្រុម​គ្រូ​ពេទ្យ​ជើង​គោក​ បាន​ដំណើរ​ការ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២ ​ជូន​ប្រជា​ពលរដ្ឋ​
នាយកដ្ឋានព័ត៌មាន(៣)
22
2289 ក្រុម​គ្រូ​ពេទ្យ​ជើង​គោក​ បាន​ដំណើរ​ការ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២ ​ជូន​ប្រជា​ពលរដ្ឋ​

        នៅថ្ងៃ​ទី​១៧​ ខែ​ឧសភា ​ក្រុម​គ្រូ​ពេទ្យ ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ កង​ទ័​ពជើង​គោក​ បាន​ដំណើរ​ការ​ បើក​ប្រតិបត្តិការ​ចាក់​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩ ​ដូស​ទី​២​ ជូន​ប្រជាពលរដ្ឋ​ ប្រមាណ ​១៧,៧៥២​នាក់ ​ដែល​បាន​ទទួល​វ៉ាក់​សាំង​ដូស​ទី​១​ រូច​ហើយ ​និង​បន្ត​ចាក់​វ៉ាក់​សាំង​ដូស​ទី​២​ ស្ថិត​នៅ​ទីតាំង​វត្ត​អរុណវត្តី ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។

         អនុវត្តតាម​ប​ទបញ្ជា​ប្រធាន​អនុ​គណៈកម្មការ​​ចំពោះ​កិច្ច​ចាក់​វាក់​សាំង​កូវីដ​-​១៩​ ក្រសួង​ការ​ពារ​ជាតិ ​និង​បទ​បញ្ជា ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ក្រុម​គ្រូពេទ្យ​កង​ទ័​ពជើង​គោក​ ដែល​ទទួល​ខុស​ត្រូវ​ចាក់​វាក់​សាំង​ក្នុង​ភូមិ​សាស្ត្រ​ រាជ​ធានី​ភ្នំពេញ ​បាន​បន្ត​ការ​ងារ​ចាក់ ​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ដូស​ទី២ ​ជូន​ប្រជា​ពលរដ្ឋ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដើម្បី​អោយ​បង​ប្អូន​បានទ​ទួល​វ៉ាក់សាំង​កូវីដ-១៩​ នេះគ្រប់ៗ​គ្នា​រួច​រាល់​ មិន​ថា​ជាជ​នជាតិ​ខ្មែរ​ ឬ​ជនជាតិ​បរទេស​នោះ​ឡើយ​។

         សូម​បញ្ជាក់​​ថា៖ ការ​បើកយុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ​-​១៩​ ជូន​ដល់​ប្រជា​ពលរដ្ឋ​ គឺ​បាន​ធ្វើឡើង​បន្ទាប់​ពី​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​បទ​បញ្ជា​ឲ្យ​បើក​យុទ្ធនាការ​ ថ្នាក់​ជាតិ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​ដល់​ប្រជាពលរដ្ឋ​ ចាប់​ពី​អាយុ ១​៨ឆ្នាំ​ឡើងទៅ​ ដោយ​ផ្តើម​ចេញពី​តំបន់​ក្រហម​។ បង​ប្អូនប្រជាពលរដ្ឋ ​ដែល​ម​កទទួល​វាក់​សាំ​ង បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រា​ល​ជ្រៅ ​ចំពោះ ​សម្ដេច​តេជោ ​ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី ​និង​ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ នៅ​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ សម្ដេច​បាន​ស្វះ​ស្វែង​រក​ជំនួយ​វ៉ាក់​សាំង​ និង​ទិញ​វ៉ាក់សាំង​មក​ចាក់​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជ​កា​រស៊ីវិល ​និង​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ