ព័ត៌មាន

យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខ័ណ្ឌ​ដង្កោ​ ដូស​ទី​២​
នាយកដ្ឋានព័ត៌មាន(៣)
18
2290 យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខ័ណ្ឌ​ដង្កោ​ ដូស​ទី​២​

         ក្រុម​គ្រូ​ពេទ្យ​របស់​កង​ទ័ព​ជើង​ទឹក​ ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ​សង្កាត់​ដង្កោ ​ខ័ណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២១​ បាន​បន្ត​នូវ​យុទ្ធនាការ ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុងតំបន់​ក្រហម​ សំរាប់​ដូស​ទី​២​បន្ត​ទៀត​។​

          ការ​ចាប់​ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​២​ ជូន​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ក្រហម​ក្នុង​ភូមិ​សាស្ត្រ​ ខ័ណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ​នេះ ​វា​គឺ​ជា​តំបន់​ដែល​ប្រឈម​នៃ​ការ​រីក​រា​លដាល​ខ្លាំង​ នៃ​ជំងឺ​កូវីដ​១៩​​។​ ​នេះ​គឺ​ជា​ការ​គិត​គូរ​ខ្ពស់​មួយ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ​ ទទួល​បាន​វ៉ាក់​សាំង​ការពារ​សុខ​ភាព​របស់​ពួក​គេ​ ពី​ការ​វាយ​ប្រហារ​ដោយ​មេរោគ​។​   

         ក្នុងតំបន់​ភូមិ​សាស្ត្រ​ខ័ណ្ឌ​ដង្កោ ​ដែល​នឹង​ត្រូវ​ធ្វើ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ​ស្ថិត​ក្នុង​ សង្កាត់​ចំនួន​​១២​ ដែល​មាន​តំបន់​ក្រហម​ ២​សង្កាត់​ គឺ​សង្កាត់​ដង្កោ​ និង​សង្កាត់​ព្រៃស​។ ​រីឯ​សង្កាត់ ​ចំនួន ​១០ ​សង្កាត់​ ដែល​ជា​តំបន់​លឿង​នឹង​ធ្វើការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​បន្ត​ទៀត​ផង​ដែរ​។ តាម​ការ​បញ្ជាក់​ក្នុងកិច្ច​ប្រជុំ​បូក​សរុប​របស់​អនុគណ:​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ ក្រសួង​ការ​ពារ​ជាតិ ​លើ​ការងារ​អនុវត្ត​យុទ្ធ​នា​ការ​ចាក់​វ៉ា​ក់សាំង​កូវីដ​១៩​ ទ្រង់​ទ្រា​យធំ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ក្នុង​ផែន​ការ​ ៤​ខណ្ឌ​៖​ មាន​ខណ្ឌ​ពោធិ៍​សែន​ជ័​យ ដង្កោ​ មាន​ជ័យ​ និង​ខណ្ឌ​កំបូល ​ហើយ​ថ្មីៗ​នេះ​បន្ថែម​ពីរ​​ខណ្ឌទៀតគឺ​ ខណ្ឌ​ទួល​គោក​ និង​ខណ្ឌ​ឬស្សី​កែវ​ ដែល​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ដោយ​កម្លាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ឲ្យ​ដឹង​ថា​៖ ​ជាលទ្ធផល​សម្រេច​បាន​ចាក់​ក្នុង​ដូសទី​១​ ​ជូន​ប្រជាពលរដ្ឋ ​និង​កម្មករ​និយោជិត​ បា​នជាង​ ៦៩​ម៉ឺន​នាក់​ ដោយ​ ឡែក​នៅ​ទូទាំង​ខណ្ឌ​ដង្កោ ​ចាក់​បាន​ចំនួន ៥​ម៉ឺន ៨​ពាន់ ៩​រយ ០៣​នាក់​ ៕​