យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការពារប្រទេសនៃសាធារណរដ្ធប្រជាមានិតុចិន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅវិទ្យាស្ថានកងទ័ពជើង គោក អគ្គនាយកដ្ឋានសំភារៈ បច្ចេកទេស ក្រសួងការពារជាតិសហការជាមួយអនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួលជំនួយសំភារៈពិសេស របស់ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា ។
នៅក្នុងរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកសម្ភារៈ បច្ចេក ទេ បានរាយការណ៍ជូនអង្គពិធីជ្រាបថា ឧបករណ៍សំភារៈ មធ្យោបាយ ដែលក្រសួងការពារជាតិទទួល បាននាថ្ងៃនេះរួមមាន រថយន្តគ្រប់ប្រភេទ Elevateur (3t) គ្រឿងបន្លាស់រថយន្ត សម្ភារៈគីមីសាស្រ្ត រោង ជាង ព្រមទាំងបំពាក់សម្ភារៈបរិក្ខាមួយចំនួនទៀត ដែលសម្រាប់ប្រើឲ្យការងារហ្វឹកហ្វឺនដល់កងយោធ ពលខេមរភូមិន្ទ ។
នៅក្នុងពិធីប្រគល់-ទទួល ជំនួយសម្ភារៈពិសេសនេះលោកជំទាវ ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតសា ធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរ កម្ពុជា-ចិន នាពេលនេះកាន់តែមានប្រសិទ្ធិភាពស៊ីជម្រៅជាងមុន។ ប្រជាជនកងទ័ពរដ្ឋា ភិបាលចិនតែងតែចាត់ទុកកម្ពុជា គឺជាមិត្តដ៏សំខាន់បំផុត ដែលមានអត្ថន័យជាប្រវតិ្តសាស្រ្តយូរអង្វែង ព្រមទាំងមានមូលដ្ឋានដ៏រឹងមាំ ប្រកបដោយការជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ និងគ្រប់វេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ។
ជានិច្ចកាល ប្រជាជន និងរដ្ឋាភិបាលចិន តែងតែជួយដល់កម្ពុជាតាមរយះការផ្តល់ជំនួយឥត សំណង និងកម្ចីសម្បទាន សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានាជាច្រើនទៅតាមសំ ណូមពរ និងសេចក្តីត្រូវការចាំបាច់របស់កម្ពុជា ព្រមទាំងជំរុញលើកទឹកចិត្តវិនិយោគិនជនជាតិចិនឲ្យ មកបណ្តាក់ទុនវិនិយោគ ដែលស្ថិតក្នុងលំដាប់ទីមួយនៅកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ក្នុងពិធី ប្រគល់-ទទួលសម្ភារៈថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពរវាងប្រជាជនប្រទេស ទាំងពីរកម្ពុជា-ចិន កាន់តែមានភាពស្អិតរមួត ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែត្រូវបាន ពង្រឹង និងពង្រីកថែមទៀត ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមនៃប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្រ្តដ៏ស៊ីជម្រៅ។
សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីជំហរឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា នូវនយោបាយ ការបរទេស អព្យាក្រិត សន្តិសហវិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាព និងសហ ប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយឈរលើគោលការណ៍សមត្ថភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីគ្នាទៅវិញទៅមក និងមិនជ្រៀកជ្រែតក្នុងកិច្ចការផ្ទៃក្នុងគ្នា ។
ការទទួលជំនួយសម្ភារៈពិសេសរបស់ក្រសួងការពារប្រទេសចិននាថ្ងៃនេះគឺជាសមិទ្ធផលប្រវត្តិ សាស្រ្តថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនដែលរដ្ឋាភិបាលចិនបានជួយដល់ក្រសួង ការពារជាតិកម្ពុជា ហើយសម្ភារៈដែលទទួលបាននាពេលនេះ កងយោធពលខេមរភូមិន្ទនឹងប្រើប្រាស់ សម្រាប់ឲ្យការងារហ្វឹកហ្វឺន ដើម្បីពង្រឹងបន្ថែមលើវិស័យការងារយោធា មានជាអាទិ៍៖
ទី១៖ ពង្រឹងកម្លាំងស្នូល កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែរឹងមាំក្នុងការធានា ការការពារ ខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការថែរក្សាការពារដែនសមុទ្រ សន្តិសុខ សមុទ្រ ដើម្បីទប់ស្កាត់បទល្មើសនានា មានជាអាទិ៍ ការនេសាទខុសច្បាប់ ការរត់ពន្ធទំនិញ រត់ពន្ធ មនុស្ស ជួញដូរគ្រឿងញៀន អន្តោប្រវេសន៍ខុសច្បាប់ និងប្លន់ប្រដាប់អាវុធ ។
ទី២៖ បន្តពង្រឹង និងពង្រីកសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញភារកិច្ចកាន់តែ មានប្រសិទ្ធិភាពជាកងកម្លាំងមានវិជ្ជាជីវៈជំនាញ មានសមត្ថភាពពេញលេញ ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស ជាតិ ។
ទី៣៖ ពង្រឹងអភិវឌ្ឍន៍សមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមកម្លាំងដោះស្រាយ នូវរាល់គ្រប់សភាពការណ៍ដែលកើតឡើងជាយថាហេតុ មានជាអាទិ៍ គ្រោះមហន្តរាយធម្មជាតិ ដែល នឹងបង្កឲ្យខូចខាតទ្រព្យសម្បតិ្តផលប្រយោជន៍ជាតិ និងប្រជាជន ដោយមិនអាចគិតទុកជាមុន ។ល។ ការចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងការចូលរួមក្នុងការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចជាតិ ទាំងពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត ។
ទី៤៖ អភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធលើគ្រប់ផ្នែក ទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងការ បង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ការធ្វើទំនើបកម្ម ការបំពាក់បច្ចេកវិទ្យាសមស្រប ការបណ្តុះ បណ្តាល និងការហ្វឹកហ្វឺនយោធិនអាជីព ការកសាងជួយកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេន នាពេលអនាគតប្រកបដោយស្មារតីទទួលខុសត្រួវខ្ពស់ និងឲ្យមានសមត្ថភាពប្រហាក់ប្រហែលជាមួយ កងទ័ពក្នុងបណ្តា ប្រទេសក្នុងតំបន់ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលបានជួយគាំទ្រឧបត្ថម្ភ ទាំងមធ្យោបាយ ឧបករណ៍ សម្ភារៈ ព្រមទាំងបានបញ្ជូនអ្នកជំនាញការ និងគ្រូយោធាចារ្យប្រកបដោយសមត្ថភាព និង មានបទពិសោធន៍ការងារមកបង្ហាត់បង្រៀនជំនាញបច្ចេកទេសដល់កងកម្លាំងកម្ពុជាឲ្យមានសមត្ថភាព គ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មជាប្រវត្តិសាស្រ្ត ប្រកបដោយជោគជ័យ ៕