ព័ត៌មាន

បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ បើក​កិច្ច​ប្រជុំ​ពង្រឹង​វិន័យ​សណ្ដាប់​ធ្នាប់​ របៀប​របប​ធ្វើ​ការ​ងារ​ និង​បង្កើន​ការ​រឹត​បន្តឹ​ង​នូវ​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ covid-19
នាយកដ្ឋានព័ត៌មាន(៣)
18
2408 បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់​ធំ​ បើក​កិច្ច​ប្រជុំ​ពង្រឹង​វិន័យ​សណ្ដាប់​ធ្នាប់​ របៀប​របប​ធ្វើ​ការ​ងារ​ និង​បង្កើន​ការ​រឹត​បន្តឹ​ង​នូវ​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ covid-19

       នៅ​សាល​ប្រជុំបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹ​ករង​កំពង់​ធំ​ បានបើក​កិច្ចប្រជុំ​ ដើម្បីត្រួ​ត​ពិនិត្យ ពង្រឹង​វិន័យ​សណ្ដាប់​ធ្នាប់ របៀបរបប​ធ្វើ​ការងារ និងបង្កើន​ការ​រឹត​បន្តឹង​នូវ​វិធាន​ការ​ការពារ​ទប់​ស្កាត់​ ការ​ឆ្លងជំងឺ​ covid-19 ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ នៅ​ព្រឹក​ថ្ងៃ​ទី០៧ ខែ​មិថុនា ​ឆ្នាំ២០២១ កន្ល​ង​ទៅ​នេះ។

      ឧត្តម​សេនីយ៍​ត្រី​ ញូង ​ធី ​មេ​បញ្ជាការ​រង​ និ​ងជា​នាយ​សេនាធិ​ការ​ និង ឧត្តម​សេនីយ៍​ត្រី​ ង៉ាង​ ស​ មេ​បញ្ជាការ​រង​ទទួល​បន្ទុក​អប់រំ​ចិត្ត​សាស្ត្រ និ​ង​ច្បាប់​ របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានមាន​ប្រសាសន៍​អំពី​ស្ថាន​ភាព​ទូទៅ ក្នុងការអនុវត្តន៍​របៀប​របប​ធ្វើការងារ សណ្តាប់​ធ្នាប់​ជួរទ័ព ​និង​ការអនុវត្តន៍​ វិធាន​ការ៣​កុំ ​និង​៣​ការពារ​ ក្នុ​ង​ការ​ការពារ​ទប់​ស្កាត់​ការឆ្លងមេរោ​គ​កូវីដ​19​ ក្នុង​ជួរកងទ័ព​ក៏​ដូចជាគ្រួសារ​របស់​យោធិន​គ្រប់​រូប​ ចំណុះ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រ​ងកំពង់​ធំ​ ក្នុង​រយៈ​ពេល​កន្លង​មកបាន​ទទួល​លទ្ធផ​លល្អ​ប្រសើរ​។

 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ 


       ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង​នូវការកោត​សរសើរ​ ចំពោះ​ថ្នាក់ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ មេ​បញ្ជា​ការគ្រប់​កង​ឯកភាព និង​យោធិន​គ្រប់​រូប ​ដែល​បា​នអនុវត្តបាន​យ៉ាង​ល្អ​ប្រសើរ នូវបទ​បញ្ជា​សេចក្តី​ណែនាំនានា ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ តាម​ឋានានុក្រម​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និងបាន​គោរពអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​បទ​បញ្ជានានា​ រប​ស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ​ បា​ន​យ៉ាង​ជោគ​ជ័យ​។

         ក្នុង​ឱកាស​នោះ​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងកំពង់​ធំ​ បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ មួយ​ចំនួនដែល​ត្រូវអនុវត្តន៍​បន្ត​គឺ ​មេ​បញ្ជាការ​គ្រប់លំដាប់​ថ្នាក់ យោធិនគ្រប់​រូប​ត្រូវតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​ថ្នាក់​លើ​តាម​ឋានានុ​ក្រម​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ជា​ដាច់​ខាត​។ ត្រូវគ្រ​ប់គ្រង​កង​កម្លាំងពង្រឹង​វិន័​យ របៀប​របប​ការងារ និងការគ្រប់​គ្រង​គ្រឿងបំពាក់​គ្រប់​ប្រភេទ ឲ្យបាន​ច្បាស់លាស់ ពិសេស​ការគ្រប់គ្រង​អាវុធគ្រាប់​នៅ​តាម​បណ្តា​អង្គភាព​នីមួយៗ​ ឲ្យបាន​ហ្ម​ត់ច​ត់​។ ត្រូ​វ​ត្រួតពិនិត្យ នឹង​អនុវត្តយ៉ា​ង​ម៉ឺងម៉ាត់​នូវវិធាន​ការ​ ៣ កុំ នឹង៣ការពារ​ រប​ស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីករា​ល​ដាល​មេ​រោគ​កូវីត19​ ចូល​ក្នុង​អង្គភាព​។ មេ​បញ្ជាការគ្រប់​កង​ឯកភាព យោធិន​គ្រប់រូប​ត្រូវ​គោរពនូវផល​ប្រយោជន៍​របស់​ប្រជាជន ត្រូវបម្រើប្រជាជន​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ ព្រោះកង​ទ័ព​ជា​កូន​ចៅរ​បស់ប្រជាជន​ និង​ដើម្បី​ប្រជាជន​។​ បន្តសកម្មភាព​បម្រើ​អតីត​យុទ្ធជន​ ដែល​មា​នជីវភាព​លំបាក​ខ្វះខាត​ នៅ​គ្រប់​ទី​កន្លែ​ងតាម​លទ្ធភាព​ដែ​លធ្វើ​ទៅ​បា​ន ព្រោះ​អតីតយុទ្ធជន​ គឺជាអ្នក​ដែល​ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​និង​មាតុភូមិ​យើង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ