នៅក្នុងឪកាសអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៤ ឬ កិច្ចសន្ទនា សាងគ្រីឡា
( Shangri-La Dialog ) ដែលបានប្រារព្ធធ្វើប្រទេសសឹង្ហបូរី ពីថ្ងៃទី ៣០ ដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥ ឯ.នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឡើងធ្វើបទឧទ្ទេសនាមទៅកាន់ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៤ ក្រោមប្រធានបទ “ ការបង្ការការផ្ទុះឡើងនៃជំលោះ ” ។ នៅក្នុងកិច្ចប្រជុំសាង គ្រី ឡា នេះដែល អញ្ជើញអមតំណើរ ឯកឧត្តម ទៀ បាញ់ ចូលរួមនៅក្នុងកិច្ចប្រជុំនាឪកាសនោះដែលមាន ឯ.នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯ.នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ ។ សូមបញ្ជាក់ថា ៖ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៤ ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃសាធារណរដ្ឋសឹង្ហបូរី។ នៅក្នុងតំណើរការនៃ កិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី ១៤ នាពេលនោះ បន្ទាប់ពីសមាជិកអង្គប្រជុំបានតាមស្តាប់បទឧទ្ទេសនាម របស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ថ្លែងក្នងសម័យប្រជុំពេញអង្អលើកទី ១ ក្រោមប្រធានបទស្តីពី សហរដ្ឋអាមេរិក និង បញ្ហាប្រឈមចំពោះ សន្តិសុខអាស៊ីប៉ាស៊ីហ្វិក និង ការតាមដានស្តាប់ បទឧទ្ទេសនាមក្នុសម័យប្រជុំពេញអង្គលើកទី ២ ក្រោមប្រធានបទស្តីពី ទំរង់បែបថ្មី នែកិច្ចសហប្រតិបត្តិការ សន្តិសុខក្នុងអាស៊ីរួចមក ឯកឧត្តម ទៀ បាញ់ បានធ្វើបទឧទ្ទេសនាមទៅកាន់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៤ ក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ក្រោមប្រធានបទ “ ការបង្ការ ការផ្ទុះឡើងនៃជំលោះ ” ដោយបានបញ្ជាក់ថា ៖ ការរីករាលដាលជម្លោះគឺជាស្ថានភាពមួយដ៏គ្រោះថា្នក់បំផុត។ នៅក្នុងសម័យបច្ចុប្បន្ននេះ យើងមិនដែលឃើញ មានប្រកាសសង្រ្គាមជាផ្លូវការ ហើយទើបគូបដិបចាប់ផ្តើមប្រយុទ្ធគ្នានោះទេ។ ផ្ទុយទៅវិញ សង្រ្គាមភាគច្រើន កើតឡើងបន្តិចម្តងៗ ចាប់ផ្តើមពីបញ្ហាតូច ហើយរីករាលដាលទៅដល់សង្រ្គាមទ្រង់ទ្រាយធំ។ នេះផ្តល់ឱ្យយើងទាំងឱកាស និងបញ្ហាប្រឈម។ ឯកឧត្តម ទៀ បាញ់បានបញ្ជាក់ថា ៖ ប្រភពចំនួនបី នៃការរីករាលដាលជម្លោះ នោះគឺភាពមិនច្បាស់ លាស់នៃបរិស្ថានយុទ្ធសាស្រ្ត, ការខ្វះខាតទស្សនៈ នៃការរស់នៅ ជាសហគមន៍មួយ, និងអវត្តមាននៃវិធានប្រតិបត្តិក្នុងពេលមានជម្លោះ។ បញ្ហាទាំងបីនេះអាចមានដំណោះស្រាយ ៣ ដែរ គឺការបង្កើនតួនាទីនៃកិច្ចសន្ទនា, ការពង្រឹងសហគមន៍អាស៊ានរបស់យើង, និងការពង្រឹងវិធានប្រតិបត្តិក្នុង ពេលមានភាពតានតឹង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ៖ជាញឹកញាប់មកហើយ ការរីករាលដាលនៃជម្លោះគឺជាលទ្ធផលនៃការវាយតម្លៃខុស។ រដ្ឋមួយប្រហែលមើលឃើញ ការពង្រឹងកម្លាំង ការពារខ្លួនរបស់រដ្ឋមួយទៀតថា ជាការគំរាមកំហែងទៅវិញ ហើយខ្លួនក៏សម្រេចចិត្ត បន្តពង្រឹង សមត្ថភាពរបស់ខ្លួនដែរ ដើម្បីរក្សាប្រៀបការពារជាតិ។ ប្រសិនបើស្ថានភាពនេះកើតមាន នោះមិនយូរប៉ុន្មាន ភាគីទាំងពីរបាន ធ្វើការរត់ ប្រណាំងសព្វាវុធ ហើយសង្រ្គាមទ្រង់ទ្រាយធំមួយនឹងអាចកើតឡើងផងដែរ។ ជារួម ការវាយតម្លៃខុសបែបនេះ ច្រើនតែចេញ មកពីការមិនជឿទុកចិត្តគ្នាក្នុងកម្រិតយុទ្ធសាស្រ្ត និងការមិនទុក ចិត្តគ្នាទៅវិញទៅមក អំពីបំណងពិត របស់សមភាគីរបស់ខ្លួន។ ហេតុនេះ ដំណោះស្រាយក្នុងករណី នេះគឺភាគីទាំងពីរនឹងរត់ប្រណាំងសព្វាវុធ។ ឯកឧត្តម
ទៀ បាញ់ បានបន្តថា ៖ បញ្ហាដែលអាចនាំទៅដល់ការរីករាលដាលជម្លោះ គឺការខ្វះស្មារតីរស់ជាសហគមន៍មួយ។ វាប្រាកដណាស់ថា ៖ ប្រទេសទាំងទ្បាយដែលមិនបានចាត់ទុកថាខ្លូនគេជាផ្នែកមួយនៃសហគមន៍ ពួកគេនឹង មិនជឿទុកចិត្តគ្នា ហើយពួកគេនឹងមើលឃើញមានតែកម្លាំងយោធាប៉ុណ្ណោះដែលធានាដល់សន្តិសុខខ្លួន។ បញ្ហានេះមានភាពគ្រោះថ្នាក់ ខ្លាំងណាស់ ហើយតែងកើតឡើងជាញឹកញាប់ តែទោះជាយ៉ាងណាវាមិនមែនមិនអាច ជៀសវាងបាននោះទេ។ ទោះជាកន្លងមក មិនដែលមាន “រដ្ឋាភិបាលពិភពលោក” មួយសម្រាប់ រក្សាសន្តិសុខ ពិភពលោកក៏ពិតមែន ក៏ប៉ុន្តែគេឃើញមានក្រុមប្រទេសផ្សេងៗគ្នាជាច្រើនតែងតែបានបង្កើតឡើងនូវ “សហគមន៏នៃរដ្ឋ” ដែលបង្កើត ការយោគយល់គ្នា និង វិធានផ្សេងៗសម្រាប់ដោះស្រាយជម្លោះ។ យន្តការ “សហគមន៏នៃរដ្ឋ” នេះជាមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយដែលមានប្រសិទ្ធភាពបំផុតក្នុងការបន្ថយជម្លោះ។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ៖ ការគ្រប់គ្រងភាពតានតឹង ជាបញ្ហាសំខាន់មួយទាក់ទងនឹងសន្តិភាព, ស្ថិរភាព, និងការអភិវឌ្ឍរបស់ប្រទេស, តំបន់, និងពិភពលោកទាំងមូល។ នេះគឺជាការចង់បានរួមរបស់សហគមន៍អន្តរជាតិ និងជាផលប្រយោជន៍របស់ប្រទេសទាំងអស់ ។ ឯកឧត្តម បានសំដែងនូវជំនឿជឿជាក់ថា ៖ ដើម្បីគ្រប់គ្រងការរីករាលដាលនេះ ដំបូងយើងត្រូវផ្លាស់ប្តូរទស្សនៈរវាងគ្នាទៅវិញទៅមក ក៏ដូចជាជំរុញ ឱ្យមានស្មារតី សហគមន៍មួយ។ យើងត្រូវប្រកាន់ខ្ជាប់ទំនួលខុសត្រូវអន្តរជាតិ ជាពិសេសតួនាទី និងទំនួលខុសត្រូវរបស់ប្រទេសធំៗ។ ប្រទេសទាំងអស់ ត្រូវតែមានទំនួលខុសត្រូវក្នុងការរក្សាសន្តិភាព, ស្ថិរភាព, និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម។ ជម្លោះទាំងអស់ត្រូវតែដោះស្រាយ ផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ប្រវត្តិសាស្រ្ត គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងបង្កើនផ្នែកផ្សេងៗ នៃកិច្ចសហប្រតិបត្តិការផ្អែកលើសមភាព, ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ប្រទេសតូច ឬធំគឺដូចគ្នា។ ឱ្យកាន់តែលំអិតទៀតនោះ សម្រាប់ប្រទេសអាស៊ានយើង យើងត្រូវគោរពគោលការណ៍យល់ស្របគ្នាជាឯកច្ឆន្ទ និងមិនលូកដៃចូលបញ្ហាផ្ទៃក្នុង ហើយរក្សាស្មារតីសហគមន៍ និងបន្តធ្វើការដើម្បីផលប្រយោជន៍រួម។
ឯកឧត្តម ទៀ បាញ់ បានសង្កត់ធ្ងន់ថា ៖ ការយោគយល់គ្នានឹងនាំទៅរកទស្សនៈវិជ្ជមាន។ ទស្សនៈល្អលើគ្នាទៅវិញទៅមក និងត្រូវពង្រឹងបន្ថែម ប្រសិន បើយើងមានស្មារតីជាសហគមន៍មួយ។ ផ្អែកលើកត្តាមូលដ្ឋានទាំងនេះ យើងនឹងអាចកសាងយន្តការបញ្ជៀសជម្លោះ និងការរីករាលដាលរបស់វា នៅពេលដែលមានជម្លោះកើតឡើង។ ជាចុងក្រោយ ឯកឧត្តម ទៀ បាញ់ បានធ្វើការកត់សំគាល់ថា ៖ មានករណី ដែលអាស៊ានមានជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់ជម្លោះ និងកាត់បន្ថយឱកាសនៃការរីករាលដាល ហើយទាំងអស់នោះ គឺផ្អែកទៅលើការទូតបង្ការជម្លោះ បន្ថយលទ្ធភាពនៃការ ឬវិធីសាស្រ្តប្រយុទ្ធគ្នា និង ការប្រើប្រាស់វប្បធម៌សន្ទនាជំនួសទៅការប្រើប្រាស់កម្លាំង ។ កម្ពុជាគាំទ្រឱ្យមានវប្បធម៌សន្ទនា ជាជាងវប្បធម៌ប្រើប្រាស់កម្លាំង។
សូមបញ្ជាក់ថា ៖ រហូតមកដល់ពេលនេះ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី បានប្រែក្លាយទៅ ជាធាតុផ្សំយ៉ាងសំខាន់នៃនិម្មាបកម្មសន្តិសុខនៃតំបន់ អាស៊ី ប៉ាស៊ីហ្វិក ។ កិច្ចប្រជុំនេះនិងបន្តបំរើជាវេទិការដ៏មានសារៈសំខាន់បំផុតសំរាប់ការអភិវឌ្ឍន៍ និងការដឹកនាំដ៏ឆ្លាតវៃ និង គោលនយោបាយសាធារណដ៏មានប្រសិទ្ធភាព ស្តីពីបញ្ហប្រឈមផ្នែកសន្តិសុខ ដែលកំពង់ប្រឈមមុខនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៤ ឬ កិច្ចសន្ទនា សាងគ្រីឡា ក្នុងឆ្នាំ ២០១៥នេះ សន្ទរកថាគន្លិះ ជាច្រើន បានផ្តល់ឪកាសសំរាប់អ្នកចូករួមទាំងអស់បានយល់ដឹងអំពីរទស្សនវិស័យ បញ្ហាប្រឈម ផ្នែកសន្តិសុខ នៅក្នុងតំបន់ និង នៅលើសាកលលោក ដែលត្រូវរួមគ្នាដោះស្រាយតាមមធ្យោបាយដោយសន្តិវិធី និងសន្តិភាព ។