ព័ត៌មាន

កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​រៀប​ចំ​កសាង​ផែន​ការ​ ការ​គ្រប់​គ្រង​ប្រពន្ធ័​សព្វា​វុធ​ការ​ពារ​អាកាស​
នាយកដ្ឋានព័ត៌មាន(៣)
61
2413 កិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​រៀប​ចំ​កសាង​ផែន​ការ​ ការ​គ្រប់​គ្រង​ប្រពន្ធ័​សព្វា​វុធ​ការ​ពារ​អាកាស​

        នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា ​ឆ្នាំ​២០២១​ បាន​ប្រជុំ​ពិភាក្សា​ការងារ​ពាក់​ពន្ធ័​ ការ​រៀបចំកសាង​ផែន​ការ​ការ​​គ្រប់​គ្រង​ប្រពន្ធ័​សព្វាវុធ​ការ​ពារ​អាកាស ​ដែល​កិច្ច​ប្រជុំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ​សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មាន​ការ​ចូល​រួម​ពី នាយ​​ឧត្ត​មសេនីយ៍​ នាង​ ផាត​ រដ្ឋលេខា​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេបញ្ជាការ​ ខ.ភ.ម នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ខ.ភ.ម  ព្រម​ទាំង​ ឯកឧត្ត​ម ជា​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោ​ក ជើង​ទឹ​ក ជើង​អាកាស​ កង​រា​ជអាវុធ​ហត្ថ​ អគ្គ​នាយក​ អគ្គ​នាយក​រ​ង និង​ បណ្តា​អង្គភាព​ជំនាញ​មាន​ការ​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​។

         នៅក្នុង​ឱកាស​នោះ ​កិច្ច​ប្រជុំបាន​តាម​ដាន​ស្តាប់​របាយ​ការណ៍​ស្តី​ពី​​ការ​គ្រប់​គ្រង​ ការ​ថែ​ទាំ​បច្ចេក​ទេស ​សំភារៈ​គ្រឿង​បំពាក់​ប្រព័ន្ធ​ការពារ​អាកាស​ ដែល​បំរើ​អោយ​វិស័យ​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទាំង​គ្រឿង​បំពាក់​ចា​ស់ ថ្មី ​ដែលជា​​ជំនួយ​រប​ស់ប្រទេស​ជា​មិត្ត​ផ្តល់​ជូន​ ខ.ភ.ម និង​ការ​រៀបចំ​ទីតាំង​ សំរាប់​ដាក់គ្រឿង​បំពាក់​ប្រពន្ធ័​សព្វាវុធ​ការពារ​អាកាស ​ដើម្បី​បំរើ​អោយ​​កិច្ច​ការ​ ការ​ពារ​អធិប​តេយ្យ ​បូរណ​ភាព​ទឹក​ដី​ ដែន​ទឹក​ ដែន​កោះ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទៅ​ថ្ងៃ​អនាគត​អោយ​បាន​គង់​វង្ស​។​ ក្រៅ​ពី​ការ​ពិភាក្សា ​ការ​ងារ ​រៀបចំ​កសាង​ផែន​ការ​ការ​គ្រប់​គ្រង​ប្រពន្ធ័​សព្វាវុធ​ការ​ពារ​អាកាស ​អង្គ​ប្រជុំ​ក៏​បាន​ធ្វើការ​ពិភាក្សា​អំពី​ការ​ងារហ្វឹក​ហ្វឺ​នជំនាញ​ការ​ពារ​អាកាស ​ទាំង​ការ​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ និង​កា​រ​ហ្វឹក​ហ្វឺន​ក្នុង​ប្រទេស ​ដោយ​ផ្តោត​ទៅ​លើការ​បណ្តុះ​បណ្តាល​គ្រូ​យោធាចា​រ្យ​ជំនាញ​ការ​ពារ​អាកាស​ ដើម្បី​បន្ត​ហ្វឹក​ហ្វឺន​ជំនាញ​ការពារ​អាកាស​ ដល់​យោធិន​ខ.ភ.ម បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​។

         មាន​មតិ​បូកសរុប​កិច្ច​ប្រជុំ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ជំនាញ​ការពារ​អាកាស ​ដែល ខ.ភ.ម បាន​ខិ​តខំ​បំពេញ​ភារកិច្ច​កន្លង​មក​ជូន​ប្រទេស​ជាតិ​ ហើយ​តា​មរយៈ​កិច្ច​ប្រជុំ​នេះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​ជំរុញ​អោយ​អង្គភាព​ជំនាញ ​និង​បណ្តា​អង្គភាព​មាន​ការ​ពាក់​ពន្ធ័​ត្រូវ​បន្ត​យកចិត្ត​ទុក​ដា​ក់លើ​ការងារ​ហ្វឹក​ហ្វឺន​ជំនាញ ​និង​បច្ចេក​ទេស​ បន្ត​ទៀត​។ សម្តេច​ពិជ័យ​សេនា​ ក៏​បា​នជំរុញ​អោយ ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​ថែ​ទាំ​បច្ចេកទេស​ ការ​គ្រប់​គ្រង​ រៀបចំ​ទុក​ដាក់​នូវ​រាល់​សំភារៈ ​គ្រឿង​បំពាក់ ​ដោយ​ត្រូវ​ ធ្វើ​កា​រគ្រប់​គ្រង​ ថែ​រក្សា​ អោយ​បាន​គង់វង្ស ​ដើម្បី​បំរើ​អោយ​វិស័យ​ការ​ពារ​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ