ព័ត៌មាន

កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក ​លើក​ទី​៨​ ឆ្នាំ​២០២១​ នៅ​ប្រទេស​ប្រ៊ុយ​ណេ​ដា​រូសាឡាំ​
នាយកដ្ឋានព័ត៌មាន(៣)
76
2421 កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិ​អាស៊ាន​-​បូក ​លើក​ទី​៨​ ឆ្នាំ​២០២១​ នៅ​ប្រទេស​ប្រ៊ុយ​ណេ​ដា​រូសាឡាំ​

       នៅ​ថ្ងៃទី​១៦​ ខែ​មិថុនា ​ឆ្នាំ​២០២១ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ដឹក​នាំ​ប្រតិភូយោធា​ជា​ន់ខ្ពស់​ ក្រសួង​ការ​ពារ​ជាតិ​ ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជា​តិអាស៊ាន​-​បូក ​លើកទី​ ​៨ ​អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) តាម​ប្រព័ន្ធ​វីដេអូ ដែលកិច្ច​ប្រជុំ​នេះ ប្រទេស​ប្រ៊ុយណេដា​រូសាឡាំ ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ​លើក​ទី​ ៨​ មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ អាស៊ាន​ទាំ​ង ១០​ ប្រទេស​ និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ប្រទេស​បូក​ ចំនួន ​៨ ​ទៀត ​រួម​មាន៖​ ប្រទេស​អូស្ត្រាលី ​ចិន​ ជប៉ុន​ សាធារណរដ្ឋ​​ កូរ៉េ ​ឥណ្ឌា​ រុស្ស៊ី ​សហរដ្ឋ​អាមេរិក​ និង​ញូហ្សេ​ឡែន​។

         ថ្លែងបើក​កិច្ច​ប្រជុំ ​នា​ឱកាស​នោះ ​ឯកឧត្តម​  Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussof រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ប្រ៊ុយណេដា​រូសាឡាំ ​បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​អោយ​តំលៃទៅ​លើ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​បូក​ ​អេ ឌី អិម អិម ផ្លឹស (ADMM-Plus ) ដែល​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​ទោះ​បី​ជា​មាន​ការ​ប្រឈម​ថ្មីៗ​នៅ​ក្នុង​តំបន់​ក៏​ដោយ។​ ឯកឧត្តម​ បន្ត​ថា​៖ កាល​ពីឆ្នាំ​មុន​យើង​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ ១០​ ឆ្នាំ​ ដែល​ជា​ចំណុច​របត់​មួយ​ដ៏​សំខាន់​ ក្នុងទំនាក់​ទំនង​រវាង​អាស៊ានជា​មួយ​ប្រទេស​ជា​ដៃគូរ។​  ទោះ​បី​ជា​មាន​បទ​ពិសោធមិ​ន​សូវ​ល្អ​ នៅ​ក្នុងឆ្នាំ​កន្លង​មក​ ប៉ុន្តែ​យើង​បា​នធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា ​ដើម្បី​កសាង​កិច្ច​សហប្រតិបត្តិ​បន្ត​ទៅ​ទៀត ​និង​បង្កើត​ជា​ឱកាស​ផ្សេងៗ ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្តទៅ​ទៀត​​។ ឯកឧត្តម​ បាន​សំ​ដែង​នូវ​ក្តី​សង្ឃឹម​ថា៖ ​នៅ​ទស្សវត្ស​ខាង​មុខ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​បូក ​នឹង​ក្លាយ​ជា​កិច្ច​ប្រជុំ​ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដើម្បី​ជំរុញ​ដំណើរ​ទៅ​មុខ​ទៀត ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ ដែល​យើង​បា​នកសាង​នៅ​ក្នុង​ការ​ងារ​ជំនាញ​ទាំង ៧​។

        នៅក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ ស្ដីពី​បរិយា​កាស​ សន្តិសុខ​តំបន់​ និង​អន្តរជាតិ​ កិច្ច​ប្រជុំ​រដ្ឋមន្ដ្រី​ការ​ពារ​ជាតិអាស៊ាន​-​បូក ​លើកទី​ ៨ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែង​ថា៖ កិច្ច​ប្រជុំនៅ​ថ្ងៃ​នេះ ​បង្ហាញ​ពីការ​ប្តេជ្ញា ចិត្ត​របស់​យើង​ទាំង​អ​ស់គ្នា ​ក្នុង​ការ​ធានា​ឱ្យតំបន់​របស់​យើង​មាន​សាមគ្គីភាព ​និង​វិបុលភាព ​ដូច​មាន​ចែងក្នុង​ មូល​បទ​ របស់​យើង​គឺ ​“យើង​យក​ចិត្តទុក​ដាក់​ យើង​ប្រុង​ប្រៀប​ យើង​រី​កចម្រើន​”​។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ចែក​រំលែក​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​សំខាន់ៗ ​ក្នុង​តំបន់​មួយ​ចំនួន ​ដែល​ក្នុង​នោះ​ សម្តេចពិជ័យ​សេនា​ បាន​ចាត់​ទុក​ ជំងឺកូវីដ-១៩ គឺជាបញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​នានា​នៅ​លើ​ពិភព​លោក​។ សម្តេច​ពិជ័យ​សេ​នា បាន​បញ្ជាក់​ថា៖​ ទោះបី​យើង​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បង្កើត​វ៉ាក់​សាំង ​ការ​ពារ​ជំងឺ​កូវីដ-១៩​ ក៏​ដោយ​ យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​មេរោគ ​បំលែង​ថ្មីៗ​ដែល​កំពុង​រាលដាល​ទូទាំងពិភព​លោក​ និង​ប្រសិទ្ធភាព​នៃ​វ៉ាក់​សាំង​ ប្រឆាំង​នឹង​វីរុស​ថ្មី​ទាំង​នេះ​​។​ នៅ​ក្នុង​បរិបទ​នេះ ​ទាម​ទារ​អោយ​មានការ​ខិត​ខំ​ ប្រឹង​ប្រែង ​និង​ការប្តេជ្ញា​ចិត្ត​រួម​គ្នា​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​ដ៏​សាហាវ​នេះ​។​ សម្តេចពិជ័យ​សេ​នា បាន​បញ្ជាក់​ទៀតថា៖ ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ កង​កម្លាំង​ប្រដាប់​អាវុធ ​ដើរ​តួនាទី​យ៉ាងសំខាន់​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា៖​ ​វា​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​កង​កម្លាំង​យោធា​អាស៊ាន​ធ្វើ​កា​ររួម​គ្នា ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រា​តត្បាត​ ដោយ​សារ​វា​ជា​បញ្ហា​ប្រឈម​សន្តិសុខ​ឆ្លង​ព្រំ​ដែន​ ដែល​ទាម​ទា​រឱ្យ​មាន​កា​រ ឆ្លើយ​តប​រួម​គ្នា​។​

        សម្រាប់​ប្រទេស​កម្ពុជា ​សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បា​ន​បំពេញ​ការ​ងារ​យ៉ាង​ធំ​ធេង​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរី-១៩​ ទទួល​បាន​ជោគជ័​យ​យ៉ាង​ខ្លាំង​។​ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​បង្កើត​គណៈ​កម្មាធិការ​មួយ​ ដែល​ជា​ផ្នែក​មួយ​ នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ​-១៩​ ដើម្បី​ផ្តល់​វ៉ាក់​សាំង​ មិន​ត្រឹមតែ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម ​ទាំង​ជូន​ដល់​សាធារណ​ជន​ កម្មករ ​ជា​ពិសេស​នៅ​ “តំបន់​ក្រហម”​​ ដែល​ជា​ តំបន់​មា​នបញ្ហា​ប្រឈម​ធ្ងន់​ធ្ង​រ​។ មក​ដល់ពេល​នេះ​ ក្រសួង​ការពារ​ជាតិ​បា​ន ចាក់​វ៉ា​ក់សាំង​ជូន​ប្រជាជន​បាន​ជាង​ ១​លាន​នាក់​ ទូទាំង​ប្រទេស​។ ឆ្លៀត​ក្នុងឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ បាន​ថ្លែង​អំណរគុណ​ដល់​ ប្រទេស​ចិន​ អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក​ ដែល​បានផ្តល់​វ៉ាក់​សាំង​ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​។​ នៅ​ក្នុង​ការ​ផ្លាស់​ប្តូរទស្សនៈ ​ស្ដីពី​បរិយាកាស ​សន្តិសុខ​តំបន់ ​និង​អន្តរជាតិ ​ក្នុង​កិច្ច​ប្រជុំរដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​បូក ​នាឱ​កាសនោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ចូល​រួមចែក​រំលែក​នូវ​បញ្ហា​ប្រឈម​ផ្នែក​ សន្តិសុខ​សំខាន់ៗ​ទៀត​ដូច​ជា៖​ បញ្ហាសន្តិសុខ​លម្ហ​សមុទ្រ អំពើ​ភេរវកម្ម ​និង​បាន​លើក​ឡើង​អំពី​ការ​ឆ្លើយ​ត​បទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​តំបន់​ និង​អន្តរជាតិ ​តាម​រយៈ​ការ​បង្កើត​វេទិកា​ ពិភាក្សា ​និង​យន្តការ​កិច្ច​សហប្រតិបត្តិការ ​ជា​ច្រើន​។​

        ក្នុង​ឱកាស​នោះដែ​រ​ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ចូល​រួម​អនុម័ត​សេចក្ដី​ប្រកាស ​បេដាសេរី​បេហ្គាវ៉ាន់​ ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ​ក្នុ​ង​ការ​ប្រារព្ធ​ខួបលើកទី​១៥​ របស់​រដ្ឋមន្ដ្រី​ការពារ​ជាតិអាស៊ាន ​ឆ្ពោះទៅ​កាន់​ការ​ត្រៀមជា​ស្រេច​ សំរាប់​អនាគត​ សន្តិភាព​ និង​វិបុលភាព​ អាស៊ាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ