ព័ត៌មាន

នាយឧត្តមសេនីយ៍ ម៉ក់ សារុន ចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំង កងពលធំអន្តរាគមន៍លេខ៣
នាយកដ្ឋានព័ត៌មាន(៥)
116
2483 នាយឧត្តមសេនីយ៍ ម៉ក់ សារុន ចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំង កងពលធំអន្តរាគមន៍លេខ៣

   នៅរសៀលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ ព្រមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យ ក្រុមការងារ ចាក់វ៉ាក់ សាំង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៌ទាំង៣ ដែលបានចាប់ផ្ដើមយុទ្ធនាការ ចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្រាប់ ដូសទី១ ស្ថិតនៅក្នុងស្រុកចំនួន៤ គឺ ស្រុកសូទ្រនិគម, ស្រុកជីក្រែង ,ស្រុកអង្គរធំ , និងស្រុកស្វាយលើ ក្នុងខេត្តសៀមរាប ដោយចាប់ពីអាយុ១៨ឆ្នាំឡើង ដែលកំពុងបានទទួល ចាក់វ៉ាក់សាំងម្ជុលទី១ ចាក់ដោយក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងពលធំអន្តរាគមន៍លេខ៣ និង កងពលធំតូចអន្តរាគមន៍ចំណុះទាំង៣ ។ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចការ ចាក់វ៉ាក់សាំង កូវីដ-១៩ ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ និងបទបញ្ជា មេបញ្ជាការ កងទ័ពជើង គោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចល័ត កងពលធំអន្តរាគមន៍លេខ៣ និងក្រុមគ្រូពេទ្យចល័ត កង ពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលខុសត្រូវក្នុងភូមិសាស្ត្រក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប ។

   ការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី១នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការ ទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនទទួល ចាក់វ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ ។ការចាក់វ៉ាក់សាំង បានដំណើរការទៅដោយរលូន ដោយមានការសហការល្អរវាងក្រុមការងារ និងអជ្ញាធរដែនដីភូមិ ឃុំ នៃ ស្រុកទាំង៤ ។ នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងអស់ដែលបានមកចាក់វ៉ាក់សាំង បានសំដែងក្តី សប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច តេជោ ហ៊ុន សែន ជា ប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញ វ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។

   សូមបញ្ជាក់ថា ៖ការចាក់វ៉ាក់សាំងនេះពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនយើង ក្រុមគ្រួសារ និង សង្គមជាតិយើង ដើម្បីអោយបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ