ព័ត៌មាន

ប្រជាពលរដ្ឋស្រុកបសេដ្ឋ ទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី ២ ដូសទី ១
នាយកដ្ឋានព័ត៌មាន(៥)
136
2491

   ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រចាំស្រុកបសេដ្ឋ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ជំហានទី ២ ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃ នៅក្នុងមូល ដ្ឋាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅ នៅទីតាំងចាក់វ៉ាក់សាំង វត្តបសេដ្ឋចាស់ ក្នុងស្រុកបរ សេដ្ឋ ខេត្តកំពង់ស្ពឺ ផងដែរ ។ ការចាក់វ៉ាក់សាំង ជំហានទី ២ ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅ ក្នុងមូលដ្ឋានស្រុកបសេដ្ឋ គឺតាមអនុសាសន៍របស់ សម្តេចពិជ័យសេនា ដែលសម្តេច តែងតែបានក្រើនរំលឹក ថា៖ កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀប ចូល ក្នុងរាងកាយរបស់មនុស្សយើងទាំងអស់ ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពី ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យស្រុកបរសេដ្ឋ និងក្រុមការងារអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស បានដំណើការចាក់វាក់សាំង ជំហានទី ២ ដូសទី ១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និង ព្រះសង្ឃ ក្នុងស្រុកបសេដ្ឋបានចំនួន ៦៨៧ នាក់ ក្នុងនោះ មានស្រី ៣៣១ នាក់ និង ចាក់វាក់វាំងដូសទី ២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ បានចំនួន ៨ នាក់ ។


   ក្នុងដំណើរការចាក់វ៉ាក់ជំហានទី ២ ដូសទី ១ នៅស្រុកបសេដ្ឋនេះ ក៏ដូចជាជំហានទី ១ ដែរ ក្រុមការងារ ចាក់វ៉ាក់សាំងបានទទួលការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរដែនដី និង កំលាំងមានសមត្ថកិច្ច មូលដ្ឋាន ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ក្នុងការ ចាក់វ៉ាក់ សាំង ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង អោយបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ