ព័ត៌មាន

បទសម្ភាស៖ "ចំណងមិត្តភាពកម្ពុជា-ចិន រឹងដូចដុំគុជ
នាយកដ្ឋានព័ត៌មាន(៥)
252
2493 បទសម្ភាសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹងជាសមាជិកគណៈកម្មអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលព្រៃគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍ ជាលាយលក្ខណ៍អក្សរជាមួយអ្នកយកព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា ឆ្នាំនេះគឺជាឆ្នាំដ៏ អស្ចារ្យ មួយសម្រាប់ប្រទេសកម្ពុជានិងប្រទេសចិនតែប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃការ បង្កើតគណបក្សប្រជាជនកម្ពុជានិងខួបអនុស្សាវរីយ៍លើកទីមួយរយនៃការបង្កើតគណបក្សកុម្មុយនីស្តចិន អស់រយៈពេលមួយរយឆ្នាំកន្លងមកនេះគណបក្សកុម្មុយនីស្តចិនបានប្រឈមមុខនឹងជម្នះនូវឧបសគ្គជាច្រើនហើយទីបំផុតបាននាំមកនូវវឌ្ឍនភាពនិងវិបុលភាពដ៏ធំធេងតែបានផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់ប្រទេសនិងជោគវាសនារបស់ប្រជាជនខ្លួនរហូតក្លាយជាប្រទេសមហាអំណាច លើពិភពលោក ការកសាងប្រទេសចិន សាជាថ្មីបានធ្វើជាគំរូដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដែលធ្វើជាគំរូសម្រាប់គណបក្សកាន់អំណាចលើពិភពលោក។ សម្តេចពិជ័យសេនា ទៀ បាញ់ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យរបស់ គណបក្សកុម្មុយនីស្តចិននិងប្រជាជនចិន។

សម្តេចពិជ័យសេនា សូមចូលរួមកោតសរសើរ យ៉ាងក្រៃលែងចំពោះកិច្ច ប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃ គណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកកន្លងមក ហើយ សម្ដេចពិជ័យសេនា ចាត់ទុកប្រធានបទក្នុងកិច្ចប្រជុំ "ការបំពេញការងារដើម្បីសុភមង្គល ប្រជាជនការទទួលខុសត្រូវរបស់ គណបក្សនយោបាយ" ការឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវគោលបំណង របស់គណៈបក្សកុម្មុយនីស្តចិន ធ្វើអ្វីទាំងអស់សម្រាប់ផលប្រយោជន៍របស់ប្រជាជន ។

ក្នុងសុន្ទរកថា សម្តេច តេជោនាយករដ្ឋមន្ត្រីបានថ្លែងថា "កិច្ចប្រជុំមួយនេះពិតជាមានសារៈសំខាន់យ៉ាង អនេក ក្នុងការបង្កើនភាពជិត ស្និទ្ធ សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ នានានៅលើពិភពលោក"។ ឯកឧត្តម ស៊ីជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានា ធិបតីនៃសាធារណរដ្ឋប្រជា មានិតចិនបានលើកឡើងថា គណបក្សកុម្មុយនីស្តចិន ស្ម័គ្រចិត្តឈរលើជាមួយ គណបក្សកាន់អំណាចគ្រប់ ប្រទេសដោយមិនរួញរាដើម្បីក្លាយខ្លួនជាអ្នកកសាង សន្តិភាពលើពិភពលោក រួមចំណែកដើម្បីអភិវឌ្ឍទៅលើពិភពលោក នឹងធ្វើជាអ្នកការពារសណ្ដាប់ធ្នាប់លើពិភពលោក ការប្រកាស ជាឱឡារិកនេះបានធ្វើឲ្យគណ បក្សនយោបាយនិងតំណាងរទេសមកពីគ្រប់មជ្ឈដ្ឋានជាង មួយម៉ឺននាក់តែ មានវត្តមាននៅក្នុងកិច្ចប្រជុំទទួលស្គាល់ពីឆន្ទៈដ៏មុតមាំរបស់គណបក្សកាន់អំណាចធំរបស់ពិភពលោកបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកទទួលស្គាល់ពីការប្ដេជ្ញាចិត្តខ្ពស់របស់ប្រទេសចិនក្នុងការថែរក្សាសន្តិភាពការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក។

សម្តេចពិជ័យសេនា មានប្រសាសន៍បន្តទៀតថាគណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជានិងចិនបាន ទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋរបស់ខ្លួនព្រោះគណបក្សកាន់អំណាចជាអ្នកបម្រើប្រជាពល រដ្ឋ។សម្ដេចពិជ័យសេនាបានចូលរួមកោតសរសើរយ៉ាងក្រៃលែងចំពោះកិច្ចទំនាក់ទំនង ដ៏ល្អចំពោះ គណ បក្សប្រទេសទាំងពីរដោយឃើញថាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដូចជាសហគមន៍ ជោគវាសនារួមយ៉ាងពិតប្រាកដហើយតែងតែជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីសន្តិភាពអធិបតេយ្យភាពវិបុលភាពនិងផលប្រយោជន៍រួម។ មិត្តភាពបងប្អូនដែកថែប បានបង្កើតឡើងដោយផ្អែកលើការ លើកកម្ពស់នៃ ការ ជឿទុកចិត្តគ្នាទៅវិញទៅមក។ យុទ្ធសាស្ត្រផ្លូវមួយខ្សែក្រវាត់មួយបានចូលរួម លើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចទៅសង្គមរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំងក្លានិងនាំផលិតផលចេញទៅកាន់ប្រទេសចិនបន្តកំណើនកើនឡើងជាលំដាប់ ជំនួយជាបន្តបន្ទាប់និងការគាំទ្រពីសំណាក់ភាគីចិនគឺចេញពីសន្តានចិត្តដ៏ ស្មោះស្ម័គ្រ មិនគិតពីការតបស្នងក្នុងលក្ខខណ្ឌណាមួយឡើយជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ប្រទេសចិនបានផ្គត់ផ្គង់ករណីការចាក់វ៉ាក់សាំងការពារជំងឺកូវីដដប់ប្រាំបួនមកកាន់ប្រទេសកម្ពុជាប្រមាណជា១៥លានដុល្លារ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីបំពេញតាមពាក្យសន្យា មិត្តល្អជួយគ្នាក្នុងគ្រា លំបាក ដែលខុសពីប្រទេសមួយចំនួនបានតែនិយាយមិនបានបំពេញតាមការសន្យាហើយបានយកបញ្ហា សិទ្ធិមនុស្សមកគាបសង្កត់លើនយោបាយក្នុងប្រទេសដទៃទៀតផង។

សម្តេច ពិជ័យសេនា បានបន្តថាក្នុង ឱកាសអបអរសាទរខួបកំណើតគម្រប់អនុស្សាវរីយ៍លើកទី៩៤ នៃការ បង្កើតកងទ័ពរំដោះប្រជាជន ចិនដែលនឹងឈានជិតមកដល់នាពេលខាងមុខ នេះសម្តេចបានសុំចូលរួម អប អរយ៉ាងសត្វសាទរយ៉ាងជ្រាលជ្រៅជូនចំពោះកងទ័ពរំដោះប្រជាជនចិន ក្រោមការដឹកនាំយ៉ាងមុតមាំរបស់ គណបក្សកុម្មុយនីស្តចិនកងទ័ពរំដោះប្រជាជនចិនយ៉ាងមានប្រសិទ្ធភាពក្នុងកសាង ប្រទេស ចិនសាជាថ្មី ការការពារសន្តិសុខក្នុងប្រទេសនិងការការពារសន្តិសុខលើសកលលោក។ សម្ដេចមាន ប្រសាសន៍ថាខ្ញុំតែង តែសិក្សា និងស្រាវជ្រាវផ្តល់កម្រិត យោធារបស់គណបក្សកុម្មុយនីស្តចិន ហើយទទួល បាននូវចំណេះដឹង ថ្មីៗជាបន្តបន្ទាប់ថែមទៀតខ្ញុំបានឆ្លងកាត់នូវការតស៊ូជម្នះភាពលំបាកឆ្លងកាត់ការស្លាប់រស់ ដឹងច្បាស់ពីគណ បក្សនយោបាយហើយការកសាងទ័ពដ៏ខ្លាំង និងកសាងប្រទេសមួយមានការអភិវឌ្ឍរីកចម្រើនមិនមែនជា រឿងសាមញ្ញងាយស្រួលទេ។ ដូចនេះព្រោះខ្ញុំផ្ទាល់សូមកោតសរសើរចំពោះស្ថិរភាព របស់ គណបក្សកុម្មុយ នីស្តចិនទាំងកងទ័ពរំដោះប្រជាជនចិនយ៉ាងខ្លាំង។សម្តេចពិជ័យសេនាបានរំឭកផងដែរថា នៅឆ្នាំ១៩៩២ កងទ័ពរំដោះប្រជាជនចិនជាលើកដំបូងមកបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ មកដល់ប្រទេសកម្ពុជានាយទាហានទាំងពីររូប ដែលបានលះបង់ជីវិតដ៏មានតម្លៃនោះ ដើម្បី បុព្វហេតុ សន្តិ ភាពនៅកម្ពុជាទាំងអស់នេះហើយបានធ្វើឲ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ ។

សម្តេចពិជ័យសេនាបានសម្តែងការពេញចិត្តយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកងទ័ព ប្រទេសទាំងពីរកម្ពុជា-ចិនតាមរយៈការឆ្លងកាត់ការហ្វឹកហាត់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានធ្វើ ឲ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត នឹងឈានដល់កម្រិតដ៏ ពិសេសមួយគ្រប់ជ្រុងជ្រោយក្នុងប្រវត្តិសាស្ត្រ ។បងប្អូនកងទ័ពចិនបានជួយឧបត្ថម្ភដល់ កងយោធពលខេមរ ភូមិន្ទដែលរួមមានសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយចំនួនធំជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ សាងសង់មជ្ឈមណ្ឌលពិនិត្យសំណាក និងបង្ហាត់បង្ហាញពីវិធានការការពារនិងប្រើប្រាស់វ៉ាក់សាំង១៩ ថែម ទៀត។ ជំនួយដ៍ថ្លៃថ្លាពីសំណាក់មិត្តចិនទាំងអស់នេះធ្វើឲ្យកងយោធពលខេមរភូមិន្ទបាននិងកំពុងដើរតួ យ៉ាងសំខាន់ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដែលបានបង្ហាញច្បាស់នៅក្នុងព្រឹត្តិការណ៍ពេលបិទ ខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញដែលមានហានិភ័យឆ្លងកម្រិតខ្ពស់នៅក្នុងតំបន់ក្រហមនិងនៅតាមបន្ទាត់ព្រំ ដែនតែងតែមានវត្តមានរបស់កងយោធពលខេមរភូមិន្ទចុះជួយឲ្យសកម្មជាងនេះទៀតផង។

ជំងឺកូវីដ១៩គឺជាកញ្ចក់ឆ្លុះមួយផ្ទាំងអាចឆ្លុះបញ្ចាំងអំពីយុត្តិធម៌និងការរាំងស្ទះ។ប្រទេសនិងគណបក្សទាំងពីរ កម្ពុជា-ចិនជានិច្ចកាល តែងតែយកអាយុជីវិតរបស់ ប្រជាពលរដ្ឋជាអាទិភាព ហើយបានលះបង់កម្លាំងកាយ ចិត្តដើម្បីសុខុមាលភាពពលរដ្ឋដែលបណ្តាប្រទេសនិងក្រុម អ្នកវិភាគនយោបាយមួយចំនួនមិនបានគិតគូរ ពីសុខមាលភាពសង្គមនិងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួនបែរជាមកលាបព័ណ៌ប្រទេសដទៃ ដោយយកបញ្ហាជំងឺរាតត្បាតកូវីដ១៩មកធ្វើជានយោបាយធ្វើឲ្យមានការស្អប់ខ្ពើមនិងបន្តញុះញង់បញ្ហានេះឲ្យកាន់តែក្តៅគគុកបន្តឲ្យកាន់តែមានភាពតានតឹងក្នុងតំបន់និងបិទបាំងអភិបាលកិច្ចរបស់ខ្លួននិងបញ្ហា សង្គម។

ជាទីបញ្ចប់សម្តេចពិជ័យសេនាបានមានគេថាមិត្តភាពរវាងកម្ពុជាចិនដូចដុំគជ់មួយដុំដែលមិនអាចបំបែក បានអ្វីជាចំណុចសំខាន់នោះគឺដើម្បីបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងពីរឲ្យមានសន្តិភាពសុភមង្គ លនិងទទួលបានការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាពលរដ្ឋដើម្បីជម្នះរាល់ការរាំងស្ទះដោយការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ