ព័ត៌មាន

ក្រុមការងារគ្រូពេទ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងមេរោគ កូវីដ១៩ ជូនប្រជាជននៅឃុំខ្វាវ ស្រុកជីក្រែង
នាយកដ្ឋានព័ត៌មាន(៥)
176
2495 ក្រុមការងារគ្រូពេទ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងមេរោគ កូវីដ១៩ ជូនប្រជាជននៅឃុំខ្វាវ ស្រុកជីក្រែង

   ប្រជាពលរដ្ឋ ដែលកំពុងតែទទឹងរងចាំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវិ-១៩ រស់នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមការងារគ្រូពេទ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ១៩ ជូនកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ។


   ដោយអនុវត្តតាមបទបញ្ជា ឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៤ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមគ្រូ ពេទ្យ និងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយអជ្ញាធរដែនដី ប្រកាសបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន នៅក្នុងបរិវេណសាលាបឋមសិក្សា ខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ។



   លោកគង់ ផល្លា មេឃុំខ្វាវ បានបញ្ជាក់ថា៖ នៅក្នុងឃុំខ្វាវ មានប្រជាពលរដ្ឋមានចាប់ពី អាយុ ១៨ឆ្នាំ ឡើង ទៅជាង ៤.០០០នាក់ ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ លោកបានថ្លែងអំណរគុណចំពោះក្រុមការងារគ្រូ ពេទ្យចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានមកជួយដល់អាយុជីវិត ប្រជាពលរដ្ឋ ដែល រស់នៅក្នុងឃុំខ្វាវនេះ និង បានរីករាយស្វាគមន៍ ព្រមទាំងសម្របសម្រួលដល់ ក្រុមការងារដែលបានមកចាក់ វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅក្នុងឃុំខ្វាវនេះ ។


   ឧត្ដមសេនីយ៍ទោសោម ស៊ុន បានពាំនាំការផ្តាំផ្ញើ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិ ព្រឹទ្ឋបណ្ឌិត តែងតែព្រួយបារម្ភពីសុខទុក្ខពីជីវភាព រស់នៅបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបាន ពុះពារ គ្រប់បែបយ៉ាង ដើម្បីរកជំនួយនិងទិញវ៉ាក់សាំង ពីបរទេសមកចាក់ជូនប្រជាជនកម្ពុជា ដែលមាន អាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស ដែលរហូតមកដល់ថ្ងៃនេះ បានជាង ៦លាននាក់មកហើយ និងបន្តចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ១២ ឆ្នាំ ដល់១៧ ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ ខាងមុខ នេះបន្តទៀត ។


   ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណូមពរប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឲ្យវិធានការ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣ កុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានជាប់ ជាប្រចាំ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ