ព័ត៌មាន

ការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន ( ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧ - ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១)
នាយកដ្ឋានព័ត៌មាន(៥)
256
2494 ការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន ( ថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៧ - ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១)

   នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានបា្ររព្ធ ខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន តាមប្រព័ន្ធអនឡាញ ( Zoom ) ដែលពិធី នេះបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ង វិនធាន (Wang Wertian )ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

  


   វររសេនីយ៍ឯកពិសេស លី ជីងហ្វេង( Li Jinggfeng )នាយការិយាល័យអនុព័ន្ធយោធា អមស្ថានទូត នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ឆ្នាំនេះជាឆ្នាំប្រវត្តិសាស្ត្រដែល កងទ័ពចិនឈរនៅចំនុចប្រសព្វនៃ គោលដៅ១០០ឆ្នាំ ទាំងពីរបស់ចិន។ កងទ័ពរំដោះប្រជាជនចិន ត្រូវបាន បង្កើតឡើងដោយគណបក្សកុម្មុយនីស ហើយការរីកចម្រើន និងថ្នាលបណ្តុះបណ្តាលរបស់ទ័ព ដ៏ខ្លាំងក្លា នេះក៏ដោយសារគណបក្ស ។



   វររសេនីយ៍ឯកពិសេស លី ជីងហ្វេង បានបញ្ជាក់ទៀតថា៖ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជម្ងឺ កូវីដ-១៩ មួយចំនួនធំ និងជំនួយដល់កងទ័ពប្រទេសជាមិត្តមានដូចជា ប្រទេសកម្ពុជា និងប្រទេសកំពុង អភិវឌ្ឍន៍មួយចំនួននៅទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ត្រូវបានទទួលស្គាល់ និងស្វាគមន៍យ៉ាងខ្លាំង ក្រៃពីសំណាក់សហគមន៍អន្តរជាតិ ដោយបង្ហាញពីកិត្យានុភាព កងទ័ពចិនក្នុងសករាជថ្មី ជាទំនួលខុសត្រូវ របស់ប្រទេសមហាអំណាចមួយនេះ។ ជំហានបន្ទាប់កងទ័ពចិននិងរួមដៃជាមួយ កងទ័ពបរទេសក្នុងយុទ្ធនា ការប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅប្រកបដោយ ប្រសិទ្ធភាពនៅក្នុង វិស័យសន្តិសុខមិនមែនប្រពៃណី និងចូលរួមជាក់ស្ដែងដើម្បីទទួលបានជ័យជំនះឱ្យកាន់តែ ឆាប់លើជំងឺ រាត ត្បាតនេះ និងជំរុញការកសាងសហគមន៍ជោគវាសនារួមដើម្បីមនុស្សជាតិ។ វររសេនីយ៍ឯកពិសេស លី ជីង ហ្វេង បានសង្កត់ធ្ងន់ថា៖ ឆ្នាំនេះជាឆ្នាំដែលប្រទេសកម្ពុជា-ចិន ជំនះភាពលំបាកចាប់ដៃ គ្នាដើម្បីចូលទៅកាន់ ឆ្នាំថ្មីមួយទៀត។ ទោះបីដឹងថាផ្លូវមានការលំបាកយ៉ាងណាក៏ដោយក៏ត្រូវជំនះទៅមុខ កាន់តែលំបាកកាន់តែ ត្រូវបន្តដំណើរទៅមុខ។ ប្រឈមមុខនឹងជំងឺឆ្លងដ៏កាចសាហាវនេះ កងទ័ពប្រទេសទាំងពីរបន្តកិច្ច សហការ យ៉ាងជិតស្និត ស្ថិតលើទូកតែមួយ ជួយគ្នាទៅវិញទៅមក។


    ចាប់តាំងពីដើមឆ្នាំនេះកងទ័ពចិនបានជំនួយវ៉ាក់សាំងការពារជំងឺកូដ-១៩ ជូនកង ទ័ពកម្ពុជាចំនួន ២ លើក ហើយជំនួយលើកទី៣ កំពុងដំណើរការ តម្រូវការបន្ទាន់របស់កងទ័ពកម្ពុជា កងទ័ពចិន បានយល់អំពីតម្រូវ ការនេះ ហើយកងទ័ពចិនក៏ខិតខំជួយផងដែរ។


   នៅក្នុងឱកាសបា្ររព្ធខួបអនុស្សាវរីយ៍លើកទី៩៤ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិននេះដែរ ឧត្តមសេនីយ៍ ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ត្រចះត្រចង់ ដែលកងទ័ព និងប្រជាជន​នៃសាធារណរដ្ឋប្រជាមានិតចិនសម្រេចបានក្នុងរយៈកាល ៩៤ ឆ្នាំកន្លងមកនេះ ។


   ទាំងនេះគឺជាសមិទ្ធិផលដ៏ធំធេង ដែលផុសចេញពីការតស៊ូយ៉ាងអង់អាចក្លាហាន ពុះពាររាល់ឧបសគ្គរបស់ វិរៈកងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចការពារបូរណភាពដែនដី ព្រមទាំងចូលរួម យ៉ាងសកម្មក្នុងការ អភិវឌ្ឍន៍ទំនើបកម្មកងទ័ព និងប្រទេសជាតិរបស់ខ្លួន។ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត បាន លើកឡើងពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដែលបច្ចុប្បន្ននេះបានស្ថិតក្នុងកម្រិតយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់គោលយោបាយផ្លូវមួយខ្សែក្រវ៉ាត់ មួយរបស់ ចិន ក៏ដូចជា ការវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីឈានទៅតភ្ជាប់ បណ្តាប្រទេសក្នុង តំបន់អាស៊ានទាំងមូល ។ ដោយឡែកនៅក្នុងវិស័យការពារជាតិរវាងកងយោធពលខេមរភូមិន្ទ ជាមួយ នឹង កងទ័ពរំដោះប្រជាជនចិន ដូចជា បានធ្វើការផ្លាស់ប្តូរគណៈប្រតិភូ ចាប់ពីថ្នាក់ដឹកនាំយោធា ជាន់ខ្ពស់ រហូត ដល់ថ្នាក់ជំនាញគ្រប់កម្រិត ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និង បានហ្វឹកហ្វឺន រួមគ្នា ជារៀងរាល់ឆ្នាំ សំដៅបង្កើនទំនុកចិត្ត ក្នុងស្មារតីបុព្វហេតុកសាងសហគមន៍ វាសនាតែមួយ ដើម្បីរក្សា សន្តិ ភាពនិង ការអភិវឌ្ឍន៍រួមគ្នា។ ឯកឧត្តម ក៏បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជាបងប្អូន ដែលជានិច្ចកាលតែងជួយឧបត្ថម គាំទ្រយ៉ាងធំ ធេងដល់កម្ពុជា និយាយរួម និងដោយឡែកចំពោះកងយោធ ពលខេមរភូមិន្ទ ដើម្បីឈានឡើងជាបណ្តើរ ៗក្លាយជាទំនើបកម្មយោធា ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ